ប្រទេសថៃ ៖ វេបសាយ e.vnexpress រាយការណ៍ថា ថៃកំពុងក្លាយជាប្រទេសគោលដៅពេញនិយមរបស់ភ្ញៀវទេសចរវៀតណាម មិនចាញ់ភ្ញៀវទេសចរចិនឡើយ ខណៈគេបានសាកសួរទៅកាន់ភ្ញៀវទេសចរវៀតណាមដែលមកកម្សាន្តនៅប្រទេសថៃ ពួកគេឆ្លើយដូចគ្នាថា ទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅគ្រប់ពេលដែលពួកគេមកកម្សាន្តនៅទីនេះ ហើយថៃមានគោលនយោបាយលើកលែងទិដ្ឋាការសម្រាប់ពលរដ្ឋអាស៊ាន ហេដ្ឋារចនាសម្ព័ន្ធទំនើប តំបន់ទេសចរណ៍សម្បូរបែប និងប្រើពេលធ្វើដំណើរមិនយូរ ។ ដូច្នេះ មិនប្លែកទេដែលថៃក្លាយជាប្រទេសគោលដៅសំខាន់របស់ភ្ញៀវទេសចរទូទាំងពិភពលោក ដូចគ្នានឹងជនជាតិវៀតណាមដែរ រហូតជនជាតិវៀតណាមខ្លះប្រាប់ថា ប្រទេសថៃប្រៀបដូចជាផ្ទះទី២ របស់ពួកគេ ។Sample Itinerary: Thailand and Vietnam in 14 Days — Beyond and Back Travel

លោក Tran Le Ngoc Thang ជាភ្ញៀវទេសចរម្នាក់មកពីក្រុងហាណូយ បាននិយាយទៅកាន់សារព័ត៌មានវៀតណាមថា លោកធ្លាប់មកកម្សាន្តនៅប្រទេសថៃជាង១០ដង ហើយការមកថៃ ៣លើកចុងក្រោយនេះ គឺបន្ទាប់ពីថៃបន្ធូរបន្ថយវិធានការរឹតបន្តឹងជំងឺកូវីដ-១៩ ។ លោក Thang ប្រាប់ថា គ្រប់ពេលដែលលោកមកថៃ គឺដូចបានមកលេងផ្ទះទី២អីចឹង ហើយការធ្វើដំណើរមកថៃ លោកបានចំណាយប្រាក់ពី២១១-២៩៦ដុល្លារអាមេរិក ព្រោះលោកមិនបានទិញអ្វីច្រើនទេ ។ លោកបានរកទិញសំបុត្រយន្តហោះមានតម្លៃថោករយៈពេល៣-៤ខែមុនពេលមកថៃ ហើយពេលមកដល់ថៃ លោកនិយមធ្វើដំណើរតាមរថភ្លើង ព្រោះមានតម្លៃថោក ។

កាលពីឆ្នាំ២០២២ កន្លងមក ប្រទេសថៃបានទទួលភ្ញៀវទេសចរវៀតណាមចំនួន៤៧ម៉ឺននាក់ ដែលចំនួននេះជិតស្នើពាក់កណ្តាលនៃចំនួនភ្ញៀវទេសចរវៀតណាមមកកម្សាន្តនៅថៃ មុនផ្ទុះជំងឺកូវីដ ។ ការកើនឡើងនេះមកពីសំបុត្រយន្តហោះថោក ការត្រួតជនបរទេសចូលថៃងាយស្រួល ការទទួលរាក់ទាក់ និងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនទំនើប ធ្វើឱ្យប្រទេសថៃពេញនិយមសម្រាប់ភ្ញៀវទេសចរវៀតណាម ។ លើសពីនេះ ថៃបានលើកលែងទិដ្ឋាការសម្រាប់៥០ប្រទេស រួមទាំងអាមេរិក និងប្រទេសនៅអឺរ៉ុបផងដែរ អាចស្នាក់នៅថៃមិនលើសពី៤៥ថ្ងៃ ។Vietnamese tourists find Thailand a 'second home' - VnExpress International

នៅឆ្នាំ២០២២ ប្រទេសថៃបានផ្តល់ទិដ្ឋាការស្នាក់នៅរយៈពេលយូរ ដោយអនុញ្ញាតឱ្យជនបរទេសអាចរស់នៅថៃបានរយៈពេល១០ឆ្នាំ និងអាចធ្វើដំណើរចេញចូលថៃជាច្រើនដងក្នុងមួយឆ្នាំ ដើម្បីទាក់ទាញភ្ញៀវទេសចរបរទេសក្រោយជំងឺកូវីដធូរស្រាល ។ លើសពីនេះ ប្រទេសថៃមានជើងហោះហើរត្រង់ជាច្រើនដែលតភ្ជាប់ពីទីក្រុងទេសចរណ៍វៀតណាម ក៏បានក្លាយជាកត្តាសំខាន់មួយទាក់ទាញភ្ញៀវទេសរផងដែរ ។ ជាក់ស្តែង ភ្ញៀវទេសចរវៀតណាមអាចជិះយន្តហោះត្រង់ពីក្រុងហូជីមិញ ហាណូយ ដាឡាត់ ភូកុក ដាណាង និងញ៉ាត្រា មកកាន់ទីក្រុងបាងកក ឈៀងម៉ៃ និងភូកេត ។

នៅឆ្នាំ២០២៣ ការហោះហើរត្រង់រវាងប្រទេសថៃ និងវៀតណាម ក្នុង១សប្តាហ៍ស្មើប្រមាណ២៨៥ជើង កើនឡើង២៤% បើធៀបនឹងឆ្នាំ២០១៩ ។ ក្រុមហ៊ុនទេសចរណ៍វៀតណាមមួយចំនួននិយាយថា ប្រទេសថៃ គឺជាទីផ្សារទេសចរណ៍អន្តរជាតិសំខាន់បំផុតរបស់វៀតណាម ។4532522 hat, white dress, brown eyes, brunette, arms up, Asia, áo dài,  Vietnam, standing, vietnamese, women, looking away, nón lá - Rare Gallery  HD Wallpapers

Huynh Phan Phuong Hoang នាយករងក្រុមហ៊ុនទេសចរណ៍ Vietravel ថ្លែងថា បច្ចុប្បន្ន ក្រុមហ៊ុនរបស់លោកបានផ្តល់សេវាកម្មដល់ភ្ញៀវទេសចរពី២-៥ក្រុមសម្រាប់ធ្វើដំណើរមកថៃ ។ ដូចគ្នានេះ Do Tran Hoang An នាយករងក្រុមហ៊ុន Ben Thanh Tourist Retail Travel Center ថ្លែងថា ចំនួនភ្ញៀវទេសចរដែលកក់ការធ្វើដំណើរមកថៃជាមួយក្រុមហ៊ុន គឺមានចំនួនខ្ពស់បំផុត ជាធម្មតា មានពលរដ្ឋវៀតណាមប្រមាណពី៤-៨ក្រុម/១ខែកក់សំបុត្រមកលេងថៃ ។

ប្រទេសថៃបានដាក់គោលដៅទទួលភ្ញៀវទេសចរបរទេសចំនួន៣០លាននាក់នៅឆ្នាំ២០២៣នេះ បន្ទាប់ពីថៃបានបើកប្រទេសឡើងវិញទទួលភ្ញៀវទេសចរបរទេស ខណៈកាលពីឆ្នាំ២០២២ ប្រទេសនេះទទួលបានភ្ញៀវទេសចរចំនួន១១,៥លាននាក់ ៕ ប្រភព ៖ The Better New