មីនហ្គន់ ប៉ាតូដាវយី (Mingun Pahtodawgyi) គឺ​ជា​សំណង់​មហា​ចេតិយ​​ស្ថិត​នៅ​ក្នុង​ទី​ប្រជុំជន​ Mingunចម្ងាយ​ប្រមាណជិត ១០ គីឡូ​ម៉ែត្រភាគពាយព្យ​នៃក្រុង​ម៉ាន់ដាឡាយ កណ្តាល​ប្រទេស​មីយ៉ាន់ម៉ា​ គឺជា​​សំណង់​សាសនា​ដ៏​ធំ​មហិមា​ មើល​មួយ​ភ្លែត​ច្រឡំ​ថា​ជា​កូន​ភ្នំ​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​

បើ​ទោះ​ជា​មហា​ចេតិយ​នេះសង់​មិនទាន់រួច​រាល់​ ប៉ុន្តែ ចេតិយ​ មីនហ្គន់ ប៉ាតូដាវយី  (Mingun Pahtodawgyi​​) ដ៏​ធំមហិមា​ គឺ​ជា​សំណង់​បុរាណ​សង់​ពី​ឥដ្ឋ​ដែល​ធំ​បំផុត​ក្នុង​ពិភពលោក​ ​ឈរ​ប្រប​មាត់ទឹក​ទន្លេអីរ៉ាវ៉ាឌី​។​​ បូជនីយ​ដ្ឋាន​នេះ​​ត្រូវ​បាន​សាង​សង់​ឡើង​នៅ​ឆ្នាំ ១៧៩០ ដោយ​ស្តេច​ បូដាវប៉ាយ៉ា តែ​បាន​ឈប់កណ្ដាល​ទី​។​​ បើសង់​បង្ហើយ វា​នឹងក្លាយជា​សំណង់ចេតិយ​​ធំ​ជាង​​គេ​នៅ​លើ​លោក។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​Mingun Pahtodawgyi, Mingun, Myanmar

គ្រាន់​តែការសាង​សង់​ទើបបាន​​មួយភាគបី​ប៉ុណ្ណោះ​ មហា​ចេតិយ​ មីនហ្គន់ ប៉ាតូដាវយី  (Mingun Pahtodawgyi​​) ​នេះ​មាន​កម្ពស់ ​៥០ ​ម៉ែត្រ និង​ទំហំទទឹង ៧០ ​ម៉ែត្រ​។ ស្ថិត​ចំកណ្ដាលអារាម​កម្ពស់​ ៥០ ម៉ែត្រ​ ដែលបែរ​ទៅកាន់ទន្លេ​ គឺជា​ខ្លោងទ្វារ​ប្រកប​ដោយ​ក្បាច់​ក្បូររចនាដ៏​ធំ​មួយ​។ នៅ​ផ្នែក​ខាងក្នុង​ មាន​ពុទ្ធ​រូបដែលតម្កល់​នៅ​តាម​ទី​សក្ការៈតូចមួយ​។ ​ នៅពី​មុខបូជនីយដ្ឋាន​​ឆ្ពោះ​ទៅកាន់​ទន្លេ​ ​ជា​រូបចម្លាក់​តោយក្ស​ពីរក្បាល​​កម្ពស់ ២៩ ម៉ែត្រ​​ឈរ​ត្រដែត​ការពារ​នៅខាងក្រៅ​អារាម។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​Mingun Pahtodawgyi - Temple in Burma - Thousand Wonders

អ្វី​ដែល​គួរ​ឲ្យ​ស្ដាយ​ទៀត​នោះ​ ចេតិយ​ មីនហ្គន់ ប៉ាតូដាវយី  (Mingun Pahtodawgyi​​) ​ត្រូវ​បាន​រងការបំផ្លាញ​អំឡុង​​ពេល​មាន​បាតុភូត​​រញ្ជួយដីកាលពីនៅ​ឆ្នាំ ១៨៣៨។ បំណែក​ខ្លះ​នៃទីសំណង់អារាម​នេះបែក​ប្រេះ​ស្រាំ ហើយ​ក្បាល​រូប​ចម្លាក់​តោ​ទាំង​ពីរ​ត្រូវ​បាក់រមៀល​ចូល​​ទៅ​ក្នុង​ទឹក​ទន្លេអីរ៉ាវ៉ាឌី។​ ​ស្តេច​ បូដាវប៉ាយ៉ា បាន​ប្រើ​កម្លាំង​ឈ្លើយសឹក​សង្គ្រាម​ (សៀម​)​ និង​ទាសករ​រាប់សិប​ពាន់​នាក់​ដើម្បី​រៀបឥដ្ឋ​សង់​បូជនីយដ្ឋាន​​នេះ​ និង​បាន​ចំណាយ​ពេល ៧ ឆ្នាំ​ទើបអាច​ឡើង​ទៅដល់កម្ពស់ ៥០ ម៉ែត្រ​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅ​ផ្នែកខាងលើ​នៃកំពូល​អារាម ​ជួង មីហ្គន់ ​មានកម្ពស់ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ៣,៦៦ ​ម៉ែត្រ អង្កត់ផ្ចិត​ប្រវែង ​៥ ម៉ែត្រ និង​ទម្ងន់ ​៩០ ​តោន។ ​​ជួង​នេះ​ជា​ជួង​បុរាណ​ធំជាងគេ​បំផុតរយៈពេ​លជិត ២ សតវត្ស​មក​ហើយ លុះ​ដល់ឆ្នាំ ២០០០​ ទើប​មាន​ជួង​ធំ​​បំផុត​ចាប់​កំណើត​នៅ​ចិន​គឺ​ជួង​សំណាង​ល្អ (Bell of Good Luck) នៅ​ក្នុង​វត្ត​ហ្វូកហ្គាន់​៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​Mingun Pagoda - Pahtodawgyi Ruins By Mandalay, Myanmar