រដ្ឋធានីកៀវ៖ រហូតមកដល់ពេលនេះ បើទោះជាលោករដ្ឋមន្រ្ដីក្រសួងការបរទេស សហរដ្ឋអាមេរិក បានអះអាង ថា ក្រុងវ៉ាស៊ីនតោន មានជាប់ពាក់ព័ន្ធនឹងការវាយប្រហារ ដោយមីស៊ីលរបស់អ៊ុយក្រែន ប្រឆាំងនឹងមូលដ្ឋានកងទ័ពអាកាស ចំនួន៣កន្លែង ចូលជ្រៅទៅក្នុងប្រទេសរុស្ស៊ី កាលពីថ្ងៃទី៥ និង ទី៦ ខែធ្នូ យ៉ាងណាក្ដី ប៉ុន្ដែប្រភពព័ត៌មាននានា ចេញពីក្រុមមន្រ្ដីយោធារបស់អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង ហៅកាត់ NATO ក៏ដូចជា ក្រុមអ្នកស៊ើបអង្កេតយោធារបស់រុស្ស៊ី បានច្រានចោលនូវការអះអាងរបស់ប្រមុខការទូតរូបនេះ។

សារព័ត៌មាន Asian Times បានចេញផ្សាយ កាលពីថ្ងៃព្រហស្បតិ៍ ទី៨ ខែធ្នូ ថា ប្រភពព័ត៌មានជាច្រើន ចេញពីអង្គការណាតូ ក៏ដូចជា ប្រភពព័ត៌មាននានា ពីទាហានរុស្ស៊ី បានទាត់ចោលការអះអាងកាលពីថ្ងៃអង្គាររបស់លោក អេនតូនី ប្ល៊ីនខេន (Antony Blinken) រដ្ឋមន្រ្ដី ក្រសួងការបរទេសសហរដ្ឋអាមេរិក បានលើកឡើង ថា សហរដ្ឋអាមេរិក មិនមានអ្វីត្រូវធ្វើជាមួយនឹងមីស៊ីលរបស់អ៊ុយក្រែន វាយប្រហារផ្ទួនៗគ្នា ប្រឆាំងនឹងមូលដ្ឋានកងទ័ពអាកាសរបស់រុស្ស៊ី ចំនួន៣កន្លែង ដែលមានចម្ងាយ រាប់រយគីឡីម៉ែត្រ ចូលជ្រៅទៅក្នុងប្រទេសរុស្ស៊ី កាលពីដើមសប្ដាហ៍នេះឡើយ។Tu-141 "Strizh" Missile-Like Drone From The War In Ukraine Looks To Have  Crashed In Croatia (Updated)

លោកប្រមុខការទូតសហរដ្ឋអាមេរិក បានថ្លែងទៅកាន់ក្រុមអ្នកកាសែត នៅក្នុងអំឡុងកិច្ចប្រជុំជាមួយនឹងលោក ឡយ អូស្ទីន (Lloyd Austin) រដ្ឋមន្រ្ដី ក្រសួងការពារជាតិសហរដ្ឋអាមេរិក និង ក្រុមមន្រ្ដីរបស់អូស្ដ្រាលី ថា «យើងមិនបានលើកទឹកចិត្ត ឬ ក៏ជំរុញឲ្យកងទ័ពការពារទឹកដីរបស់អ៊ុយក្រែន វាយប្រហារ ចូលជ្រៅទៅលើទឹកដីរបស់រុស្ស៊ី នោះឡើយ»។

ដោយឡែក ប្រភពព័ត៌មានជាច្រើន បានលេចចេញពីកងទ័ព នៃប្រទេសជាសមាជិករបស់អង្គការណាតូ ក៏ដូចជា រុស្ស៊ី បានប្រឆាំងនឹងការអះអាងរបស់គាត់ ដោយពួកគេបានលើកឡើង ថា យន្តហោះគ្មានមនុស្សបើក ឬ ដ្រូន ប្រភេទទូ-១៤១ (Tu-141) ដែលជាដ្រូនឈ្លបយកការណ៍ ផលិត នៅក្នុងសម័យអតីតសហភាពសូវៀត ត្រូវបានកែលម្អឡើងវិញ ហើយត្រូវបានកងទ័ពអ៊ុយក្រែន បាញ់បង្ហោះ ទៅវាយប្រហារ ប្រឆាំងនឹងមូលដ្ឋានទ័ពអាកាសរុស្ស៊ី ដោយភ្ជាប់ជាមួយនឹងទិន្នន័យប្រព័ន្ធ GPS ផ្កាយរណបរបស់សហរដ្ឋអាមេរិក សម្រាប់ការវាយប្រហារ លើគោលដៅ ដែលពួកគេបានកំណត់។Ukraine manages to strike deep into Russian territory

ប្រភពព័ត៌មានផ្សេងៗទៀត បានអះអាង ថា យន្ដហោះគ្មានមនុស្សបើក ឬ ដ្រូនឈ្លបយកការណ៍បុរាណ ផលិតដោយអតីតសហភាពសូវៀត នាទសវត្សរ៍ ១៩៧០ ត្រូវបានកែច្នៃឲ្យទៅជាមីស៊ីលគ្រូស បំពាក់ដោយប្រព័ន្ធនាំផ្លូវថ្មី និង បង្ហាញផ្លូវ ដោយផ្កាយរណបរបស់សហរដ្ឋអាមេរិក។ ជាមួយគ្នានេះដែរ ប្រភពព័ត៌មានទាំងនោះ ក៏បានលើកឡើង ថា អ៊ុយក្រែន ប្រហែលជាមិនមានសមត្ថភាព បង្កើតកាំជ្រួចនាំផ្លូវ ដោយខ្លួនឯងនោះឡើយ។

បើតាមប្រភពព័ត៌មាន ពីទាហានរុស្ស៊ី បានឲ្យដឹងថា ក្រសួងការពារជាតិរុស្ស៊ី បានបង្ហាញអាវុធមួយប្រភេទ ជា ដ្រូនទូប៉ូឡែវ ទូ-១៤១ (Tupolev Tu-141) មានការពាក់ព័ន្ធនៅក្នុងការវាយប្រហារ កាលពីថ្ងៃទី៦ ខែធ្នូ ប្រឆាំងនឹងមូលដ្ឋានកងទ័ពអាកាសឃើស (Kursk) ដែលមានចម្ងាយប្រហែល ១០០គីឡម៉ែត្រ ចេញពីព្រំដែន ពុះចែក រវាងប្រទេសរុស្ស៊ី និង អ៊ុយក្រែន។ ទាហានរុស្ស៊ី បានស្គាល់យន្ដហោះគ្មានមនុស្សបើក ឬ ដ្រូនទូ-១៤១ (Tu-141) នេះ ដោយសារតែបំណែករបស់វា ត្រូវបានរកឃើញ ក្រោយការវាយប្រហារ ប្រឆាំងនឹងមូលដ្ឋានកងទ័ពអាកាសឌីយ៉ាហ្គីឡែវ៉ូ (Dyagilevo) មានចម្ងាយត្រឹមតែ៣គីឡូម៉ែត្រ នាភាគខាងលិច ទីក្រុងរីយ៉ាន់ហ្សាន់ (Ryazan) ដែលមានចម្ងាយ ប្រហែល២០០គីឡូម៉ែត្រ ពីរដ្ឋធានីមូស្គូ និង ការវាយប្រហារ ប្រឆាំងនឹងមូលដ្ឋានកងទ័ពអាកាសអេហ្គែលស៍ (Engels) ស្ថិតក្នុងតំបន់សារ៉ាតូវ ដែលមានចម្ងាយ ប្រហែល៥០០ម៉ៃល៍ ឬស្មើនឹងប្រហែល៨០០គីឡូម៉ែត្រ ពីរដ្ឋធានីរបស់ប្រទេសរុស្ស៊ី។Military drone from Ukraine war crashes into Croatian capital Zagreb |  Croatia | The Guardian

ប្រភពព័ត៌មានជាច្រើនទៀត បានអះអាង ថា ប្រសិនបើវាផ្ទុយពីការបដិសេធរបស់ប្រមុខការទូត លោក Blinken នោះ សហរដ្ឋអាមេរិក បានផ្ដល់ប្រព័ន្ធនាំផ្លូវ សម្រាប់ការវាយប្រហារដោយមីស៊ីល ប្រឆាំងនឹងមូលដ្ឋានកងទ័ពអាកាសរបស់រុស្ស៊ី កាលពីប៉ុន្មានថ្ងៃមុននេះ។ ដូច្នេះ ក្រុងវ៉ាស៊ីនតោន ប្រាកដជាដឹងច្បាស់ ថា សកម្មភាពបែបនេះ នឹងនាំឲ្យកងទ័ពរបស់អង្គការណាតូ ចូលទៅរកច្រាំងជម្លោះ ពាក់ព័ន្ធដោយផ្ទាល់នឹងសង្គ្រាម នៅអ៊ុយក្រែន។ ជាមួយគ្នានេះ រដ្ឋបាលរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន (Joe Biden) ត្រូវតែត្រៀមខ្លួន សម្រាប់ការគ្រប់គ្រងនូវហានិភ័យនេះ។

អ៊ុយក្រែន បានវាយប្រហារ ប្រឆាំងនឹងមូលដ្ឋានកងទ័ពអាកាសរបស់រុស្ស៊ី ចំនួន៣កន្លែង កាលពីថ្ងៃទី៥ និង ទី៦ ខែធ្នូ បានបង្កឲ្យមានការខូចខាតតិចតួចតែប៉ុណ្ណោះ បើប្រៀបធៀបនឹងហានិភ័យយុទ្ធសាស្ត្រ ដែលសហរដ្ឋអាមេរិក បានណែនាំ នៅក្នុងជម្លោះនេះ។ បញ្ហានេះ មិនខុសពីអ្វីដែលលោកឧត្ដមសេនីយ៍ ម៉ាក់ មីលឡេ (Mark Milley) នាយអគ្គសេនាធិការចម្រុះរបស់កងទ័ពសហរដ្ឋអាមេរិក បានព្រមាន កាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២២ កន្លងទៅ ថា មិនមានជ័យជម្នះខាងយោធា នៅក្នុងចក្ខុវិស័យ សម្រាប់សង្គ្រាម នៅអ៊ុយក្រែន នោះឡើយ។Russia Ukraine update: Ukraine leader defiant as drone strikes hit Russia  again

ដោយឡែក លោក ជេមស៍ ដាវីស (James Davis) ជាអ្នកវិភាគបញ្ហារុស្ស៊ី បានសរសេរ ចុះផ្សាយ នៅលើ The Global Polarity Monitor កាលពីថ្ងៃទី៧ ខែធ្នូ ដោយរៀបរាប់ អំពីការជាប់គាំងខាងយោធា ថា រុស្ស៊ី បន្តអនុវត្តយុទ្ធសាស្ត្រការពារ នៅក្នុងសង្គ្រាម នៅលើទឹកដីរបស់អ៊ុយក្រែន ដើម្បីពង្រឹងខ្សែការពារ ហើយលើកតម្លៃ ដល់ប្រតិបត្តិការយោធា នៅក្នុងប្រទេសអឺរ៉ុបខាងកើតមួយនេះ… ។ ជាមួយគ្នានេះ ក្រុងមូស្គូ ក៏នៅតែមានទំនុកចិត្ត ថា ការកើនឡើង នៃការចំណាយរបស់បណ្ដាប្រទេសលោកខាងលិច សម្រាប់ទ្រទ្រង់ដល់ប្រទេសអ៊ុយក្រែន នឹងជំរុញឱ្យបណ្ដាមេដឹកនាំបស្ចិមលោក រួមទាំង ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន អាចស្វែងរកលទ្ធភាព សម្រាប់ដោះស្រាយជម្លោះ ដោយសន្តិវិធី។ ស្របគ្នានេះដែរ ក្រុងមូស្គូ នៅតែមានជំនឿ ថា ការគ្រប់គ្រងខ្សែការពារឲ្យរឹងមាំ នឹងបង្ហាញ ថា ការចំណាយ លើការគាំទ្រដល់អ៊ុយក្រែន សម្រប់ជាការសម្រេចបាននូវការបង្វែរគោលដៅរបស់រុស្ស៊ី ទាំងស្រុង នៅក្នុងប្រទេសអ៊ុយក្រែន ដោយរួមទាំង តំបន់គ្រីមៀ (Crimea) ផងដែរ។

លោកឧត្ដមសេនីយ៍ Mark Milley នាយអគ្គសេនាធិការចម្រុះ របស់កងទ័ពសហរដ្ឋអាមេរិក បានបង្ហាញពីទស្សនៈរបស់គាត់ ថា ការបើកទ្វារ សម្រាប់កិច្ចចរចាសន្តិភាព នៅក្នុងអំឡុងការផ្អាកការប្រយុទ្ធគ្នា នារដូវរងា បានបង្កឱ្យមានការធុញថប់អារម្មណ៍ នៅក្នុងចំណោមក្រុមមមន្ត្រីសហរដ្ឋអាមេរិក ដោយចង់ទទួលបានជ័យជម្នះ គ្រប់ការចំណាយទាំងអស់។ ជាមួយគ្នានេះ លោក Milley និង មេដឹកនាំយោធាសហរដ្ឋអាមេរិក ជឿ ថា ផ្លូវតែមួយគត់ អាចដកថយចេញពីសង្រ្គាម មានតែការចរចាជាមួយនឹងរុស្ស៊ី។ ចំណែក ក្រសួងការបរទេសសហរដ្ឋអាមេរិក និង ក្រុមប្រឹក្សាសន្តិសុខជាតិរបស់ប្រទេសមហាអំណាចកំពូល ទាំងយោធា និង សេដ្ឋកិច្ចនេះ បានប្តេជ្ញាចិត្ត ដើម្បីសម្រេចបានជ័យជម្នះខាងយោធា លើប្រទេសរុស្ស៊ី តាមមធ្យោបាយណាមួយ ដែលចាំបាច់។Military briefing: Ukraine drone strikes show Russia it has 'no safe zones'  | Financial Times

អង្គការណាតូ បានបែងចែក អំពីរបៀបដោះស្រាយជម្លោះ នៅក្នុងប្រទេសអ៊ុយក្រែន។ រីឯប្រធានាធិបតីបារាំង លោក អែមម៉ាញ៉ែល ម៉ាក្រុង (Emmanuel Macro) និង អធិការបតីអាល្លឺម៉ង់ លោក អូឡាហ្វ សូលហ្ស៍ (Olaf Scholz) កំពុងតែធ្វើឲ្យគំនិតផ្ដួចផ្ដើម ផ្តល់ការធានាសន្តិសុខ សម្រាប់ប្រទេសរុស្ស៊ី ឲ្យរស់ឡើងវិញ រួមទាំង ការប្រកាន់នូវអព្យាក្រឹតភាពរបស់អ៊ុយក្រែន ឲ្យនៅដដែល។

លោកស្រី វីកតូរៀ នូឡង់ដ៍ (Victoria Nuland) អនុរដ្ឋមន្រ្ដី ក្រសួងការបរទេសសហរដ្ឋអាមេរិក បានទៅបំពេញទស្សនកិច្ច នៅក្នុងរដ្ឋធានីកៀវ កាលពីថ្ងៃទី៣ ខែធ្នូ ដោយបានអះអាង ប្រាប់ដល់ប្រជាជាតិអ៊ុយក្រែន ថា សហរដ្ឋអាមេរិក ជឿ ថា «ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន មិនមានភាពស្មោះត្រង់ នៅក្នុងសំណើចរចានោះឡើយ ហើយក្រុងវ៉ាស៊ីនតោន ក៏មិនទាន់ត្រៀមខ្លួនឲ្យរួចរាល់ សម្រាប់បញ្ហានេះដែរ»។Ukrainian strikes on Russian bases score symbolic win | The Japan Times

ការវាយប្រហារ ប្រឆាំងនឹងមូលដ្ឋានកងទ័ពអាកាសរបស់រុស្សី អាចមានចេតនា ជំរុញឲ្យមានការឆ្លើយតប ពីក្រុងមូស្គូ ហើយវាជាការបង្ហាញ អំពីភាពត្រឹមត្រូវ សម្រាប់ការដាក់ពង្រាយទ័ពជើងគោករបស់អង្គការណាតូ នៅលើទឹកដីរបស់អ៊ុយក្រែន ផងដែរ។

លោក វ្ល៉ាឌីមៀ យ៉ឺម៉ាកូវ (Vladimir Yermakov) មន្រ្ដីក្រសួងការបរទេសរុស្ស៊ី បានបញ្ជាក់ កាលពីថ្ងៃទី៣០ ខែវិច្ឆិកា កន្លងទៅ ថា ផ្កាយរណបរបស់សហរដ្ឋអាមេរិក ត្រូវបានប្រើប្រាស់ សម្រាប់នាំផ្លូវមីស៊ីល វាយប្រហារចូលជ្រៅ ទៅលើដែនដីរបស់រុស្ស៊ី ដោយអាចត្រូវកំណត់លើការបំផ្លិចបំផ្លាញ ចំពោះគោលដៅនានារបស់យោធា។ រីឯការវាយប្រហាររបស់រុស្ស៊ី ប្រឆាំងនឹងផ្កាយរណបរបស់សហរដ្ឋអាមេរិក ក៏នឹងអាចអូសទាញសហរដ្ឋអាមេរិក ឲ្យហក់ចូលទៅក្នុងសង្គ្រាម ដោយផ្ទាល់ ប្រឆាំងជាមួយនឹងរុស្ស៊ី ៕