ប្រទេសថៃ៖ គយគន់ដំបូងអ្នកអាចនឹងយល់ថានេះគឺជានាវាដែលបានឡើងមកសំងំលាក់ខ្លួននៅលើកោះឆាងក្នុងប្រទេសថៃ តែតាមពិតវាគ្រាន់តែជាសំណងនៃសណ្ឋាគារដែលគេបានសាងសង់ឡើងមកមានរាងហាក់ដូចជានាវដែលជាបន្ទប់សណ្ឋាគារសម្រាប់ទទួលភ្ញៀវទេសចរមកកម្សាន្តនៅទីនេះ។
ពិតណាស់បើអ្នកបានឡើងទៅដល់លើកោះ ឆាង អ្នកច្បាស់ជាចម្លែកចិត្តជាមួយនឹងអគារដ៏អស្ចារ្យមួយខ្នងនៅលើនោះដែលគេស្គាល់ថា Grand Lagoona (The Galaxy) ស្ថិតនៅទីតាំងក្បែរឆ្នេរ និងសង់ពីលើបឹងដែលមានទឹកភ្លឺថ្លា និងស្ថិតនៅកណ្តាលនៃធម្មជាតិត្រូពិចខៀវស្រងាត់ ដែលអាចផ្ដល់នូវអារម្មណ៍ហាក់ដូចជាបានជិះនាវាកម្សាន្តនៅលើកោះឆាងយ៉ាងរ៉ូម៉ែនទិកដែលបានបង្កប់ខ្លួននៅកណ្ដាលព្រៃយ៉ាងស្រស់ស្អាតនៅលើកោះនេះ។
បន្ថែមពីនោះសណ្ឋាគារនេះមានកម្ពស់២០ម៉ែត្រ និង៧ជាន់បន្ទប់ម៉ាស៊ីនត្រជាក់ ហើយនៅខាងក្នុងមានកំរាលព្រំយ៉ាងស្រស់ស្អាត មានបន្ទប់ទឹកឯកជនជាមួយអាងងូតទឹកដ៏ធំ និងមានទូរទស្សន៍ផ្កាយរណប ទូរស័ព្ទ និងទូទឹកកកត្រូវបានផ្តល់ជូននៅក្នុងបន្ទប់ទាំងអស់ ជាពិសេសសណ្ឋាគារនឹងបម្រើនសេវាកម្មម្ហូបអាហារគ្រប់ប្រភេទនៅសម្រាប់ភ្ញៀវដែលមកទទួលសេវាកម្មនៅទីនេះ។
.jpg)
ដូច្នេះប្រសិនបើបង់ប្អូនធ្វើដំណើរទៅកម្សាន្តនៅលើកោះឆាងនៃប្រទេសថៃ លោកអ្នកអាចទៅទទួលសេវាកម្មស្នាក់នៅទីនោះបាន ដើម្បីទទួលយកនូវបទពិសោធស្រស់ស្រាយ និងធម្មជាតិដ៏ស្រស់បំព្រងនៅទីនោះ៕
.jpg)
_1.jpg)
_15.jpg)

 
		 
	









