អតីតបុគ្គលិកលោក​ Elon Musk នៃក្រុមហ៊ុន Neuralink គឺលោក Max Hodak បានចេញទៅសាងទ្រនំថ្មីមួយឈ្មោះក្រុមហ៊ុន Cience Corp ដើម្បីផលិតបន្ទះឈីបមួយប្រភេទ ដែលអាចជួយដល់មនុស្សខ្វាក់ឱ្យមើលឃើញរូបភាពដូចទៅនឹងមនុស្សទូទៅ។Neuralink co-founder Max Hodak announces via tweet his exit from Musk's  company - TechStory

បន្ទះឈីបដែលលោក Max Hodak កំពុងធ្វើនេះ គឺជាប្រភេទបន្ទះឈីប ដែលអាចភ្ជាប់ជាមួយខួរក្បាលរបស់មនុស្សបាន ពោលគឺស្រដៀងទៅនឹងអ្វី ដែលក្រុមហ៊ុន Neuralink កំពុងធ្វើដែរ។ វាមានឈ្មោះថាបន្ទះ The Science Eye ដែលគេធ្វើឡើងដើម្បីជួយដល់ជនពិការភាពភ្នែកធ្ងន់ធ្ងរ ដែលគ្រូពេទ្យមិនមានលទ្ធភាពព្យាបាល។Elon Musk shows off a working brain implant | CNN Business

គួសបញ្ជាក់ផងដែរថា លោក Max Hodak  ធ្លាប់ធ្វើជាប្រធាននៃក្រុមហ៊ុន Neuralink របស់លោក​ Elon Musk ចន្លោះពីឆ្នាំ ២០១៧ ដល់ ២០២១៕

ប្រភព៖ independent