រដ្ឋធានីវ៉ាស៊ីនតោន៖ គំនិតផ្ដួចផ្ដើមចរចាសន្ដិភាពរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក សម្រាប់ការបញ្ចប់សង្គ្រាម នៅក្នុងប្រទេសអ៊ុយក្រែន មិនបានប៉ុន្មានផង ក៏ត្រូវរលាយបាត់ទៅវិញ ក្រោយពេលមេដឹកនាំវិមានក្រឹមឡាំង បានប្រកាសភ្លាមៗ ទាមទារឲ្យក្រុងវ៉ាស៊ីនតោន និង សម្ពន្ធមិត្ត ត្រូវតែទទួលស្គាល់ការកាត់យកទឹកដីរបស់អ៊ុយក្រែន ចំនួន៤តំបន់ ដោយកុ្រងមូស្គូ ជាទឹកដីរបស់រុស្ស៊ី ទើបអ្នកការទូតកំពូលរបស់បស្ចិមលោក ចោទប្រកាន់លោក វ៉្លាឌីមៀ ពូទីន មិនមានភាពស្មោះត្រង់។Putin in Vladivostok: Russia hasn't lost anything over its actions in  Ukraine – EURACTIV.com

សារព័ត៌មាន Swiss Info បានចេញផ្សាយ កាលពីថ្ងៃអាទិត្យ ទី៤ ខែធ្នូ ថា រុស្ស៊ី បានអះអាង ថា ការបដិសេធរបស់លោកខាងលិច នៅក្នុងការទទួលស្គាល់«ទឹកដីថ្មី» ដែលក្រុងមូស្គូ បានរឹបអូសពីប្រទេសអ៊ុយក្រែន ជាទឹកដីរបស់រុស្ស៊ី នឹងធ្វើឱ្យកិច្ចចរចាសន្តិភាព កាន់តែពិបាក។ ការលើកឡើងរបស់ក្រុងមូស្គូ បានកើតឡើង ក្រោយពេលប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន (Joe Biden) បានបង្ហាញ អំពីការត្រៀមខ្លួន ជួបជាមួយសមភាគីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន (Vladimir Putin)។

ដោយឡែក មន្រ្ដីការទូតកំពូលរបស់សហរដ្ឋអាមេរិក បានបញ្ជាក់ កាលពីថ្ងៃសៅរ៍ ក្រោយជួបជាមួយនឹងប្រធានាធិបតីអ៊ុយក្រែន និង ក្រុមមន្រ្ដីជាន់ខ្ពស់របស់ប្រទេសអឺរ៉ុបខាងកើតមួយនេះ នៅក្នុងរដ្ឋធានីកៀវ ថា ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន (Vladimir Putin) មិនមានភាពស្មោះត្រង់ នៅក្នុងការចរចាសន្ដិភាពជាមួយនឹងប្រទេសអ៊ុយក្រែន នាពេលនេះឡើយ។

លោកស្រី វីកតូរៀ នូឡែនដ៍ (Victoria Nuland) អនុរដ្ឋមន្រ្ដីការបរទេសសហរដ្ឋអាមេរិក ទទួលបន្ទុកកិច្ចការនយោបាយ បានធ្វើដំណើរទៅបំពេញទស្សនកិច្ច នៅក្នុងប្រទេសអ៊ុយក្រែន ដើម្បីបង្ហាញ អំពីការគាំទ្រ នាពេលនេះ ខណៈរុស្ស៊ី កំពុងតែព្យាយាមកម្ទេចហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់ប្រទេសអឺរ៉ុបខាងកើតមួយនេះ ដែលកំពុងតែហែកហួរ ដោយសារសង្គ្រាម។Russia-Ukraine War: Russia Orders Withdrawal From Kherson City, in  Potential Blow to War Effort - The New York Times

លោកស្រី អនុរដ្ឋមន្រ្ដី បានថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាន ថា «ការទូត ជាជម្រើសសម្រាប់ដំណោះស្រាយដំបូងរបស់អ្នកគ្រប់គ្នា ប៉ុន្ដែអ្នកត្រូវតែមានដៃគូសន្ទនា ប្រកបដោយសុច្ឆន្ទៈពិតប្រាកដ។ បញ្ហានេះ បង្ហាញយ៉ាងច្បាស់ណាស់ហើយថា វាជាការវាយប្រហាប្រឆាំងនឹងថាមពល វាជាវោហារសាស្ត្រ កើតចេញពីវិមានក្រឹមឡាំង និង ជាអាកប្បកិរិយាទូទៅ ប៉ុន្ដែបញ្ហាដ៏សំខាន់ ត្រង់ថា ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន មិនស្មោះត្រង់ ឬ ត្រៀមខ្លួន សម្រាប់ការចរចាសន្ដិភាព ដើម្បីបញ្ចប់សង្គ្រាម ឬយ៉ាងណា។

លោក ចូ បៃដិន (Joe Biden) ប្រធានាធិបតីសហរដ្ឋអាមេរិក កាលពីថ្ងៃព្រហស្បតិ៍ សប្ដាហ៍មុន បានបញ្ជាក់ ថា លោកបានត្រៀមខ្លួនរួចជាស្រេច សម្រាប់ការនិយាយទៅកាន់សមភាគីរុស្ស៊ី លោក ពូទីន ប្រសិនបើមេដឹកនាំវិមានក្រឹមឡាំងរូបនេះ មានការចាប់អារម្មណ៍ ចង់បញ្ចប់សង្គ្រាម។ ប៉ុន្ដែការផ្ដួចផ្ដើមគំនិតរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក បានរលាយទៅវិញភ្លាមៗ ខណៈវិមានក្រឹមឡាំង បានអះអាង ថា មហាអំណាចបស្ចិមលោក និង សម្ពន្ធមិត្ត ត្រូវតែទទួលស្គាល់ការប្រកាសរបស់ក្រុងមូស្គូ កាត់យកតំបន់ចំនួន៤របស់អ៊ុយក្រែន ជាទឹកដីរបស់រុស្ស៊ី រួមមាន ដូណែតស្ក៍ (Donetsk) លូហានស្ក៍ (Luhansk) ដែលតំបន់ទាំង២ ស្ថិតនៅភាគខាងកើតប្រទេស និង ហ្សាប៉ូរីហ្សា (Zaporizhzhia) និង ខឺរសុន (Kherson) ដែលតំបន់ទាំង២នេះ ស្ថិតនៅភាគខាងត្បូង ប្រទេសអ៊ុយក្រែន។GOP laughs off Biden's 'ultra-MAGA' attack, calling it 'hilarious'

លោកស្រី អនុរដ្ឋមន្រ្ដី បាន បានសង្កត់ធ្ងន់ ថា ប្រតិកម្ម កើតចេញពីប្រទេសរុស្ស៊ី បានបង្ហាញអំពីរបៀប ដែលពួកគេ មានចេតនាអាក្រក់។

លោកស្រី ក៏បានជួបជាមួយនឹងលោក អានឌ្រីយ យើម៉ាក (Andriy Yermak) ប្រធានការិយាល័យរបស់ប្រធានាធិបតីអ៊ុយក្រែន ដោយគាត់បានថ្លែងអំណរគុណ ដល់ជំនួយ មានតម្លៃរាប់ពាន់លានដុល្លារ ពីសហរដ្ឋអាមេរិក តាមអ្វីដែលក្រុងវ៉ាស៊ីនតោន បានប្ដេជ្ញាចិត្ត ចំពោះប្រទេសអ៊ុយក្រែន។

លោកប្រធានការិយាល័យប្រធានាធិបតី បានប្រាប់ដល់លោកស្រី អនុរដ្ឋមន្រ្ដីការបរទេសសហរដ្ឋអាមេរិក ថា «ជ័យជម្នះរបស់អ៊ុយក្រែន ដែលយើងបានដឹងយ៉ាងប្រាកដ ជាជ័យជម្នះរបស់យើងទាំងអស់គ្នា»៕Ukraine Strikes Back: Barrage Leaves Russian-Occupied Kherson Airbase In  Flames (Updated)