ប្រទេសចិន ៖ សារព័ត៌មានចិនបានរាយការណ៍ កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣ ថា សមាគមទូរគមនាគមន៍ហិរញ្ញវត្ថុអន្តរធនាគារនៅលើពិភពលោក (SWIFT) បានបង្ហាញថា ប្រាក់យន់របស់ប្រទេសចិន បានជាប់ចំណាត់ថ្នាក់ទី៤ គឺជាប្រាក់ដែលគេបានចាយវាយច្រើនបំផុតនៅលើពិភពលោក កាលពីខែវិច្ឆិកា ឆ្នាំ២០២៣ ។ ប្រាក់យន់ចិនមានចំណែកក្នុងទីផ្សារ ស្មើនឹង៤,៦១% កើនឡើងពីអត្រា៣,៦០% បើធៀបនឹងខែតុលា ឆ្នាំ២០២៣ ។

ចំណែកការទូទាត់ប្រាក់ឆ្លងប្រទេសវិញ លើកលែងតែការទូទាត់ប្រាក់អឺរ៉ូ គឺប្រាក់យន់របស់ប្រទេសចិនបានជាប់ចំណាត់ថ្នាក់ទី៥ កាលពីខែវិច្ឆិកា ឆ្នាំ២០២៣ ដែលមានចំណែកក្នុងទីផ្សារ ស្មើនឹង៣,១៥% ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានបរទេស កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣ ។Will the yuan circulate next to the dollar in Panama? | The Panama News

ប្រាក់ដែលគេបានចាយវាយច្រើនបំផុតនៅលើពិភពលោក រួមមាន ៖
១-ប្រាក់ដុល្លារអាមេរិក
២-ប្រាក់អឺរ៉ូ
៣-ប្រាក់ផោន
៤-ប្រាក់យន់ចិន និង
៥-ប្រាក់យេនជប៉ុនChina currency: Yuan | South China Morning Post

គួរបញ្ជាក់ថា ក្នុងរយៈពេល១០ខែនៃឆ្នាំ២០២៣ (គឺចាប់ពីខែមករា រហូតដល់ខែតុលា) ការខ្ចីប្រាក់ឆ្លងប្រទេស គិតជាប្រាក់យន់ បានកើនឡើង២៨% ។ បច្ចុប្បន្ន ធនាគារប្រជាជនចិន (People’s Bank of China) បានចុះកិច្ចព្រមព្រៀងរូបិយប័ណ្ណទ្វេភាគីជាមួយធនាគារមកពីបណ្តាប្រទេសជាង៣០ រួមទាំងប្រទេសអារ៉ាប៊ី សាអូឌីត និងអាហ្សង់ទីនផងដែរ ៕ ប្រភព ៖ daily news