ភ្នំពេញ៖ អភិបាលខេត្តកណ្ដាល លោក គង់ សោភ័ណ្ឌ បានបញ្ជាដល់នគរបាលខេត្តកណ្ដាល ត្រូវកសាងសុំណុំរឿងបញ្ជូនម្ចាស់ទូក-ដ ទៅតុលាការ ក្រោយករណីធ្លាក់ម៉ូតូកង់៣ឥណ្ឌាមួយគ្រឿង ចូលទន្លេបណ្ដាលឲ្យកុមារីម្នាក់ ស្លាប់យ៉ាងខ្លោចផ្សារ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjd9Hhfac5efAqQm5XZCsT0L1YVMFl6xjzXCHxqgs4MBIPCmdUEEHqhNhChavHNcdbr-mSFnjqyWn0xsaAjFbpFHO-a9eXAdO9qATiYyucVFgg9x6-rq4qObg1DLM_txfVnjfwkixDBeN_aIQCdUk8rb6jHdNV8LAQUBcs0Fdv3iX_BLYOD7sYRkmDU/s1280/photo_2022-12-28_22-57-15.jpg

នៅក្នុងពេលចុះជួបសំណេះសំណាល និងចែកវិញ្ញាប័ណ្ណបត្រម្ចាស់ម្ចាស់អចលនវត្ថុ នៅស្រុកលើកដែក នាថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២លោកអភិបាលខេត្តបានថ្លែងថា «លោកឈឺចាប់ម្ដងរួចមកហើយអំពីការលិចទូក-ដបណ្ដាលឲ្យសិស្សសាលាស្លាប់១១នាក់នៅកំពង់ភ្នំ ហើយបានដាក់បទបញ្ជា ឲ្យរឹតបន្តឹងចំពោះម្ចាស់អាជីវកម្មទូក-ដ ឲ្យមានបច្ចេកទេសត្រឹមត្រូវ ចុះហេតុអីបានជាមានករណីធ្លាក់កង់៣ឥណ្ឌាស្លាប់ក្មេងស្រីម្នាក់ទៀតនៅស្រុកស្អាងអីចឹង? ខ្ញុំឈឺចាប់ណាស់! កាលទូក-ដ នៅកំពង់ភ្នំលិចស្លាប់១១នាក់ ខ្ញុំហៅថាទូក-ដ នោះឈ្មោះថា ទូក-ដ សម្លាប់មនុស្សម្ដងរួចមកហើយ ចុះទូក-ដ នេះទៀត តើទូក-ដ អ្វី? គឺទូក-ដ ពិឃាតមនុស្ស។ ខ្ញុំក៏ស្នើរទៅមន្ទីរសេដ្ចកិច្ច និងហិរញ្ញវត្ថុខេត្តឲ្យលុបចោលអារឿងទូក-ដ បែបបុរាណដែលដាក់ទូក២ទន្ទឹមគ្នា ហើយបើកកាត់ទន្លេនេះ ខ្ញុំបញ្ជាឲ្យឈប់ភ្លាម ត្រូវមើលឡើងវិញអារឿងទូក-ដនេះ មើលហើយត្រូវធ្វើផងច្បាស់លាស់មក»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEivpe57poB9fOCqwrbO10JOGliHLDXNYzFZnnh3Y35XKm58RBi2Ws37UrAAZF0YUfVsKeVH1AXNDR9VILL6XcVahkifLmBkUUSMnrm6E9TeqWcSldWcbfpgYMgEt-vBJhHxIa6p5cozn1pQMmZVuUJVlgk0QiudUhJWD6wm6d9Qawgn6ZV9wgEfQDNh/s1080/photo_2022-12-28_22-57-19.jpg

សូមរម្លឹកថា ករណីសោកនាដកម្មលិចទូក-ដបណ្ដាលឲ្យសិស្សសាលាស្លាប់ចំនួន១១នាក់បានបាត់បង់ជីវិត និងរួចខ្លួនបាន៤នាក់ បានកើតឡើងនៅយប់ថ្ងៃព្រហស្បតិ៍ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ កាលពីវេលាម៉ោង៧យប់ ស្ថិតនៅចំណុច ទូកដទទឹងស្ថិតនៅ ភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក ។ រីឯមួយករណីទៀតគឺ កង់៣ឥណ្ឌាបានរអិលធ្លាក់ចូលទន្លេបាសាក់ភូមិសាស្ត្រស្រុកស្អាង បណ្ដាលឲ្យកុមារីម្នាក់ស្លាប់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjYK4Aha_-neKV-iWYmEfoK7IXprKp8J_TaE2hbwjo2hTy3Q8jnSJ9_7ZINYk1l9zkTUikEjWjm35JCi7tHeI7KKUbaT15fOMB_OSg2zhpVkeottduaJddnScf8usfEVyi6Mvtadmbrdivrzx5_I8Kz8S78gWaL0eCyMDJruUXabpl636RAezwF2MzX/s1080/photo_2022-12-28_22-57-18.jpg

ហេតុការណ៍នេះ បានកើតឡើង ល្ងាចថ្ងៃទី២៦ ធ្នូ ២០២២ ត្រង់ចំណុចកំពង់ចម្លងក្បាលកោះគរ-ស្វាយប្រទាល ស្ថិតក្នុងភូមិឫស្សីជ្រោយ ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល ។

សូមជម្រាបថា ម្ចាស់ទូក-ដ នៅកំពង់ភ្នំត្រូវបានកសាងសុំណុំរឿងឡើងតុលាការ ហើយត្រូវលោក លាវ ស្រេង ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្ដាល បានសម្រេចចោទប្រកាន់ទោស ប៉ុន្តែអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះបណ្ដោះអាសន្នសិន ។ រីឯករណីស្លាប់ក្មេងស្រីនៅឯស្រុកស្អាងវិញ អភិបាលខេត្តកណ្ដាលបានបញ្ជាឲ្យនគរបាលកសាងសំណុំរឿងបញ្ជូនទៅតុលាការផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjHq8eVJqQb3zds2c7zzz4xmiN2pi6nqt7d6l3y_VAYODfpmUNrWcCNs0n9EeiS6_yAAFkC3jWK0Vrb1jJw4JUel91mXhAQi2mHsKCwr3ndEY0JeT833OheS49QfdRA-DBK1j0o73KU9dAUEw3WUwvBLgvmMTESKJWuOs14ZFnbOWSqI9b0oLyhI6yh/s1280/photo_2022-12-28_22-57-17.jpg