រដ្ឋធានីវ៉ាសាវី៖ អង្គការសម្ពន្ធមិត្តយោធាដ៏ខ្លាំងក្លារបស់ពិភពលោក កំពុងតែបន្ដស៊ើបអង្កេត ជុំវិញការវាយប្រហារយ៉ាងសាហាវ មកលើប្រទេសប៉ូឡូញ ហើយទោះជាយ៉ាងណា រុស្ស៊ី ក៏រងនូវការស្ដីបន្ទោស ចំពោះឧទ្ទវហេតុនេះផងដែរ។

សារព័ត៌មាន CNBC បានចេញផ្សាយ កាលពីថ្ងៃពុធ ទី១៦ ខែវិច្ឆិកា ថា ការវាយប្រហារ ទៅលើទឹកដីប៉ូឡូញ ដែលមានចម្ងាយប្រហែល៦គីឡូម៉ែត្រ ពីព្រំដែនជាប់ជាមួយនឹងអ៊ុយក្រែន កាលពីរាត្រី ថ្ងៃអង្គារ នោះ នាំឲ្យមានកិច្ចពិភាក្សាការទូតកម្រិតខ្ពស់ ជាបន្ទាន់មួយ នៅក្នុងចំណោមសមាជិកអង្គការណាតូ កាលពីថ្ងៃពុធ។ ប៉ុន្ដែប្រសិនបើការស៊ើបអង្កេត រកឃើញ ថា នេះជាសកម្មភាពរបស់រុស្ស៊ី អាចនឹងរងការឆ្លើយតបយ៉ាងខ្លាំង ពីសម្ពន្ធមិត្តលោកខាងលិច។russian made missile: Russian-made missile causes blast in Poland, 2 killed;  Russia denies striking Polish territory - The Economic Times Video | ET Now

លោក ជេនស៍ ស្ដូលថែនប៊ឺគ (Jens Stoltenberg) អគ្គលេខាធិការ អង្គការណាតូ បានបញ្ជាក់ កាលពីថ្ងៃពុធ ថា ការវាយប្រហារយ៉ាងសាហាវ មកលើទឹកដីប៉ូឡូញ ប្រហែលជាលទ្ធផល នៃការបាញ់ប្រឆាំងនឹងយន្តហោះអ៊ុយក្រែន។ ប៉ុន្តែបញ្ហានេះ អាចនិយាយបាន ថា រុស្ស៊ី ត្រូវតែទទួលខុសត្រូវខ្ពស់បំផុត ចាប់តាំងពីក្រុងមូស្គូ បានចូលលុកលុយ នៅក្នុងប្រទេសអ៊ុយក្រែន រហូតមក។

មនុស្សចំនួន២នាក់ ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារ ដោយមីស៊ីល ទៅលើភូមិមួយ នៅភាគខាងកើត ប្រទេសប៉ូឡូញ ជាប់នឹងព្រំដែនជាមួយនឹងអ៊ុយក្រែន។ ឧបទ្ទវហេតុនេះ បានបង្កឲ្យមានការព្រួយបារម្ភ កាន់តែខ្លាំងឡើង អំពីជម្លោះ អាចនឹងរីករាលដាលធំឡើងបន្ថែមទៀត។

លោកប្រធានអង្គការណាតូ បានបញ្ជាក់ ក្រោយការធ្វើជាអធិបតី នៅក្នុងកិច្ចប្រជុំជាមួយនឹងឯកអគ្គរាជទូត និង រដ្ឋទូតរបស់អង្គការណាតូ ថា «ការស៊ើបអង្កេត នៅក្នុងឧបទ្ទហេតុនេះ កំពុងតែបន្ដ ហើយយើងត្រូវការរង់ចាំលទ្ធផលនេះ… ប៉ុន្ដែយើងមិនបានបង្ហាញ ថា សកម្មភាពនេះ ជាការវាយប្រហារ ដោយចេតនានោះឡើយ»។Panic eases over Poland strike as allies query rocket's origin | The Japan  Times

លោកប្រធាន បានបន្ថែម ថា «ការវិភាគបឋមរបស់យើង បង្ហាញ ថា ឧបទ្ទវហេតុនេះ ទំនងជាបណ្តាលមកពីមីស៊ីលការពារដែនអាកាសរបស់ក្រុងកៀវ បាញ់ការពារទឹកដីរបស់អ៊ុយក្រែន ប្រឆាំងនឹងការវាយប្រហារ ដោយមីស៊ីលរបស់រុស្ស៊ី។ ប៉ុន្តែខ្ញុំសូមបញ្ជាក់ឲ្យច្បាស់ ថា នេះមិនមែនជាកំហុសរបស់អ៊ុយក្រែន នោះដែរ។ រុស្ស៊ី ត្រូវតែទទួលខុសត្រូវខ្ពស់បំផុត ខណៈក្រុងមូស្គូ កំពុងតែបន្តសង្គ្រាម ដោយខុសច្បាប់ ប្រឆាំងនឹងអ៊ុយក្រែន»។

ជាមួយគ្នានេះដែរ លោកអគ្គលេខាធិការ អង្គការណាតូ ក៏បានអំពាវនាវ ឲ្យមានកិច្ចប្រជុំប្រេសិតរបស់អង្គការសម្ពន្ធមិត្តយោធាកំពូលរបស់ពិភពលោកមួយនេះ នៅក្នុងទីក្រុងប៊្រុចសែលស៍ ប្រទេសប៊ែលហ្ស៊ិក ផងដែរ៕