ក្រោយខកខានជាច្រើនលើកច្រើនសារួចមក ពេលនេះបេសកកម្ម Artemis I របស់ NASA ហោះឡើងទៅឋានព្រះចន្ទ បានបាញ់បង្ហោះដ៏ជោគជ័យហើយ។

នៅក្នុងការបាញ់នេះ គេមិនទាន់ដាក់មនុស្សចូលនៅឡើយនោះទេ ដោយតម្រូវឱ្យយាន Orion នេះ ជាអ្នកត្រួសត្រាយផ្លូវ នៃលើងគន្លងវិថី មុននឹងបញ្ចូនអាកាសយានិកទៅភពព្រះចន្ទ។ យាននេះនឹងចំណាយពេល២៦ថ្ងៃ ហោះជុំវិញភពព្រះចន្ទ រួចមកនឹងត្រូវត្រឡប់មកភពផែនដីវិញ។Artemis I Launches U.S.'s Long-Awaited Return to the Moon - Scientific  American

បើតាមការរំពឹងទុក្ខ សប្តាហ៍ក្រោយ យាន Orion នឹងធ្វើដំណើរចូលទៅកាន់តែកៀកភពព្រះចន្ទ ក្នុងគម្លាតចម្ងាយត្រឹមតែ៩៦គីឡូម៉ែត្រតែប៉ុណ្ណោះ។

គួរបញ្ជាក់ផងដែរ នេះជាបេសកម្ម​ បញ្ចូនមនុស្សទៅភពព្រះចន្ទលើកដំបូងហើយ ចាប់តាំងពីបេសកម្មរបស់ Apollo កាលពីឆ្នាំ១៩៧២៕Upcoming NASA Artemis mission has a distinctive Auburn Engineering flavor

ប្រភព៖ CNN