ទោះបីជាបានទទួលមរណភាពទៅហើយក្តី ក៏ប៉ុន្តែកំពូលមេដឹកនាំនៅអាសុី៣រូបនេះ ត្រូវបានគេអប់​សាកសពទុកអស់រាប់​ទសវត្ស ជំនួសពីការបូជា ឬបញ្ចុះ​។ ការធ្វើបែបនេះ គឺដើម្បីបង្ហាញដល់ក្មេងៗជំនាន់ក្រោយនៃប្រទេសពួកគេនីមួយៗ ថាមេដឹកនាំរបស់គេរូបនេះ ជាវីរបុរសស្នេហាជាតិ និងបានជួយកសាងជាតិ។

ខាងក្រោមនេះជាមេដឹកនាំអាសុី៣រូប ដែលត្រូវបានគេរក្សា​សាកសពទុក​រាប់​ទសវត្ស៖

+ លោក ម៉ៅ សេទុង
លោក​ប្រធាន​ ម៉ៅ បាន​ស្លាប់​នៅ​ថ្ងៃ​ទី​៩ ខែ​កញ្ញា ឆ្នាំ​១៩៧៦។ លោក​ត្រូវ​​គេ​អប់​សាកសព​រក្សា​ទុក ដើម្បី​ដាក់​តាំង​បង្ហាញ​ចាប់​តាំង​ពី​ឆ្នាំ​១៩៧៧​មក​ម៉្លេះ នៅ​សាល​អនុស្សាវរីយ៍​ម៉ៅសេទុង ក្នុង​ទីលាន Tiananmen Square នៃ​ទីក្រុង​ប៉េកាំងChina – Beijing – Tiananmen Square , Chairman Mao, Forbidden City & National Museum | A Leaf on the Wind

+លោក គីម អ៊ីលសុង និង​លោក គីម ជុងអ៊ីល
សាក​សព​​បិតា​ស្ថាបនិក​កូរ៉េខាង​ជើង​គឺ​លោក គីម អ៊ីលសុង និង​កូន​ប្រុស​របស់​លោក​គឺ​លោក គីម ជុងអ៊ីល ត្រូវ​បាន​​អប់​​ទុក​ក្នុង​មឈូស​កញ្ចក់​​នៅ​វិមាន Kumsusan នៃ​ចេតិយ Sun ស្ថិត​ក្នុង​​ក្រុង​ព្យុងយ៉ាង។

ទីកន្លែង​តាំង​សព​អតីត​មេដឹក​កូរ៉េ​ខាង​ជើង​នេះ​មាន​​ទាហាន​ឈរ​​​ចាំ​​យាម​ការពារ​គ្រប់​ជ្រុងជ្រោយ។ ភ្ញៀវ​បរទេស និង​​ភ្ញៀវ​ជាតិ​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូល​ទស្សនា​បាន​គ្រប់ៗ​គ្នា តែ​ត្រូវ​គោរព​តាម​បទបញ្ជា​ស្លៀក​ពាក់​​យ៉ាង​តឹងរ៉ឹង​ និង​ត្រូវ​ឱន​ក្បាល​គោរព​សព​ចំនួន​៣​ដង។Preserved forever: Kim Jong-il will get the Lenin treatment | The Independent | The Independent

+លោក ហូជីមិញ
លោក ហូជីមិញ បាន​ទទួលមរណភាព​នៅ​ថ្ងៃ​ទី​២ ខែ​កញ្ញា ឆ្នាំ​១៩៦៩។ ​សព​អតីត​មេ​ដឹក​នាំ​​វៀតណាម​រូប​នេះ​ត្រូវ​ដាក់​តាំង​បង្ហាញ​នៅ​ក្នុង​មឈូស​កញ្ចក់ ស្ថិត​នៅ​ក្នុង​ចេតិយ​មួយ​ហៅ​ថា “Hồ Chí Minh Mausoleum” ក្នុង​ទីក្រុង​ហាណូយ ចាប់​តាំង​ពី​ឆ្នាំ​១៩៧៥​​មក​ម៉្លេះ។ កន្លែង​តាំង​បង្ហាញ​សព​​នេះ​ក្នុង​១​ឆ្នាំៗ​ទទួល​បាន​ភ្ញៀវ​ទេសចរ​​ទៅ​ទស្សនា​រាប់​ពាន់​នាក់​ឯណោះ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjxppY9h8-uGfev0LwIiROpegotR7-hEFaWy_xafJAxBSivGF4DhGayy1ag_HLePgw2rKSQH4NAcucddu00Ym_qTAjEODuKJIx6denQUtEdhDEM4YmAqNzLNmW133FItQxAp-cl_38NHmrmxwDUPy7gns6AuIIxyi7w8cO0E9tUcr1PLm2S6aNSnAdx/s775/5ff41b489c464_1609833240_large.jpg