ឧស្សាហកម្មដឹកជញ្ជូនរបស់ប្រទេសថៃនឹងសម្រេចចិត្តថា តើត្រូវប្តូររថយន្តដឹកជញ្ជូន ប្រើប្រាស់ប្រេងម៉ាស៊ូតចំនួន ៤០០,០០០ គ្រឿងរបស់ខ្លួនទៅជារថយន្តអគ្គិសនី(EV) នៅខែមេសាឆ្នាំក្រោយ បន្ទាប់ពីការធ្វើតេស្ត EV ដែរឬទេ នេះបើយោងតាមសមាគមដឹកជញ្ជូនផ្លូវគោកនៃប្រទេសថៃ ។

ប្រធានសមាគមលោក Apichart Prairungruang បាននិយាយថា ផែនការផ្លាស់ប្តូរពីរថយន្តប្រេងម៉ាស៊ូតទៅជារថយន្តអគ្គិសនីបានកើតឡើងបន្ទាប់ពីរដ្ឋាភិបាលបានចេញវិធានការគាំទ្រសម្រាប់រថយន្ត EV ។

លោកថាសមាគមនឹងសាកល្បងរថយន្ត EV ដើម្បីសុវត្ថិភាព និងដោះស្រាយកង្វល់ជុំវិញការផ្ទុះថ្ម ។ លោកបានបន្តថាវាក៏នឹងប្រៀបធៀប សមត្ថភាពរវាងរថយន្តអគ្គិសនី និងម៉ាស៊ូតផងដែរ ព្រោះរថយន្ត EV ថ្មីនឹងត្រូវប្រើសម្រាប់ការធ្វើដំណើរផ្លូវឆ្ងាយពី៣០០ទៅ៥០០គីឡូម៉ែត្រ៕Big Rigs Going Electric As Navistar, Cummins, Daimler Rev Up  Next-Generation Trucks

ប្រភព៖ Nation Thailand