រាជធានីបាងកក៖ ការបោះឆ្នោត នៅក្នុងប្រទេសថៃ នាខែឧសភា ខាងមុខនេះ ត្រូវគេរំពឹង ថា នឹងក្លាយជាការប្រកួតប្រជែងយ៉ាងស្វិតស្វាញបំផុត ខណៈគណបក្សប្រឆាំងដ៏ធំបំផុតរបស់រាជាណាចក្រអាស៊ានមួយនេះ ហាក់បីដូចជានាំមុខ នៅក្នុងការស្ទង់មតិមួយ លើគណបក្សចម្រុះ កំពុងតែគ្រប់គ្រងអំណាច។

សារព័ត៌មាន Channel News Asia បានចេញផ្សាយ កាលពីថ្ងៃចន្ទ ទី២៧ ខែមីនា ឆ្នាំ២០២៣ ថា ថៃ រៀបចំបោះឆ្នោតសកល នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣ ហើយវានឹងក្លាយជាការបោះឆ្នោតប្រកួតប្រជែងដ៏ស្វិតស្វាញបំផុតមួយ រវាងគណបក្ស គាំទ្រ ដោយយោធា ក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា (Prayut Chan-o-cha) វ័យ៦៩ឆ្នាំ និង គណបក្សភឿថៃ គាំទ្រដោយគ្រួសារមហាសេដ្ឋី ស៊ីណាវ៉ាត្រា (Shinawatra) បច្ចុប្បន្ន ដឹកនាំដោយលោកស្រី ភើថុងថាន (Paetongtarn) វ័យ៣៦ឆ្នាំ ត្រូវជាកូនស្រីរបស់លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា អតីតនាយករដ្ឋមន្រ្ដី និង ជាក្មួយស្រីរបស់លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា អតីតនាយករដ្ឋមន្ត្រីថៃ។Thaksin's daughter banking on nostalgia to win Thailand election

គណបក្សភឿថៃ បានឈ្នះ នៅក្នុងការបោះឆ្នោត ចាប់តាំងពីឆ្នាំ២០០១រហូតមក ប៉ុន្ដែរដ្ឋាភិបាលរបស់គណបក្សនេះ មិនបានគ្រប់គ្រងអំណាចនោះឡើយ ដោយសារតែការសម្រេចចិត្តរបស់តុលាការ ឬ រដ្ឋប្រហារយោធា។ គណបក្សជាច្រើន នឹងប្រជែងយកអាសនៈរបស់រដ្ឋសភា នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣។ សមាជិកសភា ទើបជាប់ឆ្នោតថ្មី និងព្រឹទ្ធសភា ដែលត្រូវតែងតាំង រំពឹង ថា នឹងសម្រេចចិត្តជ្រើសរើសនាយករដ្ឋមន្ត្រីមួយ នៅចុងខែកក្កដា ឆ្នាំ២០២៣។

ការស្ទង់មតិមួយ កាលពីចុងសប្ដាហ៍កន្លងទៅនេះ បានបង្ហាញ ថា គណបក្សភឿថៃ ដែលបច្ចុប្បន្ន ដឹកនាំដោយក្មួយស្រីរបស់លោកស្រី យីងឡាក់ អតីតនាយករដ្ឋមន្រ្ដីថៃ មានសំឡេងគាំទ្រ ចំនួន៣៧ភាគរយ ហើយនឹងធ្វើឲ្យគណបក្សមួយនេះ ទទួលបានជ័យជម្នះ នៅក្នុងការបោះឆ្នោត នាពេលខាងមុខ។ ដោយឡែកគណបក្សធំចំនួន៤ផ្សេងទៀត នៅក្នុងរដ្ឋាភិបាលចម្រុះ និង គណបក្សជាសម្ពន្ធមិត្ត មានសំឡេងគាំទ្រ ត្រឹមតែជាងពាក់កណ្តាលប៉ុណ្ណោះ។Thai prime minister joins new party to seek another term - ABC News

ការស្ទង់មតិរបស់ Suan Dusit Poll បានដឹងដែរ ថា គណបក្សភឿថៃ នាំមុខ ៤៦ ភាគរយ ហើយគណបក្សកាន់អំណាចធំៗទាំងបួន ទទួលបានសំឡេងគាំទ្រ ចំនួន៣៥ភាគរយ។ លោក ប្រាយុទ្ធ ចាន់អូចា ជាអតីតមេទ័ពកំពូលរបស់ថៃ កាលពី២០១៤ បានធ្វើរដ្ឋប្រហារយោធា បណ្តេញរដ្ឋាភិបាលរបស់លោកស្រី យីងឡាក់ ត្រូវជាម្ដាយមីងរបស់លោកស្រី Paetongtarn ក៏បានឈរឈ្មោះបោះឆ្នោតជាថ្មី ជាមួយនឹងគណបក្សរួបរួមជាតិថៃ។ បើតាមការស្ទង់មតិ កាលពីពេលថ្មីៗនេះ បង្ហាញ ថា សំឡេងគាំទ្ររបស់លោក ប្រាយុទ្ធ បានធ្លាក់ចុះ ចំពេលគួប្រជែងដ៏សំខាន់របស់គាត់ គឺលោកស្រី Paetongtarn កំពុងតែនាំមុខ៕