ប្រទេសចិន៖ តំបន់ Nanyue លើភ្នំ Hengshan នៅក្នុងប្រទេសចិនបានបង្ហាញនូវភាពទាក់ទាញ និងអស្ចារ្យជាខ្លាំងក្រោយពេលដែលតំបន់ទាំងមូលត្រូវបានគ្របដណ្តប់ដោយព្រិលពណ៌ស ស្រស់ស្អាតដូចពិភពរឿងនិទាន។

ពិតណាស់តំបន់ Nanyue នៅលើភ្នំ Hengshan ក្នុងទីក្រុង Hengyang ខេត្ត Hunan ភាគកណ្តាលនៃប្រទេសចិន គឺជាទីតាំងនៃសម្រស់ធម្មជាតិដ៏អស្ចារ្យ និងទាក់ទាញជាទីបំផុតជាមួយនឹងទេសភាពដ៏ខៀវខ្ចី និងមានទេសភាពដ៏ស្រស់ស្អាតអាចមើលឃើញនូវទិដ្ឋភាព១៦០ ដឺក្រេនៅទីនោះ។

ដោយឡែកនារដូវរងានេះសូមបង្ហាញពីទិដ្ឋភាព និងទេសភាពនៅទីនេះដែលពិតជាស្រស់ស្អាត ប្លែកទ្វេដង ជាមួយនឹងព្រិលធ្លាក់ពណ៌សធ្លាក់ពេញទាំងតំបន់ ដែលមើលទៅហាក់ដូចជាស្ថិតក្នុងរឿងព្រេងនិទាន បន្ទាប់ពីតំបន់នៃលើភ្នំនេះបានប្រឈមនឹងការធ្លាក់ចុះនៃសីតុណ្ហភាពក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ រហូតបង្កើតបានជាទេសភាពថ្មីមួយទៀត គួរឱ្យចាប់អារម្មណ៍ស្ទើរតែមិននឹកស្មានដល់ ដោយដើមឈើដែលធ្លាប់តែខៀវខ្ចីប្រែក្លាយជាពណ៌ស។

ទោះជាយ៉ាងណា បើទោះបីជាអាកាសធាតុមានភាពត្រជាក់ខ្លាំងក៏ពិតមែន ប៉ុន្តែវាមិនមែនជាឧបសគ្គក្នុងការទាក់ទាញចំណាប់អារម្មណ៍របស់ភ្ញៀវទេសចរឱ្យមកទទួលយកនូវភាពស្រស់ស្អាត និងអាកាសធាតុត្រជាក់នៅទីនេះនោះឡើយ៕ ប្រភព៖ Sanook

អត្ថបទដោយ៖ យិត ម៉ានិល