សុខភាព៖ ការទទួលទានទឹកគឺពិតជាសំខាន់ខ្លាំងណាស់សម្រាប់រាងកាយ ហើយសម្រាប់អ្នកដែលទទួលទានទឹកបានគ្រប់គ្រាន់ សុខភាពរាងកាយរបស់ពួកគេក៏បង្ហាញទៅតាមនោះដូចគ្នា ប្រសិនបើអ្នកបានផឹកទឹកគ្រប់គ្រានរាងកាយរបស់ពួកគេក៏ស្រស់ថ្លាទៅតាមនោះ។

ចុះចំណែកអ្នកដែលមិនបានទទួលទានទឹកគ្រប់គ្រាន់តើសុខភាពរាងកាយរបស់អ្នកនឹងទៅជាយ៉ាងណា?

ដូច្នេះខាងក្រោយនេះជាសញ្ញាដែលបញ្ជាក់ថា រាងកាយរបស់អ្នកខ្វះជាតិទឹក និងផឹកទឹកមិនបានគ្រប់គ្រាន់៖

១. ស្រេក

ពេលខ្លះយើងអាចស្រេកទឹកដោយមិនដឹងខ្លួន ប៉ុន្តែប្រសិនបើយើងផឹកទឹកហើយវាមិនអាចបញ្ឈប់ការផឹកបានទេ ដោយអ្នកលើកកែវផឹកវាទាំងអស់ក្នុងពេលតែមួយដោយសេចក្ដីឃ្លាន ជាមួយគ្នានោះអ្នកនៅតែមានអារម្មណ៍ថាវានៅតែមិនគ្រប់គ្រាន់ទៀត។

២. ទឹកនោមពណ៌លឿងងងឹត ឬពណ៌ទឹកក្រូចរហូតមិនប្ដូរ

ពណ៌ធម្មតានៃទឹកនោម គឺជាប្រភេទពណ៌លឿងស្រាល ហើយសម្រាប់ក្លិនវិញ មិនមានឥទ្ធិពលខ្លាំង ពេកនោះទេ ក៏ប៉ុន្តែទឹកនោមពណ៌លឿងងងឹត ព្រមទាំងមានក្លិនមិនល្អមកជាមួយនោះបង្ហាញថាអ្នកផឹកទឹកតិចពេកហើយក្នុងមួយថ្ងៃ។

៣. នោមតិចជាង ៤ ដងក្នុងមួយថ្ងៃ

វាជារឿងធម្មតាទេដែលមនុស្សក្រោកទៅនោមច្រើនជាង​៤ដងក្នុងមួយថ្ងៃព្រោះតែអ្នកបានផឹកទឹកបានគ្រប់គ្រាន់ ប៉ុន្តែប្រសិនបើអ្នកក្រោកនោមក្រោមបួន៤ក្នុងមួយថ្ងៃនេះមានន័យថាអ្នកផឹកទឹកមិនបានគ្រប់គ្រាន់នោះទេ។

៤. មាត់ស្ងួត

បន្ថែមពីលើការមានបញ្ហាលើបបូរមាត់ ហើយប្រសិនបើអ្នកជារឿយៗស្ងួតមាត់ នោះវាក៏អាចមកពីរាងកាយរបស់អ្នកខ្វះជាតិទឹកផងដែរ។

៥. ភ្នែកស្ងួត

មនុស្សកាន់តែច្រើនដែលអង្គុយនៅមុខកុំព្យូទ័រ ឬពាក់វ៉ែនតា ជារឿយៗនឹងមានបញ្ហាភ្នែកស្ងួត ជាពិសេសប្រសិនបើអ្នកមិនផឹកទឹកគ្រប់គ្រាន់។ ភ្នែករបស់អ្នកនឹងស្ងួត គឺស្ងួតរហូតដល់ចំណុចដែល Contact Lenses ពិបាកសម្លឹងមើល ឬសូម្បីតែនៅពេលបិទភ្នែក នេះដោយសារតែកញ្ចក់កែវភ្នែករបស់អ្នកស្ងួតខ្លាំង ព្រោះតែការមិនទទួលទានទឹកលឱ្យបានគ្រប់គ្រាន់។

៦. ការទល់លាមក

ជាការពិតណាស់នៅពេលដែលរាងកាយមិនទទួលបានទឹកគ្រប់គ្រាន់ ជាតិសរសៃអាហាររំលាយ ការច្រោះចេញក៏ខ្វះសំណើមផងដែរ ដូច្នេះលាមកនឹងរឹង ពិបាកឆ្លងកាត់ ទល់លាមកដោយចៃដន្យ ហើយវាក៏អាចប្រឈមនឹងជំងឺឬសដូងបាតផងដែរ។

៧. ស្បែកស្ងួត ជ្រួញមុនអាយុ

ទោះបីជាអ្នកជាមនុស្សដែលមានស្បែកខ្លាញ់ច្រើនក៏ដោយ ប៉ុន្តែបើអ្នកខ្វះជាតិទឹក ស្បែករបស់អ្នកនឹងកាន់តែមានបញ្ហាធ្ងន់ធ្ងរ ដោយសារតែស្បែករបស់អ្នកស្ងួតពេក ហើយក្រពេញ Sebaceous នៅក្រោមស្បែកនឹងផលិតប្រេងបន្ថែមទៀតដើម្បីគ្របដណ្តប់ស្បែកមិនឱ្យស្ងួត រហូតធ្វើឱ្យស្បែកកាន់តែមានស្នាមជ្រួញមុនអាយុ ដោយសារស្បែករបស់អ្នកខ្វះជាតិសំណើម។

ដូច្នេះសូមបងប្អូនគួរតែផឹកទឹកឱ្យបានច្រើន គ្រប់គ្នាន់សម្រាប់រាងការ ដើម្បីចៀសវាងបញ្ជាសុខភាពអ្នកទៅថ្ងៃអនាគត់៕ ប្រភព៖ Sanook

អត្ថបទដោយ៖ យិត ម៉ានិល