ប្រទេសថៃ៖ អគ្គីភ័យបានឆាបឆេះអគារកម្ពស់ ៤២ ជាន់ក្នុងតំបន់ ខូងសាន នៃប្រទេសថៃ ដែលបានធ្វើឱ្យប្រជាជនថៃ និងបរទេសបានជម្លៀសខ្លួនចេញយ៉ាងប្រញាប់ប្រញាល់ ជាសំណាងល្អក្នុងពេលកើតហេតុមិនមានមនុស្សនៅក្នុងបន្ទប់នោះទេ។

នាថ្ងៃទី ១៩ ធ្នូវេលាម៉ោង ១ និង ៣០ នាទីរសៀលមានរបាយបានឱ្យដឹងថា លោកវរសេនីយ៍ទោសម្បត្តិដាំឌឺអធិការនគរបាលស្រុកសំរោងទទួលបានដំណឹងថាមានអគ្គិភ័យឆាបឆេះបន្ទប់ ក្នុងអគារ ៤២ជាន់ ក្នុងជាន់ទី ៤០ លើអគារ Saichon Mansion ផ្លូវ  Charoen Nakhon សង្កាត់ Bang Lamphu Lang ខណ្ឌ Khong San ទីក្រុងបាងកក។

បន្ថែមពីនោះកន្លែងកើតហេតុជាអគារប្រណិតកម្ពស់៤២ជាន់ ដំបូងឡើយគេឃើញមានផ្សែងហុយ និងមានភ្លើងឆេះ ផ្ទុះចេញពីបន្ទប់គេង ដូច្នេះអាជ្ញាធរក៏បានប្រញាប់ជម្លៀសអ្នកនៅខាងក្នុងអគារនោះចេញទាំងជនជាតិថៃ និងជនបរទេស ចុះពីបន្ទប់មកខាងក្រោម ជាមួយនឹងភាពមនុស្សរាប់រយនាក់ក្នុងស្ថានភាពវឹកវរ។

ក្នុងនោះបន្ទាប់ពីបានទទួលដំណឹងក៏មានការសម្របសម្រួលជាមួយរថយន្តពន្លត់អគ្គិភ័យជាបន្ទាប់ចំនួន ៣ គ្រឿងពីពីអង្គភាពសង្គ្រោះគ្រោះមហន្តរាយ ហើយក្រុមជួយសង្គ្រោះបានគ្រប់គ្រងស្ថានការណ៍ក្នុងរយៈ១៥ នាទីទើបភ្លើងរលត់ទៅវិញ។

ប៉ុន្តែការអង្កេតជាបឋមនៃការខូចខាតត្រូវបានគេរកឃើញគ្រែ និង គ្រឿងសង្ហារិមមួយនៅក្នុងបន្ទប់គេងបានខូចខាតដោយសារភ្លើងឆេះ ដែលគ្របដណ្តប់លើផ្ទៃសរុបប្រហែល ២០ ម៉ែត្រការ៉េ ហើយជាសំណាងល្អមិនមានអ្នករងរបួស ឬស្លាប់ពីហេតុការណ៍នេះទេ។

យ៉ាងណាមិញការស៊ើបអង្កេតមន្ត្រីទំនាក់ទំនងសាធារណៈនៃអគារ កំពុងតែធ្វើការស៊ើបអង្កេតយ៉ាងយកចិត្តទុក្ខដាក់លើឧបទ្ទវហេតុខាងលើ៕ ប្រភព៖ Sanook