មិនមែនមកពីគណនីរបស់អ្នកមានបញ្ហានោះទេ គឺមកពីម្ចាស់គណនីទាំងនោះបានកំណត់នូវគោលការណ៍ឯកជនភាព ដែលធ្វើឱ្យយើងមិនអាចចូលមើលបាន។

ចំពោះរូបរបស់គណនីដែលអ្នកមិនអាចមើលឃើញ ព្រោះតែភាគីម្ខាងទៀតបានបិទមិនឱ្យអ្នកដទៃមើលឃើញនោះទេ លុះត្រាតែលេខទូរសព្ទរបស់អ្នក បានរក្សាទុកក្នុងបញ្ជីទូរសព្ទរបស់គេជាមុន។

អ្នកក៏អាចកំណត់រូបគណនី មិនឱ្យគេមើលឃើញបាន តាមយៈ៖

  • Telegram > Settings > Privacy and Security > Profile Picture > My Contacts
  • ដោយឡែកចំពោះលេខទូរសព្ទដែលអ្នកមិនអាចមើលឃើញក្នុងគណនីណាមួយ ព្រោះតែគេបានកំណត់ មិនឱ្យនរណាម្នាក់មើលឃើញលេខរបស់គេឡើយ។អ្នកក៏អាចកំណត់លេខទូរសព្ទមិនឱ្យនរណាបានឃើញ តាមរយ៖
    • Telegram > Settings > Privacy and Security > Phone Number > Nobody ឬជ្រើសយក My Contact ដើម្បីឱ្យអ្នកដទៃបានឃើញ ចំពោះតែមនុស្សណា ដែលអ្នកបានរក្សាលេខគេទុកក្នុងទូរសព្ទប៉ុណ្ណោះ៕