ការប្រឡងសញ្ញាបត្រទុតិយភូមិ ឬបាក់ឌុបនៅសល់តែមួយខែទៀតប៉ុណ្ណោះ ខណៈសិស្សថ្នាក់ទី១២ភាគច្រើន កំពុងសម្រុកស្វ័យសិក្សា យ៉ាងយកចិត្តទុក្ខដាក់។ ស្របគ្នានេះដែរ ក្រសួងអប់រំក៏បានគិតគូរ និងជួយជម្រុញដល់សិស្សថ្នាក់ទី១២ តាមរយៈការធ្វើប្រព័ន្ធសាកល្បងសមត្ថភាព ដើម្បីឱ្យសិស្សអាចចូលទៅប្រឡងមុខវិជ្ជាដែលនឹងត្រូវធ្វើនៅពេលប្រឡងបាក់ឌុបបន្តិចនេះបាន។

វេបសាយនេះមានឈ្មោះថា exam.moeys.gov.kh  ដែលសិស្សអាចចូលទៅតេស្ដសមត្ថភាពរបស់ខ្លួនបាន ដោយក្នុងនោះក្រសួងបានបញ្ចូលនៅមុខវិទ្យាដែលនឹងត្រូវធ្វើនៅពេលប្រឡង ឧទាហរណ៍ដូចជាមុខវិជ្ជាគណិត រូប គីមី ជីវៈ ប្រវត្តិជាដើម។

គួរបញ្ជាក់ផងដែរថា ការប្រឡងសញ្ញាបត្រទុតិយភូមិ ឬបាក់ឌុប នឹងប្រព្រឹតិ្តទៅនៅថ្ងៃទី៥ ខែធ្នូ​ខាងមុខនេះ៕