ការស្រាវជ្រាវមួយបង្ហាញថា ការសម្រាកលំហែរកាយបានផ្តល់ប្រយោជន៍ដល់ខួរក្បាល និងរាងកាយលើសពីការគិត ហើយការចំណាយប្រាក់សម្រាប់ដំណើរកម្សាន្តធ្វើឱ្យយើងមានក្តីសុខបានយូរជាងការដើរទិញអីវ៉ាន់ ។ ការស្រាវជ្រាវនេះថែមទាំងបញ្ជាក់ថា គ្រាន់តែបានរៀបចំគម្រោងដើរកម្សាន្ត ក៏ធ្វើឱ្យយើងមានអារម្មណ៍ល្អដែរ ។

អ្នកជំនាញលើកឡើងថា ការឈប់សម្រាកនឹងជួយឱ្យរាងកាយ ចិត្ត និងខួរក្បាលរបស់មនុស្សអាចធ្វើការយ៉ាងមានប្រសិទ្ធភាព ។ លើសពីនេះ វានឹងជួយកែលម្អសុខភាពផ្លូវចិត្ត ការលើកទឹកចិត្ត ការយល់ដឹង ហើយសូម្បីតែទំនាក់ទំនងគូស្នេហ៍ ក៏ល្អប្រសើរដែរ ។ រីឯការស្រាវជ្រាវខ្លះទៀតលើកឡើងថា គ្រាន់តែយើងបានរៀបចំគម្រោងដំណើរកម្សាន្ត ក៏អាចធ្វើឱ្យយើងមានអារម្មណ៍ល្អដែរ ។The Happiest Part Of Your Vacation Isn't What You Think | HuffPost Life

លោកស្រីវេជ្ជបណ្ឌិត Barbara Coltusca-Huskins អ្នកវិទ្យាសាស្ត្រសរសៃប្រសាទ និងមានជំនាញផ្នែកខួរក្បាលលើកឡើងថា រាងកាយ និងខួរក្បាលរបស់យើងត្រូវការថ្ងៃឈប់សម្រាក ហើយបើនៅថ្ងៃឈប់នោះ យើងបានធ្វើដំណើរកម្សាន្ត ទទួលយកបទពិសោធន៍ថ្មីៗ នៅពេលត្រឡប់មកធ្វើការវិញឃើញថា លទ្ធផលការងារនឹងមានប្រសិទ្ធភាពលើសមុនទៅទៀត ។ លោកស្រីវេជ្ជបណ្ឌិតបានសរសេរអត្ថបទមួយឈ្មោះ «Why Our Body and Brain Need a Vacation» នៅលើគេហទំព័រ psychologytoday បញ្ជាក់ថា ចាប់តាំងពីមានជំងឺកូវីដ-១៩ ឆ្លងរាតត្បាតមក បានធ្វើឱ្យជីវិតរបស់យើងផ្លាស់ប្តូរ ជាពិសេស ភាពតានតឹងបានផ្តល់ផលអវិជ្ជមានដោយផ្ទាល់ដល់រាងកាយ និងខួរក្បាល ។

ការស្រាវជ្រាវភាគច្រើនបានណែនាំដូចគ្នាថា ការឈប់សម្រាក គឺជាវិធីជួយព្យាបាលរាងកាយ ផ្លូវចិត្ត និងខួរក្បាលរបស់មនុស្ស ។ ក្រៅពីនេះ បើយើងបានចំណាយប្រាក់ក្នុងថ្ងៃឈប់សម្រាក ដូចជា ទិញអាហារឆ្ងាញ់ៗ ឬទស្សនាការប្រគំតន្ត្រី វានឹងធ្វើឱ្យយើងមានក្តីសុខជាងការទិញអីវ៉ាន់ ដូចជា សម្លៀកបំពាក់ ឬគ្រឿងតុបតែងខ្លួន ។Research Shows Planning a Trip Can Boost Happiness

សំណួរទី១ តើយើងឈប់សម្រាកបែបណាឱ្យកើតប្រយោជន៍ខ្ពស់បំផុត ? លោកស្រីវេជ្ជបណ្ឌិត Barbara បានលើកឡើងផ្អែកតាមការស្រាវជ្រាវនៅឆ្នាំ២០២១ ថា បើយើងបានធ្វើសមាធិក្នុងអំឡុងពេលឈប់សម្រាក វានឹងជួយពន្យាររយៈពេលលទ្ធផលវិជ្ជមាន ។ សំណួរទី២ តើគួរឈប់សម្រាកប៉ុន្មានថ្ងៃ ទើបមានប្រយោជន៍ខ្លាំង? លោកស្រីវេជ្ជបណ្ឌិត Barbara បានសរសេរក្នុងអត្ថបទថា បច្ចុប្បន្ន មិនទាន់មានចម្លើយច្បាស់លាស់ទេថា តើយើងគួរឈប់សម្រាកប៉ុន្មានថ្ងៃល្អ ។

ការស្រាវជ្រាវជាច្រើនបញ្ជាក់ថា គ្រាន់តែយើងមានគម្រោងឈប់សម្រាករយៈពេលខ្លីៗត្រឹម៣ថ្ងៃ ក៏ចាត់ទុកថា មានប្រយោជន៍ផងដែរ ។ ចំណែកការសុំឈប់សម្រាកលើសពី៣ថ្ងៃ គឺពុំទាន់មានការស្រាវជ្រាវបញ្ជាក់ថា មានលទ្ធផលល្អជាងអ្នកឈប់សម្រាកតិចថ្ងៃទេ ។How to plan a multigenerational family vacation - ABC News

ទោះយ៉ាងណា ផលប្រយោជន៍ពីដំណើរកម្សាន្តក្នុងថ្ងៃឈប់សម្រាក គឺអាចមិនដូចតាមការស្រាវជ្រាវរហូតទេ ព្រោះនៅមានកត្តាផ្សេងៗពាក់ព័ន្ធ ។ ដូច្នេះ វានឹងខុសគ្នាសម្រាប់មនុស្សម្នាក់ៗ ដូចជា ការចូលចិត្តសកម្មភាពដែលខ្លួនធ្វើ ឬទីកន្លែងដែលបានទៅកម្សាន្ត រួមទាំងភាពតានតឹងរបស់ពួកគេ ។ ចំណុចសំខាន់ នៅថ្ងៃឈប់សម្រាក តើយើងពិតជារីករាយ និងមិនតានតឹងជាមួយការងារឬអត់ ? ពីព្រោះ បើយើងនៅតែបើកកុំព្យូទ័រឆែកមើលអ៊ីម៉ែល ឬបើកទូរស័ព្ទដៃជជែករឿងការងាររហូតនោះ ការឈប់សម្រាកគ្រាន់តែជាការប្តូរកន្លែងធ្វើការប៉ុណ្ណោះ ៕ ប្រភព ៖ Bangkok biznews