រដ្ឋធានីកៀវ៖ ត្រឹមតែរយៈពេល២៤ម៉ោងកន្លងមកនេះ ទាហានរុស្ស៊ី បានបង្កើនការបាញ់មីស៊ីល សំដៅកម្ទេចហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និង ស្ថានីយថាមពល ក៏ដូចជា បណ្ដាញផ្គត់ផ្គង់អគ្គិសនី សម្រាប់ការដាក់សម្ពាធកាន់តែខ្លាំងឡើង មកលើអ៊ុយក្រែន នៅក្នុងសង្គ្រាមរដូវរងានេះ ប៉ុន្ដែប្រព័ន្ធការពារដែនអាកាសរបស់អ៊ុយក្រេន ដែលផ្គត់ផ្គង់ដោយបស្ចិមលោក បានបាញ់ទម្លាក់ចោលស្ទើរអស់។Trained by Moscow and NATO and hardened in Donbas: The generals who  ouftoxed Putin's forces in Ukraine | International | EL PAÍS English Edition

សារព័ត៌មាន ABC បានចេញផ្សាយ កាលពីព្រឹក ថ្ងៃព្រហស្បតិ៍ ទី២៤ ខែវិច្ឆិកា ថា កងទ័ពអាកាសរបស់អ៊ុយក្រែន បានឲ្យដឹង ថា កម្លាំងទាហានរុស្ស៊ី កាលពីថ្ងៃពុធ បានបាញ់មីស៊ីល ចំនួន៧០គ្រាប់ ស្រោចមកលើប្រទេសអ៊ុយក្រែន ប៉ុន្ដែកម្លាំងការពារទឹកដីរបស់ក្រុងកៀវ បានបាញ់ទម្លាក់ អស់ចំនួន៥១គ្រាប់ នៅក្នុងចំណោមគ្រាប់មីស៊ីលគ្រូសទាំងនោះ។ សកម្មភាពយោធារបស់រុស្ស៊ី នាពេលនេះ បានកើតឡើង ក្រោយការវាយប្រហារបំផ្លិចបំផ្លាញរោងចក្រថាមពលអគ្គិសនីរបស់ប្រទេសនេះ អស់ជិត៥០ភាគរយ។Russia's upgraded Tu-95 strategic bomber to make debut flight by late  August - Military & Defense - TASS

លោកឧត្ដមសេនីយ៍ វ៉ាឡេរី ហ្សាលូស្នី (Valeriy Zaluzhny) នាយអគ្គសេនាធិការកងទ័ពអ៊ុយក្រែន បានសរសេរ នៅលើបណ្ដាញសង្គមតេឡេក្រាម ដោយបានបញ្ជាក់ ថា កាំជ្រួច ចំនួន៣០គ្រាប់ ត្រូវបាញ់តម្រង់មកតែលើរដ្ឋធានីកៀវ។ ប៉ុន្ដែប្រព័ន្ធការពាររបស់យើង បានបាញ់ទម្លាក់អស់ ចំនួន៣០គ្រាប់។Ukraine attacked: Map of sites targeted by Russia's invasion

កងទ័ពអាកាសអ៊ុយក្រែន បានសរសេរ នៅលើបណ្ដាញសង្គម ថា កម្លាំងទាហានរុស្ស៊ី កាលពីថ្ងៃពុធ បានបន្ដបាញ់មីស៊ីលយ៉ាងច្រើនសាជាថ្មី សំដៅមកលើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ នៅក្នុងប្រទេសនេះ ដោយការប្រើប្រាស់យន្ដហោះយុទ្ធសាស្រ្ដ និង នាវាចម្បាំងរបស់កងនាវាប្រចាំសមុទ្រខ្មៅរបស់ក្រុងមូស្គូ។ កម្លាំងទាហានរបស់សត្រូវ បានបាញ់មីស៊ីល ចេញពីយន្ដហោះទម្លាក់គ្រាប់បែកយុទ្ធសាស្រ្ដ Tu-95 MS នៅក្នុងស្រុកវ៉ូលហ្គូដូនស្ក៍(Volgodonsk) ទីក្រុងរូស្ដូវ (Rostov) ប្រទេសរុស្ស៊ី និង បាញ់ចេញពីនាវា នៅសមុទ្រកាសព្យែន (Caspian) ហើយសមុទ្រខ្មៅ សំដៅមកលើទីក្រុងកៀវ។ ចំណែកមីស៊ីល ដែលរុស្ស៊ី ប្រើប្រាស់ទាំងនោះ រួមមាន កាំជ្រួចគ្រូស 70Kh-101, Kh-555 និង មីស៊ីលកាលីប៊ឺរ (Kalibr) ដែលជាមីស៊ីលមានតម្លៃថ្លៃ៕Russia Ukraine War News Highlights: Blasts heard in Russia-occupied  Kherson, Melitopol; Zelenskyy rules out talks with Putin