ប្រទេសថៃ៖ កាលពីកន្លងទៅថ្មីៗនេះ ការរិយាល័យសេដ្ឋកិច្ចកសិកម្មនៅក្នុងប្រទេសថៃបានប្រកាសពីតម្លៃជាមធ្យមសម្រាប់ដំណាំកសិកម្ម ក្នុងស្រុកជាច្រើន ក្នុងនោះរួមមាន ស្រូវ អង្ក ពោត ដំឡុងមី និងដូចប្រេង។

ក្នុងនោះគេបានបញ្ជាក់ពីគម្រោងនៃការអភិវឌ្ឍន៍ទីផ្សារអង្ករ ពោលគឺគម្រោងទំនាក់ទំនងទីផ្សារអង្ករសរីរាង្គ និងអង្ករ GAP រួមបញ្ចូលគ្នាជាមួយនឹងប្រទេសមួយចំនួនផ្សេងទៀត ដែលបានប្រៀបធៀបជាមួយនឹងតម្លៃក្នុងប្រទេសខុសៗគ្នា។

បន្ថែមពីនោះគេបានបញ្ជាក់ពីតម្លៃផលិតផលកសិកម្មផ្សេងៗក្នុងស្រុករបស់ខ្លួន ដូចខាងក្រោម៖

តម្លៃដែលកសិករអាចលក់បានទូទាំងប្រទេសថៃមានដូចជា

ស្រូវ៖

-ស្រូវផ្កាម្លិះ មានតម្លៃជាមធ្យម គឺ ១៤,៣៦៨បាត ឬ ៣៩៦ ដុល្លារ ក្នុងមួយតោន ឬអាចមួយគីឡូក្រាម ស្មើរ និង ១ពាន់ ៦រយរៀល

សម្រាប់តម្លៃលក់ដុំនៃអង្ករក្នុងទីផ្សារបាងកក

-អង្ករផ្កាម្លិះ ជាមធ្យមតម្លៃ ៣២,០៥០ បាត ឬ៨៨៥ ដុល្លារ ក្នុងមួយតោន

តម្លៃនៅលើទីផ្សារអន្តរជាតិ

-អង្ករផ្កាម្លិះសុទ្ធជាមធ្យមតម្លៃ ៣៣.២៤៦ បាត ឬប្រហែល ៩១៦ ដុល្លារក្នុងមួយតោន

-អង្ករសម្រូប តម្លៃជាមធ្យមគឺ ១៦,២២៩ បាត ឬ ៤៣២ ដុល្លារក្នុងមួយតោន។

ពោត៖

-តម្លៃពោតដែលកសិករលក់ដោយមានសំណើមមិនលើសពី ១៤.៥ភាគរយជាមធ្យម ៩.៣៨ បាតក្នុងមួយគីឡូក្រាម ។

-តម្លៃពោតលក់ដុំនៅទីផ្សារបាងកកនៅរោងចក្រផលិតចំណីដើម្បីទិញកែច្នៃ ជាមធ្យម ១១.៧៧ បាតក្នុងមួយគីឡូក្រាម។

តម្លៃនៅលើទីផ្សារអន្តរជាតិ

 –តម្លៃនាំចេញទៅក្រៅប្រទេស FOB ជាមធ្យម ៣២៧.០០ ដុល្លារអាមេរិកក្នុងមួយតោន  ១១,៨៨១.០០ បាត ឬ៣២៧.០០ ក្នុងមួយតោន។

ដំឡូងមី៖

-តម្លៃដើមដំឡូងមីស្រស់ ជាមធ្យមគឺ ២.៦៨ បាតក្នុងមួយគីឡូក្រាម

-តម្លៃនៃដំឡូងមីជាមធ្យម ៦.៩៨ បាតក្នុងមួយគីឡូក្រាម

-តម្លៃលក់ដុំដំឡូងមី ចែកចាយនៅតាមឃ្លាំង ជាមធ្យម ៨.៩៨ បាតក្នុងមួយគីឡូក្រាម

-តម្លៃលក់ដុំនៃម្សៅដំឡូងមីថ្នាក់ទីពិសេស ដឹកជញ្ជូននៅឃ្លាំងប្រចាំតំបន់ ទីក្រុងបាងកក និងតំបន់ជុំវិញ ជាមធ្យម ១៧.១០ បាតក្នុងមួយគីឡូក្រាម

តម្លៃនៅលើទីផ្សារអន្តរជាតិ

-តម្លៃនាំចេញដំឡូងមី ជាមធ្យមគឺ ៩,៨៥០ បាត ឬ ២៧០ ដុល្លារក្នុងមួយតោន

-តម្លៃនាំចេញជាម្សៅដំឡូងមី ជាមធ្យម១៧,៨៨០ បាត ឬ ៤៩០ ដុល្លារក្នុងមួយតោន

ដូងប្រេង៖

 តម្លៃដែលកសិករលក់គឺជាមធ្យមទូទាំងប្រទេស

-តម្លៃដូងប្រេងជាមធ្យមគឺ ៥.០៨ បាតក្នុងមួយគីឡូក្រាម

-តម្លៃលក់ដុំនៅផ្សារបាងកកជាមធ្យមគឺ ៣១.៧៥ បាតក្នុងមួយគីឡូក្រាម

តម្លៃនៅលើទីផ្សារអន្តរជាតិទៅកាន់ប្រទេសម៉ាឡេស៊ី

-តម្លៃប្រេងដូងឆៅ ជាមធ្យម ៣០.៤៨ បាតក្នុងមួយគីឡូក្រាម៕ ប្រភព៖ Office of Agricultural Economics