លោក ដូណាល់ ត្រាំ បានចុះឈ្មោះជាបេក្ខជនប្រធានាធិបតីអាមេរិក សម្រាប់ការបោះឆ្នោតនៅឆ្នាំ២០២៤ ជាផ្លូវការហើយ ជាមួយគណៈកម្មការរៀបចំ ការបោះឆ្នោតសហព័ន្ធ។

តាមរយៈការចុះឈ្មោះខាងលើ អតីតប្រធានាធិបតីអាមេរិករូបនេះនឹងក្លាយជាអ្នកសាធារណរដ្ឋដំបូងគេ ដែលបានចុះឈ្មោះជាបេក្ខជនសម្រាប់ការបោះឆ្នោតប្រធានាធិបតី អាមេរិកនៅឆ្នាំ២០២៤។ លោកក៏នឹងក្លាយជាអតីតប្រធានាធិបតីអាមេរិកដំបូងគេម្នាក់ដែលចាញ់ឆ្នោតម្ដងហើយ ហើយចូលរួមប្រកួតប្រជែងសាជាថ្មី ក្នុងរយៈពេល ជាង១០ឆ្នាំចុងក្រោយនេះ ផងដែរ។Donald Trump announces a White House bid for 2024 | CNN Politics

គួររម្លឹកថា លោក ដូណាល់ ត្រាំ បានបង្ហើបពីចេតនាឈរឈ្មោះជាបេក្ខជនប្រធានាធិបតីអាមេរិក តំណាងឱ្យបក្សសាធារណរដ្ឋជាច្រើនលើកមកហើយ ប៉ុន្តែការប្រកាស នៅពេលនេះធ្វើឡើងនៅចំពេលដែលគណបក្សសាធារណរដ្ឋ ទទួលបានលទ្ធផលមិនគាប់ប្រសើរដូចការរំពឹងឡើយ នៅក្នុងការបោះឆ្នោតពាក់កណ្ដាលអាណត្តិ៕

ប្រភព៖ BBC