ប្រទេសអេហ្ស៊ីប  គឺជាប្រទេសឆ្លងទ្វីប ដែល​លាតសន្ធឹង​ពី​ជ្រុងប៉ែកឦសានទ្វីបអាងហ្វ្រិក ដល់ជ្រុងភាគនិរតីទ្វីបអាសុី តាមរយៈ​ឧបទ្វីបសុីណៃ។

អស់រយៈពេលរាប់ពាន់ឆ្នាំមកហើយ ដែលអរិយធម៌អេហ្ស៉ីបបុរាណធ្លាប់មានភាពរុងរឿង ដោយពួកគេបានរកឃើញវិធីសាស្ត្ររក្សាសាកសពដ៏អស្ចារ្យ ដែលយើងគ្រប់គ្នាបានស្គាល់ថា “សាកសពម៉ាំមី” ដូចពេលបច្ចុប្បន្ន។Mummy History - HISTORY

សាកសពម៉ាំមី ត្រូវបានគេយកទៅសម្ងួត និងរុំដើម្បីបានក្លាយជាវត្ថុបុរាណនៅអេហ្ស៉ីប។ ប៉ុន្តែការធ្វើមរណភាពបែបនេះ គឺមានតម្លៃថ្លៃ និងចំណាយពេលច្រើន ហើយភាគច្រើនគឺសម្រាប់អ្នកដែលមានវណ្ណៈខ្ពស់ ឬជាអ្នកមាននៅក្នុងសង្គម។ អ្នកស្លាប់ភាគច្រើននៅអេហ្ស៉ីប ត្រូវបានគេកប់នៅក្នុងរណ្តៅដ៏សាមញ្ញនៅវាលខ្សាច់។

ហេតតុផលដែលអ្នកមានទ្រព្យសម្បត្តិសម្រេចធ្វើមរណកាលបែបនេះ ព្រោះពួកគេជឿជាក់ថា ពួកគេអាចនឹងមានជីវិតឡើងវិញ បន្ទាប់ពីស្លាប់ តែលុះត្រាតែរាងកាយរបស់ពួកគេនៅរក្សាទម្រង់ល្អដូចដើម។ ពួកគេជឿទៀតថា ការកប់នៅក្នុងដីខ្សាច់ នឹងធ្វើឱ្យសពពួកគេស្លាប់ មិនអាចរស់ឡើងវិញ៕9 Strange Uses for Ancient Egyptian Mummies

ប្រភព៖ Si.Du