សុខភាព៖ អ្នកមានជំងឺផ្តាសាយ, ជំងឺហឺត, បំពង់កស្ងួត, រលាកផ្លូវដង្ហើម, ច្រាល់អាស៊ីត, អាឡែស៊ី, ការជក់បារី, ជំងឺរបេង, ស្ទះសួត​ និងចំពោះផលប៉ះពាល់នៃថ្នាំមួយចំនួន ទាំងនេះគឺជាមូលហេតុដែលធ្វើអោយយើងមានការក្អកកើតឡើង។

 ក្អកស្ងួត ក្អកស្លេះ ឬក្អករ៉ាំរ៉ៃ ប៉ុន្តែមិនថាក្អកបែបណានោះទេ វាអាចរំខានយើងទាំងយប់ទាំងថ្ងៃ ពេលខ្លះក្អករហូតមុខខ្មៅហើយមុខឡើងក្រហមលើសពីនេះការក្អកនៅកន្លែងសាធារណៈដូចជានៅលើឡានក្រុង អាចបង្កការរំខានដល់អ្នកនៅជុំវិញខ្លួន។

ដូច្នេះហើយយើងសូមណែនាំ វិធីបំបាត់ការក្អកឱ្យបានឆាប់រហ័សតាមដែលអាចធ្វើទៅបាន តាមបែបសាមញ្ញ និងមានប្រសិទ្ធភាព។

១.ផឹកទឹកឱ្យបានច្រើន

ការចាប់ផ្តើមងាយស្រួលបំផុត ជាមួយនឹងការផឹកទឹកឱ្យបានច្រើនជារៀងរាល់ថ្ងៃអ្នកណាមានទឹករំអិលក្នុងបំពង់ក ទឹកអាចជួយរំលាយកំហាកតិច សម្រាប់អ្នកដែលមានក្អកស្ងួត ទឹកអាចជួយផ្តល់សំណើមដល់បំពង់កបណ្តាលឱ្យរលាកបំពង់កថយចុះផងដែរ។

២.ផឹកទឹកក្តៅ

ប្រសិនបើអ្នកជ្រើសរើសផឹកទឹកបន្ថែមគួរជ្រើសរើសផឹកទឹកក្តៅឧណ្ហៗជាជាងផឹកទឹកត្រជាក់ ព្រោះ ទឹកក្តៅ នឹងជួយរំលាយក្លិនមាត់ និងផ្តល់សំណើមដល់បំពង់កប្រសើរជាងទឹកត្រជាក់ ហើយអ្នកក៏អាចជ្រើសរើសផឹកទឹកក្តៅឧណ្ហៗជាមួយទឹកឃ្មុំ និងក្រូចឆ្មានៅពេលថ្ងៃបានផងដែរ។

៣.ងូតទឹកក្តៅ   

ភាពក្តៅនៅខាងក្នុង ត្រូវតែប៉ះភាពក្តៅនៅខាងក្រៅ ការងូតទឹកក្តៅឧណ្ហៗ អាចជួយកាត់បន្ថយស្លេស វាក៏ល្អសម្រាប់រាងកាយរបស់មនុស្សដែលមានជំងឺផ្តាសាយបានយ៉ាងល្អ និងអាឡែស៊ីផងដែរ។

៤.ថ្នាំក្អក

កុំគិតថាការក្អកនឹងបាត់ទៅវិញដោយងាយ ប្រសិនបើអ្នកក្អករហូតដល់អ្នកពត់ខ្លួនក្អករហូតដល់ រំខានមិត្តជិតខាន ដូច្នេះគួរប្រញាប់រកថ្នាំក្អកមកលេច ព្រោះទឹកស៊ីរ៉ូ ឬថ្នាំមានសារធាតុផ្សំដែលអាចជួយកាត់បន្ថយ ការរលាកបំពង់ក។

៥.បិទម៉ាស៊ីនត្រជាក់ ឬកង្ហារ

តើផ្ទះមួយណាបើកម៉ាស៊ីនត្រជាក់ឱ្យគេង នៅពេលយប់ ខ្យល់អាចស្ងួត និងធ្វើឱ្យក្អករបស់អ្នកកាន់តែធ្ងន់ធ្ងរ ថ្វីត្បិតតែផ្ទះរបស់យើងក្តៅ និងសើមក៏ដោយ ប៉ុន្តែចំពោះអ្នកជំងឺដែលរលាកបំពង់ករួច ហើយ ខ្យល់ត្រជាក់ និងស្ងួតនឹងធ្វើឱ្យក្អកកាន់តែធ្ងន់ធ្ងរ ហើយ ក៏អាចមានការតឹងច្រមុះរហូតបង្កការរលាកបំពង់កបាន។

៦.ជៀសវាងធូលី និងផ្សែង 

ខ្យល់ជុំវិញគឺជាខ្យល់ដែលស្ងួត រួមផ្សុំជាមួយផ្សែងចេញពីបរិយាកាស ឡាន ម៉ូតូ ផ្សែងបារី ផ្សែងចេញពីការចម្អិនអាហារ  ដោយការបំពុលខ្យល់ទាំងនេះអាចបណ្តាលឱ្យអ្នករលាកក្នុងប្រហោងច្រមុះ និងបំពង់ក ដូច្នេះនៅពេលក្អក អ្នកក៏គួរពាក់ម៉ាសផងដែរដើម្បីការពារខ្លួនពីការបំពុលបរិយាកាសទាំងអស់ នេះ។

៧.គេងឱ្យបានច្រើន

ភាគច្រើន ការក្អកដែលកាន់តែធ្ងន់ធ្ងរ ឬថយចុះ គឺដោយសារតែរាងកាយមិនមានពេលជួសជុលខ្លួនឯង ដោយសារតែយើងប្រើរាងកាយរបស់យើងខ្លាំងពេក ហើយមិនបានសម្រាកឱ្យបានគ្រប់គ្រាន់។ ដូច្នេះហើយបើដឹងថាខ្លួនឈឺ និងក្អកខ្លាំង អ្នកគួរតែចូលគេងឲ្យបានលឿន និងសម្រាកឱ្យបានគ្រប់គ្រាន់។

៨.ទៅជួបគ្រូពេទ្យ

វិធីចុងក្រោយដើម្បីទទួលបានលិទ្ធផល គួរទៅជួបគ្រូពេទ្យ ដោយសារតែការក្អកដែលយើងមានរយៈពេលយូរ ហើយធ្វើវិធីគ្រប់យ៉ាងហើយវាមិនទៅណាទេ។ វាប្រហែលជាមិនមែនជាការក្អកធម្មតាទេ ការក្អកអាចគ្រាន់តែជារោគសញ្ញាដំបូងប៉ុណ្ណោះ។ នេះអាចជាសញ្ញាព្រមាននៃជំងឺធ្ងន់ធ្ងរផ្សេងទៀត ដូច្នេះវាជារឿងសំខាន់ក្នុងការទៅជួបគ្រូពេទ្យសម្រាប់អ្នកដែលក្អកមិនធូរស្រាលក្នុងរយៈពេលមួយ ឬពីរសប្តាហ៍៕ ប្រភព៖ Sanook