មិត្តស្រីរបស់កីឡាករបាត់ទាល់ Neymar បានប្រកាសបញ្ចប់ទំនាក់ទំនងជាមួយមិត្តប្រុសនៅលើបណ្តាញសង្គម Instagram ខណៈទើបតែសម្រាលបានកូនស្រីមួយខែកន្លះប៉ុណ្ណោះ ហើយគូស្នេហ៍មួយគូនេះបានបញ្ចប់ស្នេហាពោរពេញដោយភាពរកាំរកូស។ ការប្រកាសចែកផ្លូវគ្នានេះមានធ្លាយព័ត៌មានថា Neymar បានលួចក្បត់ចិត្តមិត្តស្រីទៅប្រឡូកប្រឡាក់ជាមួយម៉ូដែល OnlyFan ។
តារាម៉ូដែល Bruna Biancardi ត្រូវជាមិត្តស្រីកីឡាករបាល់ទាត់ប្រេស៊ីល Neymar បានបង្ហោះនៅលើ Instagram ដោយបញ្ជាក់ថានាងមិនមានទំនាក់ទំនងជាមួយអ្នកណាម្នាក់នោះទេ។ នាងបានសង្កត់ធ្ងន់នៅក្នុងសារបង្ហោះថា ខ្លួននឹងបំពេញតួនាទីជាឪពុកផងម្តាយផងរបស់កូនស្រី ដោយសង្ឃឹមថាឈប់ភ្ជាប់នាងទៅនឹងភាពមិនស្មោះត្រង់របស់ Neymar ។:max_bytes(150000):strip_icc():focal(539x0:541x2)/Bruna-Biancardi-baby-tout-100923-b6149efff44f4e798fc5df991ebc71da.jpg)
កីឡាករបាល់ទាត់វ័យ៣១ ឆ្នាំ និងតារាម៉ូដែលវ័យ ២៩ ឆ្នាំរូបនេះបានស្វែងរកទំនាក់ទំនងដែលពោរពេញដោយភាពចុះសម្រុងគ្នា ដែលជារឿយៗត្រូវបានគ្របដណ្ដប់ដោយពាក្យចចាមអារ៉ាមជាបន្តបន្ទាប់អំពីភាពមិនស្មោះត្រង់របស់ Neymar ខណៈថ្មីៗនេះត្រូវបានគេដឹងថាកីឡាកររូបនេះបានក្បត់ទំនុកចិត្តមិត្តស្រីទៅទាក់ទងនិងម៉ូដែល OnlyFan។
កីឡាករ Neymar មានកូនប្រុសអាយុ ១២ឆ្នាំពីទំនាក់ទំនងពីមុននិងបានក្លាយជាឪពុកម្តងទៀតនៅថ្ងៃទី៦ ខែតុលា ជាកូនស្រីមានឈ្មោះ Mavie ។ Neymar និងមិត្តស្រីដែលទើបបែកគ្នាថ្មីៗនេះបានប្រកាសពីទំនាក់ទំនងរបស់ពួកគេកាលពីឆ្នាំ២០២២ ប៉ុន្តែបានបែកបាក់គ្នាយ៉ាងខ្លីនៅឆ្នាំដដែល។ បន្ទាប់ពីផ្តល់ឱកាសឱ្យគ្នាជាលើកទី២នៅខែមេសា ឆ្នាំ២០២៣ មិត្តស្រី Neymar មានផ្ទៃពោះ។
យ៉ាងណាចំណងស្នេហ៍នេះមិនទាន់បានប៉ុន្មានផងខាងស្រីក៏សម្រេចចិត្តប្រកាសបែកគ្នាជាលើកទី២ ក្រោយត្រូវមិត្តប្រុសក្បត់ចិត្តម្តងហើយម្តងទៀតទោះបីជាកន្លងមក Neymar ធ្លាប់សារភាពកំហុសពីភាពមិនស្មោះត្រង់របស់ខ្លួនក៏ដោយ៕










