យោងតាមអនុក្រឹត្យរបស់ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យផ្ទេរភារកិច្ច និងតែងតាំងមុខតំណែង នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ ចំនួន២រូប នៃក្រសួងមហាផ្ទៃ។
នៅក្នុងរួមមានកូនប្រុសសម្តេចស ខេង គឺឧត្តមសេនីយ៍ឯក ស រដ្ឋា និងឧត្តមសេនីយ៍ទោ ជួន ណារិន្ទ។
- ឧត្តមសេនីយ៍ឯក ស រដ្ឋា ពីអគ្គនាយករង នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ទៅជាអគ្គស្នងការរង នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
- ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ពីស្នងការនគរបាលខេត្តព្រះសីហនុ ទៅជាអគ្គស្នងការរង នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ៕












