ចាប់តាំងពីបញ្ចប់សង្គ្រាមលលោកលើកទី២មក ប្រជុំកោះកោះគូរីល (Kuril Islands) នៅតែជា​ចំណុច​មិនត្រូវគ្នារវាង​ជប៉ុន និង​រុស្ស៊ី។

រុស្ស៊ី បាន​ប្រកាស​ថា​ ប្រជុំកោះ​គូរីល ជារបស់ខ្លួននៅក្នុងឆ្នាំ១៧៨៦ បន្ទាប់ពីរកឃើញ​ដោយជនជាតិរុស្ស៊ី។ ប៉ុន្តែក្រោយមកដោយសារជប៉ុន អះអាងថា ប្រជុំកោះនេះ​ស្ថិតនៅជិត​ប្រទេសខ្លួន​ជាង ទើបនាំឱ្យ​មានការចុះសន្ធិសញ្ញាមួយរវាងប្រទេសទាំងពីរ នៅក្នុងឆ្នាំ១៨៥៥ ដោយបែងចែកគ្នា។ ក្នុងនោះ​កោះសំខាន់ៗចំនួន៤ នៅភាគខាងត្បូងនៃគូរីល ត្រូវប្រគល់ឱ្យទៅ​ជប៉ុនជាអ្នកគ្រប់គ្រង ខណៈរុស្ស៊ី គ្រប់គ្រងនៅផ្នែកខាងជើង​គូរីល។Japan's Northern Territories v Russia's Kuril Islands - Policy Forum

ក៏ប៉ុន្តែរំលងបាន២០ឆ្នាំ ពោលគឺនៅឆ្នាំ​ ១៨៧៥ ប្រទេសទាំងពីរ ក៏បាន​ចុះ​សន្ធិសញ្ញាថ្មីមួយទៀត ដោយ​ប្រគល់ប្រជុំកោះនេះទាំងមូលឱ្យជប៉ុនកាន់កាប់ ជាការដោះដូរ​គ្នា ដោយ​ឱ្យរុស្ស៊ី កាន់កាប់​ប្រជុំកោះ Sakhalin វិញ។ ក៏ប៉ុន្តែដោយកាលនោះជប៉ុនជាប្រទេសមហាអំណាច ក៏បាន​ចូល​ឈ្លានពានដណ្តើមយក​ទឹកដីពាក់កណ្តាលនៃកោះ Sakhalin បន្ទាប់ពីឈ្នះសង្គ្រាមលើរុស្ស៊ី ក្នុងឆ្នាំ ១៩០៥។How the Kuril Islands dispute arose, and the story behind Russian-Japanese peace efforts - World - TASS

តែយ៉ាងណាមិញ ក្រោយពីចាញ់សង្គ្រាមលោកលើកទី២  ក្រោយពី​ត្រូវអាមេរិក​ទម្លាក់​គ្រាប់បែកបរមាណូនៅថ្ងៃទី៦ និង ៩ ខែសីហា ឆ្នាំ​១៩៤៥ ក៏ស្រាប់តែកងទ័ព​រុស្ស៊ី (សហភាពសូវៀត) បានចូលកាន់កាប់ប្រជុំកោះនេះ និងនារទេសប្រជាជនដែលរស់នៅទីនោះ ត្រឡប់ទៅប្រទេសជប៉ុនវិញ។Kuril Islands (Russia) cruise port schedule | CruiseMapper

ក្រោយមក នៅឆ្នាំ១៩៥៦ រុស្ស៊ី បាន​សម្រេច​ប្រគល់​កោះចំនួន២ ដែល​នៅកៀកជប៉ុនបំផុតគឺកោះ Shikotan និង Habomai នៃប្រជុំកោះ​គូរីលឱ្យជប៉ុន ប៉ុន្តែជប៉ុនមិនយល់ព្រមឡើយ ព្រោះ​កោះ២នេះ គឺមានទំហំស្មើតែ ៧% ប៉ុណ្ណោះ​នៃប្រជុំកោះ​គូរីល​ទាំងមូល។Kuril Islands Dispute

លុះឈានមកដល់ឆ្នាំ ២០០៤ ប្រធានាធិបតីរុស្ស៊ី លោក ពូទីន (Putin)  ក៏នៅតែបន្តប្រគល់កោះទាំងពីរខាងលើឱ្យទៅជប៉ុនដដែល ហើយជប៉ុន បន្តប្រកែកមិនយក ដែលធ្វើឱ្យ​ប្រទេសទាំងពីរ នៅតែមិនអាចឈានដល់កិច្ចព្រមព្រៀងណាមួយ​ឡើយរហូតមកដល់បច្ចុប្បន្ន៕Russia, Japan try business as stepping stone in Kuril Islands dispute - Asia Times

ប្រភព: BBC