សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៅថ្ងៃទី២៩ ខែវិច្ឆិកានេះ បានប្រកាសតាមបណ្តាញទំនាក់ទំនងសង្គមតេឡេក្រាម ដោយប្រាប់ឱ្យមន្ត្រីរ យកសិស្សដែលប្រលងជាប់និទ្ទេស A នៅក្នុងសម័យប្រលងសញ្ញាបត្រទុតិយភូមិ(បាក់ឌុប)កាលពីពេលថ្មីៗនេះពីខេត្តកំពតមកភ្នំពេញ ដើម្បីផ្គត់ផ្គង់ឱ្យរៀនបន្តនៅឧត្តមសិក្សា។
តាមរយៈសម្លេង ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សម្តេចតេជោបានចាត់ចែងឱ្យមនុស្សការងាររបស់លោកយកសិស្សនិទ្ទេស A អន ផានិត ដែលមានឪពុក ម្តាយ ជាជនពិការមកឱ្យស្នាក់នៅជាមួយទីតាំងអង្គរក្ស ផ្គត់ផ្គង់ការរៀនសូត្របន្ត ផ្គត់ផ្គង់មធ្យោបាយធ្វើដំណើរ ជួយផ្គត់ផ្គង់គ្រួសារ និងជួយបង់សងប្រាក់ជំពាក់ធនាគារដល់ផងដែរ។
ក្រោយសម្តេចតេជោ ប្រកាសបែបនេះ បច្ចុប្បន្ន យុវជន អន ផានិត បានមកដាក់ពាក្យប្រឡងចូលវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ)។
សូមបញ្ជាក់ថាបន្ទាប់ពីប្រលងជាប់និទ្ទេស A យុវសិស្ស អន ផានិត ដែលនៅក្នុងគ្រួសារមានជីវភាពក្រីក្របំផុតនោះ ត្រូវបានប្រព័ន្ធផ្សព្វផ្សាយ និងបណ្តាញសង្គមនានា ធ្វើការផ្សព្វផ្សាយយ៉ាងព្រោងព្រាធពីការតស៊ូរៀនសូត្ររបស់យុវសិស្សរូបនេះ ដោយបង្ហាញពីការខ្វះខាតសព្វបែបយ៉ាង៕