បរទេស៖ ផ្ទុះការដេញថ្លៃដ៏ល្បីមួយ ដោយការដាក់ដេញថ្លៃលក់ស្បែកជើងចាស់មួយគូរបស់សហស្ថាបនិករបស់ Apple ដ៏ល្បីក្នុងតម្លៃជាង ២០០,០០០ ដុល្លារជាង បង្កើតកំណត់ត្រាថ្មីមួយ រហូតវាបានក្លាយជាស្បែកជើងថ្លៃបំផុតក្នុងការលក់ដេញថ្លៃដំបូង។

កាលពីចុងសប្តាហ៍កន្លងទៅ មានការដាក់ដេញថ្លៃដ៏ល្បីមួយក្នុងរដ្ឋកាលីហ្វ័រញ៉ា របស់ស្ថាប័ន្ត Julien’s Auctions ដែលបានដេញថ្លៃវត្ថុសំខាន់ៗនៅកម្មវិធី Icons និង Idols: Rock “n” Roll ។ ការដាក់ដែញថ្លៃនោះរួមមានទាំងស្បែកជើងសូកពណ៌ត្នោតម៉ាក Birkenstock ដែលជារបស់សហស្ថាបនិកលោក Steve Jobs ម្ចាស់ម៉ាកយីហោ និងក្រុមហ៊ុន “apple” ដែលធ្លាប់ពាក់វាជាប្រចាំ។

ជាមួយគ្នានោះផងដែរតាមការប៉ាន់ស្មានការដាក់លក់ដំបូងក្នុងតម្លៃប្រហែល ៦ ម៉ឺនដុល្លារ អាមេរិក ប៉ុន្តែវាហាក់ដូចជាប្រែប្រួស បន្ទាប់ពីចាប់ផ្ដើមដាក់ដេញថ្លៃពិត ដោយតម្លៃបានហក់ដល់ ២១៨,៧៥០ ដុល្លារ ស្របពេសដែលឈ្មោះរបស់អ្នកដេញថ្លៃមិនត្រូវបានបង្ហាញនោះឡើយ។

មុនពេលការដេញថ្លៃ ខាងក្រុមហ៊ុនបានពិពណ៌នាអំពីស្បែកជើងរបស់ស្ថាបនិកលោក Steve Jobs ថា

ស្បែកជើងមួយគូនេះស្ទើរតែត្រូវបានបោះចូលទៅក្នុងធុងសំរាម ប៉ុន្តែត្រូវបានរក្សាទុកដោយអតីតមេផ្ទះរបស់លោក Steve Jobs គឺលោក Mark Sheff ។

លោក Jobs ធ្លាប់បានពាក់វាស្ទើរតែគ្រប់ឱកាសក្នុងកំឡុងឆ្នាំ ១៩៧០ និង ១៩៨០ និងត្រូវបានប្រើប្រាស់ខ្លាំងៗក្នុងជីវិតប្រចាំថ្ងៃរបស់លោក លើសពីនេះស្បែកជើងមានដាននៃការពាក់ជាប្រចាំក្នុងរយៈពេលជាច្រើនឆ្នាំ ហើយច្បាស់ជាស្នាមជើងរបស់ ស្ថាមនិកមួយរូបនេះ ប៉ុន្តែបច្ចុប្បន្នវានៅទ្រង់ទ្រាយដើម និងមិនខូចទេ។

ដូច្នេះវាមានគុណសម្បត្តិគ្រប់គ្រាន់ក្លាយជាស្បែកជើង មានតម្លៃថ្លៃបំផុតនៅក្នុងពិភពសម្រាប់ការដាក់ដេញថ្លៃមួយនេះ”។

បើតាមលោក Darren Julian នាយកប្រតិបត្តិ និងជាស្ថាបនិកនៃ Julien’s Auctions បាននិយាយថា Steve Jobs គឺជាអ្នកផ្លាស់ប្តូរពិភពលោកជាមួយនឹងការបង្កើតថ្មី និងរចនាប័ទ្មនៃភាពជាអ្នកដឹកនាំ អាជីវកម្មដាច់ដោយឡែករបស់គាត់ បន្ថែមពីនោះម៉ាកស្បែកជើង Birkenstocks នេះគឺជាស្បែកជើងដែល Jobs បានពាក់ក្នុងប្រវត្តិសាស្ត្ររបស់គាត់ជាមួយនឹងការស្រាវជ្រាវពីកុំព្យូទ័រ Apple ដំបូង ហើយបានក្លាយជារូបតំណាងមួយក្នុងចំណោមរូបតំណាងរបស់គាត់ដែលជារូបតំណាងបច្ចេកវិទ្យារបស់គាត់។

គួររំលឹកផងដែរថា សហស្ថាបនិកលោក Steve Jobs បានស្លាប់នៅក្នុងឆ្នាំ ២០១១ ដោយសារតែផលវិបាកនៃជំងឺមហារីកលំពែង៕ ប្រភព៖ Dailynews