ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ បានចេញសេចក្តីប្រកាស និង ស្នើឱ្យពលរដ្ឋប្រុងប្រយ័ត្នខ្ពស់ពីជនខិលខូច ឆបោកតាមបណ្តាញសង្គម និងប្រព័ន្ធទូរស័ព្ទ។

នាពេលថ្មីៗនេះមានជនខិលខូច មួយចំនួនបានព្យាយាមឆបោកប្រាក់តាមគ្រប់រូបភាព នៅតាមបណ្តាញសង្គម ដូចជា Telegram, Facebook និង TikTok ជាដើម ក៏ដូចជាតាមប្រព័ន្ធទូរស័ព្ទ ខណៈពេលដែលវិស័យបច្ចេកវិទ្យាឌីជីថលនៅកម្ពុជា កំពុងមានការរីកចម្រើនគួរឱ្យកត់សម្គាល់។ធនាគារជាតិ​នៃកម្ពុជា​រួមចំណែក​ រក្សាបាន​នូវកំណើន​សម្រាប់​កម្ពុជា - Khmer Times

ជនខិលខូចទាំងនោះបានបន្លំយកគណនីបណ្តាញសង្គមសមាជិកណាមួយរបស់គ្រួសារ ឬញាតិសន្តាន ឬមិត្តភក្តិ ឬថ្នាក់ដឹកនាំស្ថាប័ន នៃជនរងគ្រោះដែលពួកគេបានលួច រួចផ្ញើសារជាអក្សរ ឬជាសម្លេង បន្លំជាសមាជិកណាមួយរបស់គ្រួសារ ឬញាតិសន្ដាន ឬមិត្តភក្តិ ឬថ្នាក់ដឹកនាំស្ថាប័ន នៃជនរងគ្រោះ ឬទូរស័ព្ទផ្ទាល់ទៅកាន់ជនរងគ្រោះ ដើម្បី សុំខ្ចីប្រាក់ ឬផ្ទេរប្រាក់យកទៅប្រើប្រាស់បន្ទាន់ក្នុងរយៈពេលខ្លីដោយផ្ទេរប្រាក់ឱ្យពួកគេតាមកម្មវិធី ទូរស័ព្ទចល័ត ឬតាមគណនី ឬតាមរយៈភ្នាក់ងាររបស់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ឬគ្រឹះស្ថានផ្តល់ សេវាទូទាត់សងប្រាក់ ដែលអាចផ្ទេរប្រាក់បានងាយស្រួល និងឆាប់រហ័ស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgtvh38G2z7QkdWfMUh38e9NV7cmqhcdzFwc-d8Buc7QKzukUP6BRIpPyuuPxVZLRQIdm3RK_HsM9le53vb_s7Srv6TWaCtrDPBDSfSvlZ8nLPDNJAZdG7tYGLwhqt5hLgIPd5vjGtht5pZS3-i0Y1TLc_7VvhJ7iNO_RZVXzroti_FKaPR-G7KUCS0/s1280/photo_2023-03-22_16-33-10.jpg

បន្ទាប់ពីមើលឃើញ សកម្មភាពទាំងនេះ ធនាគារជាតិនៃកម្ពុជា ស្នើឱ្យប្រជាពលរដ្ឋ រក្សាសុវត្ថិភាពព័ត៌មាននៃគណនីបណ្តាញសង្គមផ្ទាល់ខ្លួន និងស្វែងយល់ពីការប្រើប្រាស់សេវាហិរញ្ញវត្ថុ ឌីជីថល ព្រមទាំងបង្កើនការប្រុងប្រយ័ត្នខ្ពស់ មុនពេលផ្ទេរប្រាក់តាមកម្មវិធីទូរស័ព្ទចល័ត ឬតាមគណនី ឬតាមរយៈភ្នាក់ងារ ដោយត្រូវផ្ទៀងផ្ទាត់តាមមធ្យោបាយអាចធ្វើទៅបាន ក្នុងការបញ្ជាក់ពីលេខទូរស័ព្ទ លេខគណនី និងអត្តសញ្ញាណអ្នកទទួលប្រាក់ ជាដើម ឱ្យបានត្រឹមត្រូវ និងច្បាស់លាស់៕