ប្រទេសថៃ៖ កន្លែងបោះតង់ដ៏ស្រស់ស្អាតមួយទៀតនៅ ក្នុងខេតឈៀងម៉ៃ ដែលមនុស្សជាច្រើនប្រហែលជាមិនធ្លាប់បានស្គាល់ពីមុនមក នៅទឹកធ្លាក់ Mae Tia នៅឧទ្យានជាតិ Ob Luang ដែលបានបង្អួតសម្រស់ជាមួយនឹងទឹកជ្រោះដ៏ស្រស់ត្រកាល។

ទឹកធ្លាក Mae Tia នេះបានបើកឲ្យភ្ញៀវទេសចរចូលមកទស្សនា និងមកកម្សាន្តម្ដ ទៀតចាប់ពីរដូវរងានេះតទៅ ហើយអ្នកអាចរៀបចំតង់សម្រាប់បោះនៅមុខទឹកជ្រោះភ្លាមៗ ដែលបង្កើននូវភាពរ៉ូមែនទិក ជាមួយនឹងទិដ្ឋភាពផ្ទៃខាងក្រោយដ៏ស្រស់ស្អាតដូចជាស្ថិតនៅក្នុងគំនូរ។

ជាមួយគ្នានោះនៅទីនោះមានលំនាំនៃទឹកធ្លាក់ដ៏ធំ និងមានសភាពខ្ពស់ជាខ្លាំង ដូច្នេះមើលទៅអស្ចារ្យ និងស្រស់ស្រាយ សាកសមសម្រាប់ការសម្រាកលំហែកាយក្នុងតំបន់ ដែលនៅជុំវិញគឺព័ទ្ធជុំវិញដោយពណ៌បៃតងនៃសម្រស់ធម្មជាតិ មានផាសុកភាពស្រជាក់ភ្នែក។

បន្ថែមពីនោះសម្រាប់អ្នកដែលមកបោះតង់លំហែកាយនៅទឹកជ្រោះ Mae Tia នេះ នឹងមិនមានសញ្ញាទូរស័ព្ទនិងអគ្គិសនីនោះឡើយ។ មានតែការរស់នៅ និងសម្របខ្លួនទៅនឹងធម្មជាតិប៉ុណ្ណោះ ដែលកំពុងនៅរង់ចាំអ្នករាល់គ្នា ចំណែកឯ រថយន្តដែលធ្វើដំណើរចូលទៅទីនោះគួរតែជ្រើសរើសរថយន្ត ភីកអាប់ ឬ ៤x៤ ព្រោះផ្លូវកន្លែងខ្លះមានលក្ខណៈចោត ដែលអាចមានគ្រោះថ្នាក់ប្រសិនបើរថយន្តតូច។

ប៉ុន្តែទោះជាយ៉ាងណានៅពេលទៅលើខាងលើអ្នកនឹងទទួលបាននូវបទពិសោធដ៏នឹកស្មានមិនដល់ជាមួយ នឹងសម្រស់ធម្មជាតិនៅទីនោះ៕ ប្រភព៖ Sanook