រដ្ឋធានីវ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិក បានដាក់ពង្រាយកងយន្ដហោះទម្លាក់គ្រាប់បែកយុទ្ធសាស្រ្ដ ចំនួន៤គ្រឿង រួមជាមួយនឹងកងទ័ពអាកាសជាច្រើននាក់ ទៅកាន់តំបន់ប៉ាស៊ីហ្វិក ស្របពេលចិន បានបញ្ចេញនាវាមុជទឹក ទៅកាន់សមុទ្រ ហើយសកម្មភាពយោធាបែបនេះហាក់បីដូចជា ក្រុងវ៉ាស៊ីនតោន កំពុងតែត្រៀមលក្ខណៈ ទប់ទល់នឹងសកម្មភាពណាមួយរបស់ក្រុងប៉េកាំង។

ទស្សនាវដ្ដី Air Force បានចេញផ្សាយ កាលពីថ្ងៃអង្គារ ទី៤ ខែមេសា ឆ្នាំ២០២២ ថា មន្ទីរបញ្ចកោណ បានបញ្ជូនយន្ដហោះទម្លាក់គ្រាប់បែកយុទ្ធសាស្រ្ដ ប្រភេទ B-52 ចំនួន៤គ្រឿង និង កងទ័ពអាកាស ជាង២០០នាក់ ចេញពីមូលដ្ឋានកងទ័ពអាកាសបាកស្ដេល (Barksdale) ស្ថិតក្នុងរដ្ឋលូស៊ាណា (Louisiana) នាភាគអាគ្នេយ៍ សហរដ្ឋអាមេរិក ទៅកាន់មូលដ្ឋានកងទ័ពអាកាសអានឌ័រសេន (Andersen) របស់ខ្លួន នៅលើកោះហ្គាំ (Guam) ស្ថិតក្នុងតំបន់ប៉ាស៊ីហ្វិក កាលពីថ្ងៃទី៣០ ខែមីនា។ សកម្មភាពយោធារបស់ក្រុងវ៉ាស៊ីនតោន កំពុងតែបង្ហាញ អំពីការចាប់ផ្តើមការដាក់ពង្រាយកងយន្ដហោះទម្លាក់គ្រាប់បែកយុទ្ធសាស្រ្ដចុងក្រោយបង្អស់ នៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។Video of B-52 Bomber Training Mission Over the Pacific

កងទ័ពអាកាសរបស់សហរដ្ឋអាមេរិក ប្រចាំនៅតំបន់ប៉ាស៊ីហ្វិក បានប្រកាស នៅក្នុងការចេញផ្សាយព័ត៌មានមួយ ថា យន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្រ្ដ B-52 អាចហោះហើរ ចម្ងាយជាង ១៤ ០០០គីឡូម៉ែត្រ នៅក្នុងល្បឿន ១០៤៧គីឡូម៉ែត្រក្នុង១ម៉ោង ហើយកងទ័ពអាកាសទាំងនោះ នឹងក្លាយជាផ្នែកមួយ សម្រាប់ក្រុមបេសកកម្មយន្ដហោះទម្លាក់គ្រាប់បែកទី៩៦។ ចំណែកការដាក់ពង្រាយយន្ដហោះទម្លាក់គ្រាប់បែក B-52 នេះ នឹងធ្វើឲ្យកងទ័ពអាកាសទាំងនោះ ចូលរួម នៅក្នុងសមយុទ្ធហ្វឹកហ្វឺន និង បំពេញបេសកកម្ម រួមជាមួយនឹងសេវាកម្មផ្សេងៗទៀត រួមជាមួយសម្ពន្ធមិត្ត និង ដៃគូ។

លោកវរសេនីយ៍ វ៉ានេសសា វីលខក់ (Vanessa Wilcox) មេបញ្ជាការកងវរសេនាតូចយន្ដហោះទម្លាក់គ្រាប់បែកទី៩៦ បានបញ្ជាក់ នៅក្នុងសេចក្ដីថ្លែងការណ៍មួយ ថា «កម្លាំងការងាររបស់យន្ដហោះទម្លាក់គ្រាប់បែក ហើយជាពិសេសយន្តហោះ B-52 នៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក មិនត្រឹមតែជំរុញឲ្យកម្លាំងកងទ័ពអាកាសរបស់យើង ពង្រឹងនូវជំនាញបច្ចេកទេស និង មានជំនាញលើប្រព័ន្ធអាវុធដ៏ទំនើបប៉ុណ្ណោះទេ ប៉ុន្តែសកម្មភាពនេះ ក៏ជាការផ្ញើសារដ៏សំខាន់មួយទៅកាន់គូប្រជែងរបស់យើង ផងដែរ។ បេសកកម្មនេះ បង្ហាញ អំពីការត្រៀមខ្លួនជាប់ជានិច្ច និង ការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់របស់យើង ការការពារដល់សម្ពន្ធមិត្តរបស់យើង នៅក្នុងតំបន់ ដើម្បីធានានូវសេរីភាព សម្រាប់សកម្មភាព ទាំងបច្ចុប្បន្ន និង អនាគត ក៏ដូចជា ការធានានូវស្ថិរភាព នៅក្នុងតំបន់ថែមទៀតផង»។US Air Force appoints first female B-52 Stratofortress squadron commander -  Wales Online

បច្ចុប្បន្ន យន្ដហោះទម្លាក់គ្រាប់បែករបស់សហរដ្ឋអាមេរិក កំពុងតែបំពេញបេសកកម្មយ៉ាងសកម្ម នៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ចាប់តាំងពីដើម ឆ្នាំ២០២៣ រហូតមក ជាពិសេស នៅជុំវិញឧបទ្វីបកូរ៉េ។ បេសកកម្មនេះ ជាផ្នែកមួយ នៃការប្តេជ្ញាចិត្តរបស់មន្ទីរបញ្ចកោណ នៅក្នុងការពង្រីកនូវការធ្វើសមយុទ្ធយោធា និង បង្កើនកិច្ចសហប្រតិបត្តិការជាមួយប្រទេសកូរ៉េខាងត្បូង ដើម្បីឆ្លើយតបទៅនឹងការបាញ់មីស៊ីល ការបាញ់សាកល្បងមីស៊ីលផ្លោង និង ការគំរាមកំហែងជាហូរហែ មកពីកូរ៉េខាងជើង។ ជាមួយគ្នានេះ កងយន្ដហោះទម្លាក់គ្រាប់បែក B-1 របស់សហរដ្ឋអាមេរិក ក៏បានហោះធ្វើសមយុទ្ធរួមគ្នាជាមួយនឹងយន្ដហោះប្រយុទ្ធរបស់កូរ៉េខាងត្បូង កាលពីដើមខែកុម្ភៈ ខណៈយន្ដហោះទម្លាក់គ្រាប់បែក B-52 បានហោះជាមួយនឹងយន្ដហោះរបស់ប្រទេសអាស៊ីបូព៌ាមួយនេះ កាលពីដើមខែមីនា។

មន្រ្ដីជាន់ខ្ពស់របស់សហរដ្ឋអាមេរិក បានលើកឡើង កាលពីខែមីនា ថា មន្ទីរបញ្ចកោណ នឹងបញ្ជូនយន្ដហោះទំនើបៗ ចេញពីតំបន់មជ្ឈិមបូព៌ា យកទៅដាក់ពង្រាយ នៅក្នុងតំបន់អឺរ៉ុប និង ប៉ាស៊ីហ្វិក ។ សកម្មភាពរបស់សហរដ្ឋអាមេរិក បង្ហាញពីត្រៀមខ្លួនទុកជាមុន សម្រាប់ការប្រឈមមុខដាក់គ្នាជាមួយនឹងរុស្ស៊ី និង ចិន នៅពេលណាមួយ ដែលអាចនឹងកើតឡើង ជាយថាហេតុ។

សារព័ត៌មាន Channel News Asia បានចេញផ្សាយ កាលពីថ្ងៃអង្គារ ទី៤ ខែមេសា ថា របាយការណ៍របស់មន្រ្ដីបញ្ចកោណ បានរាយការណ៍ ថា ចិន បានរក្សាវត្ដមាននាវាមុជទឹក បំពាក់ដោយមីស៊ីលបាល្លីស្ទីកនុយក្លេអ៊ែរ ជាលើកដំបូង យ៉ាងតិចចំនួន១គ្រឿង នៅក្នុងសមុទ្រ។ សកម្មភាពបែបនេះ គឺក្រុងប៉េកាំង ចង់បន្ថែមសម្ពាធ ទៅលើសហរដ្ឋអាមេរិក និង សម្ពន្ធមិត្តរបស់ក្រុងវ៉ាស៊ីនតោន ខណៈលោកខាងលិច ព្យាយាមទប់ទល់នឹងកម្លាំងយោធារបស់ក្រុងប៉េកាំង កំពុងតែកើនឡើងយ៉ាងឆាប់រហ័ស។B-52 bomber joined dual-carrier exercise in the South China Sea, Air Force  says | Stars and Stripes

ក្រុមអ្នកវិភាគរបស់លោកខាលិច បានអះអាង ថា ការវាយតម្លៃយោធារបស់ចិន បង្ហាញ ថា នាវាមុជទឹក បំពាក់ដោយមីស៊ីលបាល្លីស្ទីក ប្រភេទ Jin-class ចំនួន៦គ្រឿង កំពុងតែប្រតិបត្តិការល្បាត ចេញពីកោះហៃណាន (Hainan) ចូលទៅក្នុងសមុទ្រចិនខាងត្បូង។ នាវាមុជទឹកទាំងនោះ បំពាក់ទៅដោយមីស៊ីលផ្លោងថ្មី អាចបាញ់រយៈចម្ងាយឆ្ងាយ ហើយវាមានសមត្ថភាព អាចវាយប្រហារដល់ទ្វីបអាមេរិក។

ក្រោមកតិកាសញ្ញាសន្ដិសុខត្រីភាគី ហៅកាត់ AUKUS (អូឃើស) រវាង សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និង អូស្រ្ដាលី បង្ហាញ ថា អូស្ត្រាលី នឹងមាននាវាមុជទឹក ដើរដោយថាមពលនុយក្លេអ៊ែរ ជាលើកដំបូងរបស់ខ្លួន នៅក្នុងរយៈពេលពីរទសវត្សរ៍ខាងមុខ យ៉ាងណាក៏ដោយ ក៏ការល្បាត នៃនាវាមុជទឹករបស់ចិន បំពាក់ដោយមីស៊ីលផ្លោង នៅក្នុងសមុទ្រចិនខាងត្បូង សម្បូរទៅដោយធនធាន នឹងបង្កើតជាបញ្ហាស្មុគស្មាញដល់សហរដ្ឋអាមេរិក និង សម្ពន្ធមិត្តរបស់ក្រុងវ៉ាស៊ីនតោន។ សកម្មភាពទាំងនេះ ប្រៀបបីដូចជា ការបង្កើននូវការដាក់ពង្រាយនូវទ្រព្យសម្បត្ដិការពារជាតិ តាមបែបសម័យសង្គ្រាមត្រជាក់។USS Carl Vinson - Wikipedia

លោកឧត្តមសេនីយ៍ អេនតូនី ខូតតុន (Anthony Cotton) មេបញ្ជាការ នៃទីបញ្ជាការយុទ្ធសាស្ត្រអាមេរិក បានប្រាប់ដល់សវនាការរបស់សភា កាលពីខែមីនា ថា បច្ចុប្បន្ន នាវាមុជទឹករបស់ចិន បានបំពាក់ ដោយមីស៊ីលជំនាន់ទី៣ ប្រភេទ JL-3។ មីស៊ីលប្រភេទនេះ អាចបាញ់ នៅក្នុងចម្ងាយ ១០ ០០០គីឡូម៉ែត្រ ហើយវាអាចបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ និង អាចវាយប្រហារ ចេញពីចិន ទៅដល់សហរដ្ឋអាមេរិក ថែមទៀតផង។

លោក ធីមូធី រ៉ៃ (Timothy Wright) អ្នកវិភាគវិស័យការពារជាតិ នៃវិទ្យាស្ថានសិក្សាយុទ្ធសាស្រ្ដអន្ដរជាតិ នៅទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស បានបញ្ជាក់ ថា កងទ័ពអាមេរិក ប្រហែលជាអាចទប់ទល់នឹងស្ថានភាព នៅពេលនេះបាន។ ប៉ុន្តែសហរដ្ឋអាមេរិក នឹងត្រូវប្រតិបត្ដិការទ្រព្យសម្បត្តិការពារជាតិបន្ថែមទៀត នៅក្នុងរយៈពេល១០ទៅ១៥ឆ្នាំខាងមុខ ខណៈនាវាមុទឹកបំបាំងកាយ ប្រភេទType-096 ចាប់ផ្តើមប្រតិបត្ដិការ។ ដោយឡែក ការពង្រីកកម្លាំងនុយក្លេអ៊ែរយ៉ាងរហ័សរបស់ប្រទេសចិន មានន័យថា អ្នកយុទ្ធសាស្រ្តរបស់សហរដ្ឋអាមេរិក ត្រូវតែប្រឈមមុខ ជាមួយនឹងសត្រូវមហាអំណាចនុយក្លេអ៊ែរ ចំនួន២ជាលើកដំបូង រួមជាមួយនឹងរុស្ស៊ី ផងដែរ៕