បច្ចុប្បន្នបច្ចេកវិទ្យាសាកថ្មល្បឿនលឿនត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយ ដោយ iPhone14 បានភ្ជាប់មកជាមួយកម្លាំងសាក20W និង Samsung Z Fold & Flip 4 ល្បឿនសាកដល់ទៅ25W ហើយមានស្មាតហ្វូនខ្លះទៀតសាកលឿនដល់ ១២០វ៉ាត់ឯណោះ។

ចុះដែលដឹងអត់ តើថាបច្ចេកវិទ្យាសាកថ្មលឿន អាចប៉ះពាល់ដល់វដ្តជីវិតថ្មអត់?

តាមពិតទៅបច្ចេកវិទ្យាសាកថ្មល្បឿនលឿន មិនមានផលប៉ះពាល់ដល់សុខភាពថ្មនោះទេ ព្រោះរាល់ពេលបញ្ចូលថ្មម្ដងៗ ស្មាតហ្វូនមានមុខងារ Battery management system ដើម្បីរក្សាអាយុកាលនៃថ្ម ក៏ដូចជាការពារពីការផ្ទុះជាដើម។ មុខងារនេះបែងចែកការបញ្ចូលថ្មជាពីរដំណាក់កាល។

​ដូច​នេះ​​បច្ចេកវិទ្យា​សាក​ថ្ម​ឆាប់​ពេញ​មិន​​មែន​ជា​ដើម​ហេតុ​ធ្វើ​ឲ្យ​ស្មាតហ្វូន​ឆាប់​ខូច​ថ្ម​នោះ​ទេ ប៉ុន្តែ​គឺ​​​កត្តា​មួយ​ចំនួន​ទៀត​ទៅ​វិញ​ទេ​ដែល​ធ្វើ​ឲ្យ​​ថ្ម​ឆាប់​ខូច។

ការ​សិក្សា​មួយ​ចំនួន​បាន​បង្ហាញ​ថា​ទម្លាប់​នៃ​​ការ​សាក​ថ្ម​ស្មាតហ្វូន​ឲ្យ​ដល់​ពេញ ១០០% ហើយ​​នៅ​បន្ត​ដោត​វា​ចោល​​ទៀត​នោះ ​អាច​ធ្វើ​ឲ្យ​​​ប៉ះពាល់​ដល់​សុខភាព​ថ្ម​ ប្រសិន​បើ​អ្នក​ប្រើ​​ប្រកាន់​ខ្ជាប់​ទម្លាប់​នេះ​​ជា​ទៀង​ទាត់៕Is A Hot Battery Charger Normal and Can It Damage Phone Battery | by Carrie  Tsai - Neway | Medium

ប្រភព៖ CNET