ផ្លែឪឡឹកគឺជាផ្លែឈើមួយប្រភេទដែលមានសារធាតុចិញ្ចឹមខ្ពស់ សម្បូរទៅដោយជីវជាតិ អ្នកគ្រាន់តែយកផ្លែឪឡឹកទៅក្រឡុករួចទទួលទាន ១ពែងក្នុងមួយថ្ងៃ អាចធ្វើឲ្យយើងទទួលបានសារធាតុចិញ្ចឹមពេញលេញ និងអាចផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនចំពោះរាងកាយ។ ខាងក្រោមនេះគឺជាអត្ថប្រយោជន៍ទាំង៦យ៉ាងរបស់ផ្លែឪឡឹក៖
១.ការពារជំងឺហឺត៖ ការទទួលទានផ្លែឪឡឹកនឹងផ្តល់សារធាតុប្រឆាំងអុកស៊ីតកម្ម និងវីតាមីន C ដើម្បីជួយការពាររាងកាយរបស់យើង អាចកាត់បន្ថយភាពស្មុគស្មាញ និងកាត់បន្ថយអ្នកដែលមានជំងឺហឺតអោយធូរស្រាលជាងមុន។
២.កាត់បន្ថយហានិភ័យនៃជំងឺមហារីក៖ វិទ្យាស្ថានជាតិមហារីក (NCI) បានរកឃើញថា សារធាតុប្រឆាំងអុកស៊ីតកម្មនៅក្នុងផ្លែឪឡឹកអាចកាត់បន្ថយការខូចខាតកោសិកាដែលបានបង្កឱ្យមានជំងឺមហារីក រួមជាមួយនឹងសារធាតុ Lycopene ដែលរារាំងហានិភ័យនៃជំងឺមហារីកក្រពេញប្រូស្តាតផងដែរ។
៣.ចិញ្ចឹមខួរក្បាល និងប្រព័ន្ធប្រសាទ៖ ទទួលទានផ្លែឪឡឹកឱ្យបានគ្រប់គ្រាន់ក្នុងមួយថ្ងៃជាប្រចាំ អាចជួយឱ្យអ្នកមានការចងចាំកាន់តែប្រសើរឡើង មានការអភិវឌ្ឍន៍ខួរក្បាលក្នុងការរៀនសូត្រ។
៤.បំបាត់ការឈឺចាប់សាច់ដុំ៖ ដោយផ្លែឪឡឹកជាផ្លែឈើដែលមានជាតិទឹកច្រើនរហូតដល់ទៅ ៩០% ដូច្នេះហើយទើបអាចកាត់បន្ថយការឈឺសាច់ដុំ។
៥.ជំនួយដល់ភ្នែក៖ Lycopene ត្រូវបានរកឃើញនៅក្នុងផ្លែឪឡឹក រួមចំណែកដល់ដំណើរការល្អនៃភ្នែករបស់យើង កាត់បន្ថយការរលាក និងការពារជំងឺភ្នែកឡើងបាយ ធ្វើអោយភ្នែកភ្លឺច្បាស់ ។
៦.ជំនួយដល់ស្បែកនិងសក់៖ វីតាមីន A វីតាមីន C នៅក្នុងផ្លែឪឡឹក មានសមត្ថភាពបង្កើតកូឡាជែន ដែលជាប្រូតេអ៊ីនដែលជួយលើកកម្ពស់សក់របស់អ្នកឱ្យមើលទៅមានសុខភាពល្អ និងរឹងមាំ និងបន្ថែមភាពទន់រលោងដល់ស្បែក មើលទៅមានសំណើមគ្រប់ពេល មិនស្ងួត ឬ ប្រេះ ធ្វើឱ្យអ្នកមានអារម្មណ៍ថាស្រស់ស្រាយ៕
ប្រភព៖Sanook
Home សុខភាព







