បរទេស៖ ជនជាតិអូស្ត្រាលីចំនួន ២,៥០០ នាក់បានចូលរួមក្នុងការថតរូបអាក្រាតកាយនៅលើឆ្នេរខ្សាច់ នៅក្នុងយុទ្ធនាការយល់ដឹងពីជំងឺស្បែក នៅសហរដ្ឋអាមេរិក។

កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ ២០២២ នៅ Bondi Cave ទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី ដោយមានមនុស្សចំនួន ២,៥០០ បានប្រមូលផ្តុំគ្នានៅមាត់សមុទ្រ សម្រាប់ការថតរូបអាក្រាតកាយជាក្រុមនេះគឺជាគម្រោងដោយវិចិត្រករ និងអ្នកថតរូបដែលមានមូលដ្ឋាននៅទីក្រុងញូវយ៉កឈ្មោះថា Spencer Tunick ដែលវាជាគម្រោងសប្បុរសធម៌មួយដើម្បីលើកកម្ពស់ការយល់ដឹងអំពីជំងឺមហារីកស្បែកក្នុងចំណោមសាធារណជនទូទៅ។

ក្នុងនោះ Tunick បានធ្វើការដោយប្រើមេហ្គាហ្វូន ដើម្បីផ្តល់ការបញ្ជា និងណែនាំដល់អ្នកដែលបានចូលរួមក្នុងការថតរូបជាច្រើននាក់នោះដើម្បីឱ្យមានភាពងាយស្រួលក៏ដូចជារបៀបរៀបរយក្នុងការផ្ដិតយករូបភាពដ៏ឥខ្ចោះ ក៏ដូចជាបង្ហាញពីភាពល្បីល្បាញសម្រាប់ការថតរូបជាក្រុមរបស់គាត់មួយនេះផងដែរ។

យ៉ាងណាមិញមហារីកស្បែក ឬ Melanoma គឺជាប្រភេទមហារីកទូទៅបំផុតទីបួននៅក្នុងប្រជាជនអូស្ត្រាលី ដោយរដ្ឋាភិបាលនៃសហព័ន្ធអូស្ត្រាលីបានប៉ាន់ស្មាន ពីមុននៅឆ្នាំនេះអាចមានករណីថ្មីនៃជំងឺមហារីកស្បែកចំនួន ១៧,៧៥៦ ករណី ហើយជនជាតិអូស្ត្រាលីចំនួន ១,២៨១ នាក់នឹងស្លាប់ដោយសារជំងឺនេះ។

គួរបញ្ជាក់ថា Spencer Tunick ធ្លាប់ត្រូវបានទទួលបម្រើការថតអាក្រាតកាយនៅទីក្រុងស៊ីដនី ក្នុងឆ្នាំ ២០១០ នៅខាងមុខ  Sydney Opera House ដែលមានប្រជាជន អូស្ត្រាលីចំនួន ៥,២០០ នាក់ បានចូលរួមក្នុងព្រឹត្តិការណ៍នេះ៕ ប្រភព៖ Dailynews