ក្រុមហ៊ុនរថយន្តអាមេរិក Tesla កំពុងប្រមូលរថយន្តជាង ៣២១០០០គ្រឿង នៅក្នុងសហរដ្ឋអាមេរិក មកជួសជុលឡើងវិញ ដោយសារតែប្រព័ន្ធភ្លើងខាងក្រោយ មិនអាចបំភ្លឺបានល្អ និងមានបញ្ហាប្រព័ន្ធខាងក្នុង។

រថយន្ត Model X ជិត ៣០០០០ គ្រឿងក្នុងសហរដ្ឋអាមេរិក ជុំវិញបញ្ហាដែលអាចបណ្តាលឱ្យពោងសុវត្ថិភាពអ្នកដំណើរខាងមុខដាក់ពង្រាយមិនត្រឹមត្រូវ ដែលបានធ្វើឱ្យភាគហ៊ុនរបស់ខ្លួនធ្លាក់ចុះជិត ៣% ដល់កម្រិតទាបខ្លាំងពុំធ្លាប់មាន ក្នុងពេលជិតពីរឆ្នាំ។Tesla recalls more than 320,000 vehicles due to taillight software glitch

បើយោងតាម រដ្ឋបាលសុវត្ថិភាពចរាចរណ៍ផ្លូវជាតិ (NHTSA) ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីបាននិយាយថា ការប្រមូលមកវិញទាក់ទងនឹងភ្លើងខាងក្រោយ នៃប្រភេទរថយន្តម៉ូដែល 2023 Model 3 និង 2020-2023 Model Y។

ក្រុមហ៊ុន Tesla ដែលមានមូលដ្ឋាននៅរដ្ឋតិចសាស់ បាននិយាយថា ខ្លួននឹងប្រើប្រាស់កម្មវិធី ធ្វើការអាប់ដេត “over-the-air” ដើម្បីកែបញ្ហាភ្លើងខាងក្រោយ ហើយបាននិយាយថា ខ្លួនមិនមានរបាយការណ៍អំពីការជួបគ្រោះថ្នាក់ ឬរបួស អ្នកប្រើប្រាស់រថយន្តប្រភេទទាំងនេះ ទាក់ទងនឹងការប្រមូលរថយន្តមកវិញនោះទេ៕Tesla recalls over 320,000 U.S. vehicles over rear light issue

ប្រភព៖ Reuters