ពេលដែលយើងបើកមុខងារ AirDrop គឺវាមានជម្រើស3ដើម្បីឱ្យយើងជ្រើសរើសគឺ Receiving off, Contacts only, និង Everyone។ ដោយឡែកថ្មីៗនេះ Apple បានធ្វើការបញ្ចេញកំណែរទម្រង់ថ្មី iOS 16.1.1 ដោយកំណែទម្រង់ថ្មីមួយនេះគឺបានធ្វើការកំណត់ទៅលើការប្រើប្រាស់មុខងារ AirDrop នៅក្នុងទឹកដីចិន លែងឱ្យមានការបើកប្រើសេរីដូចមុនទៀតហើយ។Apple to restrict Everyone option in AirDrop in China

នកដែលបានឡើងទៅដល់ iOS 16.1.1 គឺនឹងទទួលបានមុខងារនេះ ដោយវាអាចទទួលទិន្នន័យពីអ្នកផ្សេងដែលមិនស្គាល់គ្នាពីមុនមកត្រឹមតែយៈពេល10នាទីប៉ុណ្ណោះ ហើយសម្រាប់មុខងារនេះពីមុនមកគឺមិនមានការកំណត់នាទីដូច្នេះទេ។

ប្រភពដដែលក៏បានបន្តថា​ បន្ទាប់ពីគេបានបើកមុខងារនោះអស់រយៈពេល10នាទីនោះវាត្រឡប់ទៅកាន់មុខងារដើមវិញគឺ Contacts Only ដែលអាចនិយាយបានថាវាពិបាកក្នុងការដែលឱ្យអ្នកដ៏ទៃមិនដែលស្គាល់គ្នាអាចជ្រៀតចូលផ្ញើឯកសារផ្តេសផ្តាសបាន។Apple restricts AirDrop in China to make it harder to send anti-government  content - Tech Update

គួរបញ្ជាក់ផងដែរ ការបិទមុខងារ Airdrop នេះ គឺបិទតែនៅប្រទេសចិនតែប៉ុណ្ណោះ សម្រាប់ប្រទេសផ្សេងនៅដំណើរការបានធម្មតា៕Apple Limits iPhone File-Sharing Tool Used for Protests in China

ប្រភព៖ The  Guardian