បរទេស៖ យោងតាមនាយកប្រតិបត្តិ Elon Musk បានប្រកាសកាលពីថ្ងៃទី ២៣ ខែកក្កដា ថា Twitter អាចនឹងទម្លាក់រូបសញ្ញាថ្មីរបស់ខ្លួនដោយប្រើនិមិត្តសញ្ញាដែលឆ្លុះបញ្ចាំងពីម៉ាកយីហោ X Corp។
X Corp គឺជាក្រុមហ៊ុនបច្ចេកវិទ្យាថ្មីរបស់មហាសេដ្ឋី Elon Musk ដែលបានបង្កើតឡើងនៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៣។ ក្រុមហ៊ុន X Corp មានតួនាទីផ្តល់សេវាធនាគារ ការដើរទិញឥវ៉ាន់ ការផ្ញើសារ ការហៅទូរសព្ទ ការកក់ ការធ្វើដំណើរ ការជួញដូរភាគហ៊ុន និងអ្វីៗជាច្រើនទៀត។ ដូច្នេះ និមិត្តសញ្ញារូបចាបរបស់ Twitter នឹងត្រូវប្តូរក្នុងពេលឆាប់ៗនេះ ប្រសិនបើនិមិត្តសញ្ញា X Corp ថ្មីល្អគ្រប់គ្រាន់ ក្រុមហ៊ុននឹងផ្សាយបន្តផ្ទាល់ទូទាំងពិភពលោកនៅយប់ថ្ងៃទី២៤ ខែកក្កដា នេះតែម្តង។
គោលបំណងដ៏ធំរបស់ Elon Musk ក្នុងការផ្លាស់ប្តូរនិមិត្តសញ្ញានេះ គឺចង់ឱ្យកម្មវិធី Twitter ប្រែក្លាយទៅជា “កម្មវិធីសម្រាប់អ្វីគ្រប់យ៉ាង” ដូចជា WeChat របស់ប្រទេសចិន។ ទោះជាយ៉ាងណាក៏ដោយ បច្ចុប្បន្នលោក Musk កំពុងមានបញ្ហាក្នុងការបញ្ចុះបញ្ចូលអ្នកប្រើប្រាស់ Twitter ធម្មតា ឱ្យទៅប្រើប្រាស់ Twitter Blue វិញ ដោយបង់ប្រាក់សម្រាប់កម្មវិធីដែលមានស្រាប់របស់វេទិកានេះ។
អ្នកប្រើប្រាស់ Twitter ធម្មតា រាប់ពាន់នាក់ត្រូវបានកំណត់ចំពោះការមើលត្រឹមតែ ១,០០០ tweets ក្នុងមួយថ្ងៃប៉ុណ្ណោះ ដែលធ្វើឱ្យអ្នកប្រើប្រាស់ទាំងនោះចង់ចាកចេញពីគេហទំព័រនេះតែម្តង។ ដូចច្នេះ ដើម្បីបញ្ច្រាសនិន្នាការ លោក Musk ក៏បានប្រកាសថាអ្នកប្រើប្រាស់ Twitter Blue អាចទទួលបានចំណែកនៃប្រាក់ចំណូលពីការផ្សាយពាណិជ្ជកម្មពីការបង្ហោះរបស់ពួកគេ៕ ប្រភព៖cafef.com










