ចូលចិត្តដើរលេងនៅប្រទេសក្រៅមែនទេ? ពិបាកក្នុងការ ទំនាក់ទំនងជាមួយជនជាតិគេមែនទេ? ទាំងនេះលែងជាការបារម្ភទៀតហើយ បើអ្នកបានត្រៀមខ្លួនរួចជាស្រេចមុននឹងទៅកន្លែងណាមួយ ឬបានស្រាវជ្រាវថាកន្លែងនោះនិយាយភាសាអ្វី នោះការធ្វើដំណើររបស់អ្នកនឹងកាន់តែមានភាពងាយស្រួល ព្រមទាំងសប្បាយរីករាយជាក់ជាមិនខាន។
+ទូរសព្ទស្មាតហ្វូន
ពិតណាស់ទូរសព្ទស្មាតហ្វូន ជាមិត្តសំខាន់សម្រាប់មនុស្សគ្រប់គ្នា នាសម័យបច្ចុប្បន្ននេះ ហើយទូរសព្ទ ក៏ជាជំនួយយ៉ាងពិសេសពេលអ្នកធ្វើដំណើរទៅប្រទេសក្រៅផងដែរ។ អ្នកអាច ដោតឡួត App ភាសាដែលអ្នកនឹងទៅលេង ព្រោះថាសម័យជឿនលឿននេះ បើទោះបីជាអ្នកមិនចេះភាសាក៏អាចទំនាក់ទំនងទៅគេបានយ៉ាងងាយស្រួល ដោយគ្រាន់តែប្រើប្រាស់ទូរសព្ទស្មាតហ្វូនប៉ុណ្ណោះ។
+សៀវភៅទេសចរណ៍
បើទោះបីជាបច្ចុប្បន្ន ស្មាតហ្វូន ងាយស្រួលក៏ដោយតែយ៉ាងណាគួរត្រៀមសៀវភៅសន្ទនាទុកមួយ ព្រោះពេលខ្លះ ស្មាតហ្វូនរបស់អ្នកអាចនឹងអស់ថ្ម ហើយបើសិនជាអ្នកទិញសៀវភៅ ក៏អាចអោយអ្នកអាចរៀនភាសាគេបានពេលធ្វើដំណើរ ទាំងនេះគឺចំណេញបានទាំងសងខាង។
+ភាសាកាយវិការ
កុំមើលស្រាលភាសាកាយវិការ។ មិនថាអ្នកចង្អុលម្រាមដៃ ឬ គ្រវីក្បាល អ្នកដ៏ទៃអាចនឹងយល់ថាអ្នកនឹងចង់បានអ្វី។ ដូចនេះបើអ្នកមិនដឹងថានិយាយពាក្យយ៉ាងម៉េច អ្នកគ្រាន់តែញញឹមហើយចង្អុលប្រាប់ពីទិសដៅ ឬរបស់អ្វីមួយដែលអ្នកចង់បាន៕