កាលពីខែធ្នូ ឆ្នាំ២០២៣ នារីម្នាក់រងនូវការរិះគន់យ៉ាងខ្លាំងបន្ទាប់ពីប្រពន្ធដើមតាមទាន់ឃើញនាងលួចមានទំនាក់ទំនងជាមួយប្តីគេ ខណៈនារីរូបនោះថែមទាំងបានប្តឹងអ្នករាយការណ៍ព័ត៌មានម្នាក់ថែមទៀតដែលប៉ះពាល់សិទ្ធិបុគ្គលរបស់នាង។ ទោះយ៉ាងណានារីរូបនោះត្រូវបានសាធារណជនមិនពេញចិត្តនិងរិះគន់យ៉ាងខ្លាំង ខណៈដែលនាងថែមទាំងចេញមុខបកស្រាយជាបន្តបន្ទាប់ រហូតនាងបាននិយាយថាខ្លួននាងមិនមានទំនាក់ទំនងស៊ីជម្រៅជាមួយប្តីអ្នកដទៃឡើយ ការបង្ហាញរូបភាពស្និទ្ធស្នាលជាប្តីអ្នកដទៃគ្រាន់តែជាការសម្តែងដើម្បីកុំឱ្យសង្សារចាស់របស់នាងមករញ៉េរញៃនិងបំផ្លាញជីវិតនាងប៉ុណ្ណោះ។.jpg)
កាលពីពេលថ្មីៗនេះនារីម្នាក់ដែលរងរឿងអាស្រូវបាចសាចពេញបណ្តាញសង្គមជាប់ជាថាដណ្តើមប្តីគេបាន Live បកស្រាយជុំវិញទំនាក់ទំនងរបស់ខ្លួនជាមួយរបស់បុរសម្នាក់ដែលត្រូវបានប្រពន្ធតាមទាន់ថាមានស្រីឃើញអ្នកទាំងពីរនៅលើរថយន្តជាមួយគ្នានាំឱ្យផ្អើលអស់មហាជន។ បន្ទាប់ពីរឿងនេះបែកធ្លាយនារីរូបនោះបានក្លាយផ្ទាំងស៊ីបត្រូវមហាជនរិះគន់យ៉ាងដំណំ ខណៈនារីដែលត្រូវបានចោទប្រកាន់ថាដណ្តើមប្តីគេ បានប្រើនិតីវិធីតាមច្បាប់ទៅលើអ្នករាយការណ៍ព័ត៌មានម្នាក់ទៀតផង សូម្បីលោកជំទាវ ហ៊ុន ស៊ីណាត ក៏បានឡុតមាត់ឱ្យនារីរូបនោះប្តឹងលោកជំទាវផងព្រោះលោកជំទាវក៏បានស៊ែររឿងនេះដូចគ្នា។.jpg)
យ៉ាងណាមិញ នារីស្រស់សោភារូបនោះបាន Live បកស្រាយកាលពីពេលថ្មីៗនេះជុំវិញទំនាក់ទំនងរបស់ខ្លួននិងស្វាមីរបស់អ្នកដទៃដោយអះអាងថានាងគ្មានសម័្ពន្ធភាពស៊ីជម្រៅអ្វីជាមួយគ្នាឡើយ ខណៈក៏បានលើកឡើងទៀតថា បុរសរូបនោះជាស្វាមី ជាឪពុកល្អមិនបានក្បត់ចិត្តភរិយានោះទេ។ នារីរូបនោះថាគូសបញ្ជាក់ថានាងនិងបុរសនោះគ្រាន់តែជាមនុស្សស្គាល់គ្នាក្នុងរយៈពេល២ខែ ហើយការដែលពួកគេធ្វើខ្លួនជាមនុស្សស្និទ្ធស្នាលនឹងគ្នាគ្រាន់តែជាសម្តែងដើម្បីកុំឱ្យសង្សារចាស់របស់នាងមកឆាឆៅជីវិតនាងប៉ុណ្ណោះ។

ទោះយ៉ាងណាក៏បញ្ជាក់របស់នារីដែលរងនូវរឿងអាស្រូវនេះបានធ្វើឱ្យលោកជំទាវ ហ៊ុន ស៊ីណាត ចេញមកស្នើអ្នកផ្លូវច្បាប់ឱ្យចាត់វិធានការលើនារីនេះដែលយកអ្នកច្បាប់មកសម្ដែងក្នុងរឿងឯកពន្ធភាព។ លោកជំទាវ បានលើកឡើងថា «អុញ! នាងហ៊ានចេញមកបកស្រាយថាជារឿងសម្ដែងអញ្ចឹងសូមឲ្យប្រព័ន្ធច្បាប់មេត្តាចាក់ការស្រីម្នាក់នេះផងមើលថាតើនៅសុខៗយកអ្នកច្បាប់មកសម្ដែងក្នុងរឿងឯកពន្ធភាពទៅវិញ? សួរថានាងខ្លាចប្រុសនេះធ្លាក់បុណ្យមែនទេ ? បានជាចេញមុខមកបកស្រាយបែបឆ្កួតៗនោះក្នុងលោកនេះគ្មានប្រពន្ធដើមឯណាមករត់តាមឡានអាប្ដីកំហូចហើយឈរយំស្រែកតាមផ្លូវនោះទេសូមបងប្អូនធីមប្រពន្ធដើមឲ្យយោបល់ម្នាក់ៗមួយម៉ាត់ផងមើល»៕










