ប្រទេសថៃ ៖ កាលពីថ្ងៃទី២៣ ខែកក្កដា កន្លងមក លោក Santi Promphat អនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ និងជាលេខាធិការគណបក្ស Palang Pracharat និងលោកThammanat Phromphao សមាជិកសភាខេត្តផាយ៉ាវ ព្រមទាំងលោក Pai Like សមាជិកសភាខេត្តកំផែងភេត បានរួមគ្នាធ្វើសន្និសីទសារព័ត៌មានមួយ ក្រោយពីគណបក្សភឿថៃអញ្ជើញឱ្យគណបក្សនេះពិភាក្សាអំពីការបង្កើតរដ្ឋាភិបាល ។ គណបក្ស Palang Pracharat បានបង្ហាញពីគោលជំហររបស់ខ្លួនយ៉ាងច្បាស់លាស់ក្នុងការដោះស្រាយបញ្ហានយោបាយបច្ចុប្បន្ននៅប្រទេសថៃ ។Update-1] Santi Promphat, backed by Prawit, emerges as a frontrunner  finance portfolio; says he's ready to step in for the nation - Thai  Enquirer Current Affairs Main

លោក Santi Promphat លេខាធិការគណបក្ស Palang Pracharat លើកឡើងថា បច្ចុប្បន្ន យើងចាំបាច់ត្រូវតែដោះស្រាយបញ្ហាប្រទេសជាតិ ព្រោះគិតចាប់ពីបានបោះឆ្នោតរយៈពេល២ខែមក ប្រទេសថៃមិនទាន់អាចបង្កើតរដ្ឋាភិបាលបានទេ ដែលធ្វើឱ្យមានឧបសគ្គដល់ការគ្រប់គ្រងប្រទេស ។ ហេតុនេះ វាបង្កឱ្យមានបញ្ហាជាច្រើនផ្នែកដូចជា សេដ្ឋកិច្ច សង្គម និងស្ថេរភាពផ្សេងៗ ហើយការជជែកគ្នាពិភាក្សារវាងគណបក្ស Palang Pracharat ជាមួយគណបក្សភឿថៃ ចាត់ទុកថា គឺជាឱកាសមួយបង្ហាញនូវគោលជំហររបស់គណបក្សយើង ។

លោកបន្តថា ពួកយើងសូមអរគុណដល់គណបក្សភឿថៃ ដែលបានរួមគ្នាពិភាក្សាអំពីគោលជំហររបស់គណបក្ស ហើយគណបក្ស Palang Pracharat ប្រកាន់នូវការគោរពលទ្ធិប្រជាធិបតេយ្យ ដោយមានព្រះមហាក្សត្រជាប្រមុខដឹកនាំ ដើម្បីឱ្យប្រទេសជាតិមានសុខសន្តិភាព ពលរដ្ឋមានជីវភាពរស់នៅល្អប្រសើរ និងអភិវឌ្ឍន៍ប្រទេសទៅមុខតាមគោលការណ៍ប្រជាធិបតេយ្យ ។ ហេតុនេះ គណបក្សរបស់យើងមិនគាំទ្រគណបក្សនយោបាយណាដែលចង់ធ្វើវិសោធនកម្មច្បាប់មាត្រា១១២ ទេ ហើយគណបក្ស Palang Pracharat បានបញ្ជាក់ជាមួយគណបក្សភឿថៃថា យើងនឹងបដិសេធបើមានវត្តមានគណបក្សកាវក្លៃ ដែលមានគោលនយោបាយធ្វើវិសោធនកម្មច្បាប់មាត្រា១១២ ហើយវាជារឿងដែលគណបក្សយើងទទួលយកមិនបានទេ ។4 ministers, 3 ex-PDRC leaders join Palang Pracharath

ចំណែកលោក Thammanat Phromphao សមាជិកសភាខេត្តផាយ៉ាវ បានលើកឡើងថា គណបក្ស Palang Pracharat មានគោលនយោបាយមិនដូចគណបក្សមួយចំនួនទេ ។ បើគណបក្សនោះបានចូលរួមបង្កើតរដ្ឋាភិបាល យើងមើលឃើញថា វានឹងមានបញ្ហាមិនខាន ។ ដូច្នេះ គណបក្សដែលមានគោលនយោបាយខុសគ្នាពីយើង យើងនឹងមិនចូលរួមសហការជាមួយទេ ។ គណបក្ស Palang Pracharat បានបង្ហាញនូវគោលជំហរសំខាន់ គឺគ្មានជម្លោះ ហើយគណៈកម្មការដឹកនាំបក្ស ក៏បានកំណត់គោលជំហរច្បាស់លាស់ផងដែរ ។ គណបក្សយើងនឹងមិនដាក់ឈ្មោះលោក Prawit Wongsuwan មេដឹកនាំគណបក្ស Palang Pracharat ទេ បើសំឡេងគាំទ្ររបស់សមាជិកសភាតំណាងរាស្ត្រនៅក្រោម២៥០សំឡេង ឬពាក់កណ្តាលនៃចំនួនសមាជិកសភា ៕ ប្រភព ៖ Thairath