តើអ្នកដឹងទេថា នៅពេលដែលគ្មានសាប៊ូកក់សក់ និងក្រែមបន្ទន់ដូចសម័យនេះ តើមនុស្សជំនាន់មុនកក់សក់ដោយរបៀបណា? សាប៊ូកក់សក់ គឺជាផលិតផលសម្រាប់កម្ចាត់អង្គែ ផ្សិត រមាស់រាំរៃ ឡើងប្រេង និងបញ្ហាសក់ជ្រុះ។ បច្ចុប្បន្នសាប៊ូកក់សក់គឺមានច្រើនប្រភេទណាស់នៅទូទាំងពិភពលោក ដូច្នេះហើយនៅពេលដែលគ្មានសាប៊ូកក់សក់ តើមនុស្សសម័យបុរាណប្រើអ្វីដើម្បីកក់សក់?

១.ប្រើផេះ៖ មនុស្សជំនាន់មុនតែងតែយកផេះបន្ទាប់ពីដុតចំបើងរួច ទៅដាក់ចូលក្នុងទឹកកូរឱ្យសព្វដើម្បីយកទៅកក់សក់ បន្ទាប់មកលាងជម្រែះជាមួយទឹកស្អាត ដែលវិធីសាស្រ្តនេះអាចសម្រេចបាននូវប្រសិទ្ធភាពនៃការយកប្រេងចេញពីសក់ផងដែរ។Ash - Wikipedia

២.ប្រើផ្ការំយោល៖ មនុស្សសម័យបុរាណជ្រើសរើសផ្ការំយោលដើម្បីយកទៅកក់សក់ ដោយបេះផ្កា រួចលាងទឹកឱ្យស្អាត យកស្លឹកអាក្រក់ដែលមានសត្វល្អិតមកកាត់ចេញ បន្ទាប់មកកាត់ស្លឹកស្រស់ដែលនៅសល់ជាបំណែកតូចៗ រុំដោយក្រណាត់ជ្រក់ រួចដាក់ទឹកក្តៅឧណ្ហៗ ជូត និងច្របាច់ឱ្យខ្លាំង រួចយកទៅកក់សក់ ហើយលាងជម្រែះជាមួយទឹកស្អាតជាការស្រេច។ផ្ការំយោល អាចធ្វើ​ឲ្យ​រលូត​កូន​

៣.ប្រើទឹកអង្ករ៖ មនុស្សសម័យបុរាណចូលចិត្តយកទឹកអង្ករ លាយជាមួយស្លឹកឈូកមកលាងសម្អាតសក់ ដើម្បីជួយឱ្យសក់រលោង ខ្មៅ និងភ្លឺជាងមុន រួចលាងសក់របស់អ្នកជាមួយនឹងទឹកក្តៅឧណ្ណៗនៅជាការស្រេច។7 ways to use rice water for your health | HealthShots

៤.ប្រើម្សៅសណ្តែកសៀង៖ យកម្សៅសណ្តែកសៀងច្របាច់ចូលជាមួយម្សៅស្ងួត Bath bean និងរុក្ខជាតិឱសថមួយចំនួនទៀត ដោយវាមិនត្រឹមតែអាចលាងដៃ និងមុខប៉ុណ្ណោះទេ ថែមទាំងអាចកក់សក់ និងងូតទឹកបានផងដែរ។ ទោះជាយ៉ាងណាក៏ដោយ ដោយសារតែដំណើរការនៃការបង្កើតដុំសណ្តែកសៀងមានភាពស្មុគស្មាញ និងមានឱសថតម្លៃខ្ពស់ ទើបមនុស្សទូទៅមិនប្រើផលិតផលនេះទេ ប៉ុន្តែមានតែពួកអភិជនទេដែលធ្វើវិធីនេះ។What Are The Advantages Of Soya Flour? | Irwing Soya

៥.ប្រើសណ្តែកបារាំង៖ មនុស្សសម័យបុរាណបានប្រើសណ្តែកបារាំងដើម្បីលាងសក់របស់ពួកគេ ដែលអាចបំបាត់ស្នាមប្រឡាក់ប្រេង និងធ្វើឱ្យសក់ស្អាតភ្លឺរលោង។ ដូច្នេះជំហានដំបូងគឺលាងសណ្តែកបារាំងឱ្យស្អាត ទុកឱ្យស្ងួត ហើយត្រាំវាក្នុងទឹកពុះរហូតដល់ទន់ បន្ទាប់មកកិនសណ្តែកបារាំងដែលត្រាំនោះឱ្យម៉ត់ រួចដាក់ក្នុងទឹក បន្ថែមស្ករត្នោតបន្តិច ដាំឱ្យពុះរហូតដល់ឡើងក្រាស់ រួចបិទភ្លើងទុកឱ្យត្រជាក់ ហើយយកទៅកក់សក់ជាការស្រេច៕សណ្តែកបារាំងខ្ចី French Green Bean