តន្ត្រីឆ្លងឆ្នាំដ៏ធំប្រចាំឆ្នាំរបស់ណាហ្គាវើលដ៍ ទទួលបានជោគជ័យយ៉ាងខ្លាំងដែលមានទស្សនិកជនចូលរួមរាប់ម៉ឺននាក់នៅសួនច្បារសម្តេចតេជោ ហ៊ុន សែន នៅមុខណាហ្គាវើលដ៍។ នៅពាក់កណ្តាលអធ្រាត្រ អ្នកចូលរួមទទួលបានភាពសប្បាយរីករាយ និងរំភើបយ៉ាងខ្លាំងជាមួយការបាញ់កាំជ្រួចដ៏ភ្លឺចែងចាំងនៅពេញផ្ទៃអាកាសនៅមុខណាហ្គាវើលដ៍។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjAR4Db9slBglZuTCz3qb3REOZkuUK-7-lQ8g4b6IYi09BMJo-WPdbZTGl2JSk32WjnGotYxATN0tep9TtuIUTe5aq6PCZB2v66lnSduvWkOlSsfKGfIsbnUGY_pIh1ATTjd5ukS2ZRwpOk_sSL54csfPe_njX2ilxRtUOSga-YacXHeTL1I95wbke44gE/s1101/%E1%9F%A0%E1%9F%A1%20(2).jpg

ក្នុងឆ្នាំនេះ តន្ត្រីឆ្លងឆ្នាំរបស់ណាហ្គាវើលដ៍ចូលរួមសហការឧបត្ថម្ភដោយក្រុមហ៊ុនស្រាបៀរថៃហ្គឺរ និងផ្សារទំនិញរួចពន្ធ China Duty Free ដែលមានពិធីការិនីកញ្ញាឯកចក្រវាឡឆ្នាំ២០១៩ សំណាង អាលីណា និងពិធីករលោក Je Dy ។ តារាចម្រៀងល្បីឈ្មោះជាច្រើនទៀតដែលចូលរួមសម្តែង រួមមាន សុវត្ថិ មុនីវណ្ណ បេក្ខជន Cambodian Idol រដូវកាលទី៤ ស៊ីម ច័ន្ទពន្លឺ នាង ដាវីន កញ្ញា Mina និងក្រុម OMG ដែលធ្វើឱ្យបរិយាកាសនៅរាត្រីឆ្លងឆ្នាំមានភាពអធិកអធមយ៉ាងខ្លាំង។ អ្វីដែលថ្មីនៅក្នុងតន្ត្រីឆ្លងឆ្នាំនោះ គឺការបាញ់ព្រិល ៣ ដងរយៈពេល ១០ នាទីដែលផ្តល់បទពិសោធន៍ប្លែកថ្មីសម្រាប់អ្នកចូលរួម។

បរិយាកាសតន្ត្រីឆ្លងឆ្នាំ បានឈានដល់កម្រិតកំពូលនៅពេលរាប់ថយក្រោយស្វាគមន៍ឆ្នាំថ្មី២០២៤ នៅពាក់កណ្តាលអធ្រាត្រជាមួយនឹងតារាចម្រៀង ក្រុមរាំ និងពិធីករ-ពិធីការិនីទាំងអស់នៅលើឆាក និងរូបភាពវីដេអូនៅលើផ្ទាំងអិលអ៊ីឌីដ៏ធំរបស់ណាហ្គាវើលដ៍ដែលអាចចាត់ទុកថាជាព្រឹតិ្តការណ៍តន្ត្រីឆ្លងឆ្នាំដ៏ធំបំផុតមួយក្នុងរាជធានីភ្នំពេញ។ ការបាញ់កាំជ្រួច បានបើកទំព័រឆ្នាំថ្មី២០២៤ ជាមួយនឹងពន្លឺដ៏ភ្លឺចែងចាំងនៅក្នុងអាកាស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgQoAbdYSVRrlUBL71wgT5aENFmpHFzgZ4WJCdSZiby4D0KmmKyGUQ88swvLGcJtgRJsc8SEtmMMfbOnEGSNWCIkrDbcsnWPTGdNNjOl5ApCeNbFMa4FJAw2vK0gpKn1OHzzE60I-1IuONCdLR-3Pl2yz0UZJlp2bY3crDFxi8OGiEy1HVH3EfzCsui9II/s1090/%E1%9F%A0%E1%9F%A3%20(2).jpg

រីឯនៅក្នុងណាហ្គាវើលដ៍មុនពេលតន្ត្រីឆ្លងឆ្នាំចាប់ផ្តើម មានអតិថិជនជាច្រើនបានអញ្ជើញទៅពិសាអាហារ និងភេសជ្ជៈថ្ងៃឆ្លងឆ្នាំពិសេសនៅតាមភោជនីយដ្ឋានផ្សេងៗរបស់ណាហ្គាវើលដ៍ ដូចជានៅភោជនីយដ្ឋានប៊ុហ្វេ 2Pangea និងភោជនីយដ្ឋានចិន Hall of Golden Chimes ដែលមានម្ហូបឈុតបែបចិនកាតាំង ៧ មុខ ខណៈអតិថិជនក៏អាចមើលឃើញតន្ត្រីឆ្លងឆ្នាំពីភោជនីយដ្ឋានផងដែរ។
មានអ្នកចូលរួមជាច្រើន បានបន្តទៅកម្សាន្តនៅក្លឹប Darlin Darlin រហូតដល់ទៀបភ្លឺដែលមានការប្រគំតន្ត្រីផ្ទាល់ដោយក្រុម The Orient ផងដែរ។ ចំណែកអ្នកខ្លះបានទៅកម្សាន្តនៅបានីយដ្ឋាន និងអាងហែលទឹក Amret Palace នៅជាន់ដំបូលអគារណាហ្គាវើលដ៍ទី១ ដែលអាចមើលឃើញទេសភាពដ៏ស្រស់ត្រកាលនៃរាជធានីភ្នំពេញនៅពេលរាត្រី និងកម្សាន្តជាមួយបទភ្លេងកន្ត្រាក់អារម្មណ៍ mix ដោយ DJ Liz ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiTFM3yuR-3R2Abpf6cVVqiVbLy2KUVDBc7e40kUQL1VN2xJtFLcJjUI8fpCxHfhG0GBmJC6K7_GLAvXqRIUWTynD2JhdLc7m1JRKdicSiFaf21OyOfyasvH_staQd9b6AhUeQ139I9pswG4FU6R2LB4H4APY_XZhAlMnzR8Y860vSS9xk66uvHU_iKNZ8/s967/%E1%9F%A0%E1%9F%A5.jpg

គួរបញ្ជាក់ផងដែរថា ណាហ្គាវើលដ៍ នឹងប្រារព្ធខួបលើកទី២៩ របស់ខ្លួនសម្រាប់ឧត្តមភាពសេវាកម្ម និងការកម្សាន្តលំដាប់ពិភពលោករបស់ខ្លួន និងផ្តល់ជូនការបញ្ចុះតម្លៃដ៏ច្រើនដល់ភ្ញៀវជាតិ និងអន្តរជាតិនៅពេលខាងមុខឆាប់ៗនេះ។ ប្រូម៉ូសិនពិសេស និងព្រឹត្តិការណ៍ជាច្រើនទៀត នឹងត្រូវផ្តល់ជូនរួមទាំងប្រូម៉ូសិនក្នុងឱកាសបុណ្យចូលឆ្នាំចិនខាងមុខដែលណាហ្គាវើលដ៍នឹងស្វាគមន៍ឆ្នាំរោង ជាឆ្នាំដែលនាំលាភសំណាងផងដែរ។ សូមចូលទៅកាន់គេហទំព័រ www.nagaworld.com ឬបណ្តាញសង្គមរបស់ណាហ្គាវើលដ៍សម្រាប់ព័ត៌មានបន្ថែម។ ណាហ្គាវើលដ៍ សូមជូនពរពុកម៉ែបងប្អូនទាំងអស់មានសុខភាពល្អ សំណាងល្អ និងសុភមង្គលគ្រប់ក្រុមគ្រួសារក្នុងឱកាសឆ្នាំថ្មី!