ប្រទេសថៃ៖ ពិតជារឿងដ៏គួរឱ្យប្រុងប្រយ័ត្ន និងគួរឱ្យសោកស្ដាយចំពោះនារីវ័យក្មេងជនជាតិថៃ ដែលត្រូវមកទទួលរងនូវជំងឺមហារីកដំណាក់កាលចុងក្រោយ បន្ទាប់ពីមានអាការក្អកពីរខែជាប់គ្នា ហើយមានការសង្ស័យក៏ទៅពិនិត្យមើលនៅមន្ទីរពេទ្យពីរដង តែមិនឃើញមានអ្វី លុះអាការធ្ងន់ធ្ងរពេកទៅពិនិត្យម្ដងទៀត ទើបរកឃើញថាជាជំងឺមហារីកសួតដំណាក់កាលចុងក្រោយ ដោយសង្ស័យថាជំងឺនេះកើតមានដោយសារនាងនៅក្បែរអ្នកជក់បារីពេក។

កាលពីក​ន្លងទៅថ្មីៗនេះមានរឿងរ៉ាវដ៏គួរឱ្យភ្ញាក់ផ្អើល និងអាណិតអាសូរជាខ្លាំង បន្ទាប់ពីមាន​នារីវ័យក្មេង អាយុទើបតែ ២៤ឆ្នាំ ម្នាក់ បានធ្វើការចែករំលែកនូវបទពិសោធនៃជំងឺផ្ទាល់ខ្លួន និងបានដាល់តឿនទៅកាន់មនុស្សគ្រប់គ្នាយ៉ាងដូច្នេះថា៖

“ខ្ញុំបានកើតជំងឺមហារីកសួតដំណាក់កាលទី៤ ឬហៅថាដំណាក់កាលចុងក្រោយ ដោយអាការកាលពីដំបូង នៅចុងឆ្នាំ២០២១ ខ្លួនបានចាប់ផ្ដើមមានអាការក្អករយៈពេល២ខែជាប់គ្នា ខ្ញុំគិតថាវាជាអាឡែស៊ី ដូច្នេះខ្ញុំបានទៅជួបគ្រូពេទ្យនៅផ្នែកត្រចៀក ច្រមុះ និង បំពង់ក បានពិនិត្យកាំរស្មីអ៊ិចនៃសួត និង ថតចុងដង្ហើមដើម្បីមើលផ្លូវដង្ហើម ប៉ុន្តែការពិនិត្យនោះ មិនមានភាពមិនប្រក្រតីត្រូវបានរកឃើញនោះឡើយ ដោយគ្រាន់យកថ្នាំក្អកផ្សេងៗមកលេប។

ក្នុងនោះរយៈពេលពីរសប្ដាហ៍ក៏នៅតែមិនបាត់ ដូច្នេះខ្ញុំបានទៅជួបគ្រូពេទ្យឯកទេសខាងឆ្អឹង នៅពេលនោះគ្រូពេទ្យបានប្រាប់ខ្ញុំថា សាច់ដុំរលាក ហើយទទួលបានថ្នាំបំបាត់ការឈឺចាប់ បន្ទាប់មកពេលភ្ញាក់ ពីព្រលឹម ក៏ចាប់ផ្ដើមក្អកមានអារម្មណ៍ថាមានកំហាកធម្មតា ក្អកស្ងួតគ្រប់ពេល ហើយមានចេញឈាម។ ពេលនោះខ្ញុំរន្ធត់ចិត្តជាខ្លាំងហើយបាន មកជួបគ្រូពេទ្យនៅត្រចៀកច្រមុះ និង បំពង់ក គ្រូពេទ្យ បានថតកាំរស្មីអ៊ិចសួតដូចមុនពុំឃើញមានភាពខុសប្រក្រតីអ្វីឡើយ។

ប៉ុន្តែគ្រូពេទ្យក៏បានធ្វើការណាត់ជួបខ្ញុំម្តងទៀតនៅ ៣ ខែក្រោយបន្ទាបទៀត ខណៈរងចាំទៅជួបគ្រូពេទ្យក្នុងបីខែនោះ អាការកាន់តែធ្វើទុក្ខខ្លាំង មានទាំងក្អកខ្លាំងគ្រប់ពេល និងស្ពិកជើងជាខ្លាំង ហើយចំពោះទម្ងន់វិញស្រកអស់ ពីរគីឡូក្រាម។

លុះដល់ថ្ងៃធ្វើការណាត់ជួបគេបានពិនិត្យសុខភាពផ្នែកខាងក្នុង លើកទីមួយ និងតេស្តឈាម ថតកាំរស្មីអ៊ិច មួយឈុតធំ ពន្លឺភ្លើង លទ្ធផល x-ray នៅតែធម្មតា ប៉ុន្តែលទ្ធផលឈាម និងថ្លើមមិនល្អ ប៉ុន្តែគ្រូពេទ្យបាននាំខ្ញុំទៅកាន់គ្រូពេទ្យជំនាញផ្នែកសួត។

ខណៈពេលដែលគ្រូពេទ្យសួតបានបញ្ជូនការពិនិត្យ CT Chest លទ្ធផលបានរកឃើញថាមានដុំពកជាច្រើននៅក្នុងសួត ដែលមានទំហំធំបំផុត ៤ សង់ទីម៉ែត្រ និង ២សង់ទីម៉ែត្រ នៅក្នុងថ្លើម ដូច្នេះការណាត់ជួបដើម្បីធ្វើកោសល្យវិច័យត្រូវបានធ្វើឡើង។ លទ្ធផលគឺមហារីកមេតាស្ទិកនៅក្នុងសួត ថ្លើមកូនកណ្តុរ និងឆ្អឹង។

ក្នុងនោះបន្ទាប់ពីជិតមួយខែនៅក្នុងមន្ទីរពេទ្យ និងនៅក្នុងបន្ទប់ RCU ហើយទទួលថ្នាំសំលាប់មេរោគ ព្រមទាំងប្រើម៉ាស៊ីនខ្យល់ (លំហូរខ្ពស់) ដែលមានការរងទុក្ខច្រើន ហើយពេលនេះខ្ញុំកំពុងទទួលការព្យាបាលដោយវិទ្យុសកម្ម ១០ ដង។”

ទោះជាយ៉ាងណានារីដែលជាអ្នកជំងឺគិតថានេះអាចបណ្ដាលមកពីនាងនៅក្បែរអ្នកដែលជក់បារីច្រើនពេក ហើយនាងក៏បានផ្ដាំទៅដល់អ្នកដែលកំពុងតែជក់បារីគួរតែគិតសារឡើងវិញជាមួយនឹងក្រុមគ្រួសារដែលមិនដឹងអី អាចនឹងរងទុក្ខជាមួយជំងឺគ្រប់ប្រភេទដែលបានមកពីការស្រូបយកផ្សែងបារីពីអ្នកជក់ផ្ទាល់៕ ប្រភព៖ Thairath