បរទេស៖ ការងាររបស់ Elon Musk ត្រូវបានរងការខូចខាតជាង ១,០០០ លានដុល្លារបន្ទាប់ពីមានការបង្ហោះរូបភាពតុក្កតាដោយគ្មានការអនុញ្ញាតពីម្ចាស់កម្មសិទ្ធ។

សិល្បករតុក្កតាដ៏ល្បីល្បាញលោក Kentaro Sato វិចិត្រករគំនូរជីវចល នៃតុក្កតាជប៉ុន ក៏ដូចជាតារាគេហទំព័រ Magical Girl លោកបានបង្ហោះសារនៅលើ Twitter របស់គាត់នៅថ្ងៃទី ៧ ខែវិច្ឆិកាឆ្នាំ ២០២២ ដោយជំរុញឱ្យម្ចាស់ Twitter ថ្មីរបស់ Elon Musk ទទួលខុសត្រូវលើការបង្ហោះរូបភាពការងារកាលពីខែមីនាលើ Twitter ផ្ទាល់ខ្លួន ដោយមិនបាន សុំការអនុញ្ញាត ឬ ផ្តល់ឥណទានណាមួយជូនម្ចាស់ដើម។

ក្នុងនោះលោក Kentaro Sato បានទាមទារសំណងជំងឺ ចិត្ត ១.០០០ លាន ដុល្លារអាមេរិក ព្រមទាំងបង្ហោះសារជាភាសាជប៉ុនយ៉ាងដូច្នេះថា៖

“Elon Musk នាយកប្រតិបត្តិថ្មីរបស់ Twitter ធ្លាប់បង្ហោះរូបគំនូររបស់ខ្ញុំដោយគ្មានការអនុញ្ញាតដូច្នេះ សូមសងប្រាក់ខ្ញុំចំនួន ១ ពាន់លានដុល្លារ”។

នៅក្នុងការបង្ហោះនេះលោក Sato គាត់ក៏បាន បង្ហាញពីគំនូរនៃវត្ថុពិត ដែលវាជារូបភាពរបស់តួឯក “Aya Asagiri” ពីក្នុងរឿង “Through the Hell Site” កំពុងយំ។ ហើយរូបនេះវាត្រូវបានគេបង្កើតជា Meme ជាមួយ នឹង Meme ‘Yes Chad’។

បន្ថែមពីនេះរូបភាពនៃតួរអង្គ “Aya ​ Asagiri ” ត្រូវបានយកចេញពីជំពូកទី ១០៣ នៃរឿងតុក្កតាបំបែក។ រូបភាពនេះត្រូវបានបង្កើតឡើងជា Meme  នឹងបង្ហាញពីស្ថានភាពរបស់មនុស្សដែលកំពុងសុំជំនួយពីមនុស្សម្នាក់ទៀតប៉ុន្តែត្រូវបានគេបដិសេធទាំងស្រុង។

លើសពីនេះលោក Sato ក៏បាននាំយករូបភាពពីរឿងដើមរបស់ខ្លួនមកបង្ហោះជាគូផងដែរ ជាអំណេះអំណាងនៃប្រភពដើមដែលបានរក្សាសិទ្ធិដោយលោកផ្ទាល់ពិតមែន។

ទោះជាយ៉ាងណា អ្នកប្រើប្រាស់ Twitter កំពុងជំរុញឱ្យគាត់ទទូចលើសំណងធ្ងន់ធ្ងរមួយនេះ ហើយក៏មានការជជែកវែកញែកបន្ថែមទៀតថាតើ Musk ពិតជាបានរំលោភលើការរក្សាសិទ្ធិនៃគំនូររបស់លោក Sato ឬប្រសិនបើវាគ្រាន់តែជាការប្រើប្រាស់ក្នុងវិសាលភាពដែលអាចអនុញ្ញាតបានគ្មានបញ្ហានោះទេ។ទោះជាយ៉ាងណាបច្ចុប្បន្ន នៅមិនទាន់មានការឆ្លើយតបណាមួយពី Elon Musk ទាក់ទងនឹងបញ្ហានេះទេនៅឡើយទេ៕ ប្រភព៖ Dailynews