ព្រះកាយច័ន្ទ បេក្ខនារី Miss Grand PHNOM PENH តំណាងខណ្ឌទួលគោក បានបេ្តជ្ញាចិត្តមោះមុតក្នុងការប្រកួតវិស័យបវរកញ្ញា Miss Grand Cambodia បើមិនជាប់តំណាងជាតិប្រកួតលើឆាក Miss Grand International ទេនាងនឹងមិនទៅប្រកួតកម្មវិធីផ្សេងជាដាច់ខាត។ ការសម្រេចចិត្តនេះទំនងបន្ទាប់ពីនាងទទួលដំណឹងថាក្រៅពីជ័យលាភីឯក អ្នកជាប់លំដាប់រងផ្សេងទៀតនឹងអាចចេញទៅប្រកួតលើឆាកអន្តរជាតិក្នុងកម្មវិធីផ្សេងមិនទុកតំណែងទំនេរចោលដូចឆ្នាំ២០២៣ឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjIKNjsdPWAPnZQpp8tlEFXhHs7oDyS1xE5KXb6BVIo9rxosrllZuo5hHcDlLAkvelNiR2YL-U9fDVVxxlGnsjiGb9ghEmcjfWoum-RwHO6pnN1siooK-OB77O1nK_zWK4vCRAOQtGwk6g6YFNymUtugO3A1fhh23ZxcNY6Zdzil1QrFCc2C3YU4FahEKc/s2048/358352140_1618847165261087_8929868934476325585_n.jpg

អ្នកគាំទ្រជ្រាបមកហើយថាតារាសម្តែងនិងជាពិធីការិនី ព្រះកាយច័ន្ទ បានទទួលឈាងជាផ្លូវការសម្រាប់ការប្រកួតប្រជែងជាមួយបេក្ខនារីផ្សេងទៀតនៃ Miss Grand PHNOM PENH ដែលរូបនាងបានតំណាងឱ្យខណ្ឌទួលគោក។ បេក្ខភាព ព្រះកាយច័ន្ទ បានធ្វើឱ្យអ្នកគាំទ្រផ្ទុះកក្រើកនិងការសាទរយ៉ាងខ្លាំងចំពោះការប្រកួតរបស់នាង ខណៈ ព្រះកាយច័ន្ទ មានទាំងសមត្ថភាពនិងសម្រស់តាមការចង់បានរបស់ Grand ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjcNguKy9FPQDxSliAHTzNUa97qf1duNNeDN0tpQvD4GVtyYt4dA_mvRq44_OQy1TUMBBF7Xntpagd6-rjGb4fQovfEqWmjwRDJKKC0gmhlRv2UrfMAOYVPDZ4mLu1li2walZLg3Sal5LBtg_GjSUMfdI-XG97Ix1hfrnd5YqnrickyYXiLKBhe1AACKdY/s1081/378479143_297013453070588_4496743547151763470_n.jpg

យ៉ាងណាមិញ នៅថ្ងៃទី១១ មករា នេះ ព្រះកាយច័ន្ទចេញមកបង្ហោះសារយ៉ាងមោះមុតជាមួយការបេ្តជ្ញាចិត្តដើម្បីតំណាងប្រទេសកម្ពុជាដោយកញ្ញាសម្រេចចិត្តនឹងមិនទៅប្រកួតកម្មវិធីផ្សេងឡើយក្រៅពីឆាក Miss Grand International។ បេក្ខនារីរូបនេះបានរៀបរាប់ថា «នាងខ្ញុំដាក់ពាក្យប្រកួត Miss Grand Cambodia ចឹងបើនាងខ្ញុំមិនបានជាប់ទៅប្រកួតនៅ Miss Grand International ទេ នាងខ្ញុំសុំមិនទៅប្រកួតក្នុងកម្មវិធីផ្សេងនោះទេ។ អរគុណដែលបងប្អូនគាំទ្រខ្ញុំនឹងមិនធ្វើឱ្យបងប្អូនអស់សង្ឃឹមឡើយ ខ្ញុំនឹងព្យាយាមបន្ថែមដើម្បីកម្ពុជា »។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgg6nzhr82yQEViljHbTNTcSvC1X5mPvyNBK2czVMhKmItUAWJUxSOZ7_kTFLAJuWjynT2ZmB2nd_j3_RtXUNlpbV6PpBoC1V2xagUlbIsCZHEDREjGab5uH1t65XXxiIqhz7NBvb8oPaAqJSOvhWM3GAeiIWEk-rQQXDMCq7C9kVsyX63zXRCZuaV_Kdc/s1796/412409708_18317008693137812_2893105071206174891_n.jpg

នាថ្មីៗនេះផងដែរតាមរយៈផេកអ្នកគាំទ្របវរកញ្ញាបានបង្ហើបដំណឹងថាកម្មវិធី Miss Grand Cambodia 2024 ដែលមានលោកស្រី អ៊ឹម សុគន្ធា ដឹកនាំក្នុងឆ្នាំទី២ គ្រោងនឹងបញ្ជូនលំដាប់រងទៅប្រកួតលើឆាកអន្តរជាតិក្នុងកម្មវិធីបវរកញ្ញាផ្សេងទៀតក្រៅពីជ័យលាភីឯកប្រកួតលើឆាក Miss Grand International។

សូមបញ្ជាក់ផងដែរថា បច្ចុប្បន្ន ព្រះកាយច័ន្ទ បានខិតខំប្រឹងប្រែងហ្វឹកហាត់លុតដុតសមត្ថភាពយ៉ាងខ្លាំងក្នុងការប្រកួតវិស័យបវរកញ្ញា ខណៈការប្រកួតផ្តាច់ព្រ័ត្រ Miss Grand PHNOM PENH នឹងធ្វើឡើងនៅថ្ងៃទី ០២ ខែកុម្ភៈ ឆ្នាំ២០២៤ ខាងមុខនេះ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhOk6gzcN7vkc64uv3PNNL29WHmt6iN1f236hNVlWW0_CmMlXSjFCfIUaq9Z8UN7ZFtuI8S9D578PJvxI1vajDSqKoiqnKIF5BZD8lCiq9ohgDQUHbY5Efo-nMVzbX3Lk5LZjXEAKG7v0KF00Ki3JYe4yPAb4IFujmeYH7ZCNQXexSWChyd42ebGRlc8PU/s1800/412655940_18317279227137812_6856689930222847214_n.jpg