រដ្ឋធានីវ៉ាស៊ីនតោន៖ កងទ័ពជើងទឹករបស់សហរដ្ឋអាមេរិក បានវិភាគរកឃើញ ថា អ៊ីរ៉ង់ ជាអ្នកនៅពីក្រោយការវាយប្រហារដោយដ្រូន លើកប៉ាល់ដឹកប្រេងពាណិជ្ជកម្មមួយគ្រឿង នៅតំបន់មជ្ឈិមបូព៌ា កាលពីប៉ុន្មានថ្ងៃមុននេះ។

សារព័ត៌មាន The Times of Israel បានផ្សាយ កាលពីព្រឹក ថ្ងៃពុធ ទី២៣ ខែវិច្ឆិកា ថា កងទ័ពជើងទឹករបស់សហរដ្ឋអាមេរិក កាលពីថ្ងៃអង្គារ បានចេញនូវការវិភាគមួយ ដោយបានសន្និដ្ឋាន ថា អ៊ីរ៉ង់ ជាអ្នកនៅពីក្រោយការវាយប្រហារដោយដ្រូន លើកប៉ាល់ដឹកប្រេងមួយគ្រឿង មានទំនាក់ទំនងជាមួយនឹងមហាសេដ្ឋីអ៊ីស្រាអែល នៅឆ្នេរសមុទ្រអូម៉ង់ កាលពីថ្ងៃទី១៥ ខែវិច្ឆិកា កន្លងទៅនេះ។DVIDS - Video - Historic First: RDML Cooper speaks on F-35B Deploying on  USS Wasp

របាយការណ៍នោះ បានចេញផ្សាយ បន្ទាប់ពីមន្ទីរពិសោធន៍របស់កងទ័ពជើងទឹកសហរដ្ឋអាមេរិក ប្រចាំនៅប្រទេសបារ៉ែន បានវិភាគ និង ធ្វើកោសល្យវិច័យជាមួយនឹងបំណែកកម្ទេចកម្ទី នៃយន្តហោះគ្មានមនុស្សបើក ឬ ដ្រូន និង សំណាកសំណល់ជាតិផ្ទុះផ្សេងៗទៀត ដែលបានរកឃើញ នៅកន្លែងកើតហេតុ។

សេចក្ដីថ្លែងការណ៍មួយ ចេញដោយកងនាវាទី៥របស់សហរដ្ឋអាមេរិក បានអះអាង ថា «មន្ទីរពិសោធន៍របស់កងទ័ពជើងទឹករបស់សហរដ្ឋអាមេរិក នៅក្នុងប្រទេសបារ៉ែន បានបញ្ជាក់ ពីការពាក់ព័ន្ធរបស់អ៊ីរ៉ង់ ទៅនឹងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក ឬ ដ្រូន កាលពីថ្ងៃទី១៥ ខែវិច្ឆិកា លើនាវាដឹកប្រេងពាណិជ្ជកម្ម ដោតទង់ជាតិលីបង់ ដែលកំពុងឆ្លងកាត់ដែនទឹកអន្តរជាតិ នៅតំបន់មជ្ឈិមបូព៌ា»។The Iranian-made killer drones vying for supremacy in Ukrainian skies | The  Times of Israel

ដ្រូនវាយប្រហារនោះ ឈ្មោះ Shahed-136 ដែលដូចគ្នានឹងដ្រូន ត្រូវបានប្រើប្រាស់ ដោយក្រុមឧទ្ទាមហ៊ូធី (Houthis) នៅក្នុងប្រទេសយេមែន គាំទ្រដោយអ៊ីរ៉ង់ ហើយវាមានលក្ខណៈដូចគ្នានឹងដ្រូន ដែលក្រុងតេអ៊ីរ៉ង់ បានបញ្ជូនទៅឲ្យរុស្ស៊ី ប្រើប្រាស់នៅក្នុងសង្គ្រាមប្រឆាំងនឹងអ៊ុយក្រែន ផងដែរ។

លោកឧត្ដមនាវី ប្រេដ ខូភ័រ (Brad Cooper) មេបញ្ជាការបញ្ជាការដ្ឋានកណ្ដាលកងទ័ពជើងទឹកសហរដ្ឋអាមេរិក បានបញ្ជាក់ ថា «ការវាយប្រហាររបស់អ៊ីរ៉ង់ លើនាវាដឹកប្រេងពាណិជ្ជកម្មឆ្លងកាត់ដែនទឹកអន្តរជាតិ គឺមានចេតនាជាក់ស្តែង និង បង្កគ្រោះថ្នាក់ដល់អាយុជីវិតរបស់នាវិក នៅលើនាវានោះ ហើយវាថែមទាំងធ្វើឱ្យសន្តិសុខដែនសមុទ្រ នៅមជ្ឈិមបូព៌ា កើនមានអស្ថិរភាព។ បញ្ហានេះ អ៊ីរ៉ង់ កំពុងតែគំរាមកំហែងយ៉ាងធ្ងន់ធ្ងរបំផុត ដល់សន្ដិសុខ លើការធ្វើនាវាចរណ៍ នៅក្នុងឈូងសមុទ្រ»៕Iran, proxies ratchet up tensions with attack on oil tanker, seen seeking  advantages from destabilisation | | AW