បច្ចុប្បន្នកម្ពុជាមានអាកាសយានដ្ឋានអន្តរជាតិមានចំនួន៣ គឺអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ អាកាសយានដ្ឋានអន្តរជាតិសៀមរាប អាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ ដែលគ្រប់គ្រង និងធ្វើទំនើបកម្មអាកាសយានដ្ឋានដោយក្រុមហ៊ុន (SCA) និងមានអាកាសយានដ្ឋានក្នុងស្រុកចំនួន៤ មានដូចជា អាកាសយានដ្ឋានបាត់ដំបង អាកាសយានដ្ឋានស្ទឹងត្រែង អាកាសយានដ្ឋានកោះកុង និងអាកាសយានដ្ឋានកំពង់ឆ្នាំង ដែលគ្រប់គ្រងដោយរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល។Chinese company wins Cambodian airport deal - Asian Aviation

ដោយឡែកក្រុមហ៊ុនអាកាសចរណ៍វិញ កម្ពុជាមានចំនួន៦ គឺកម្ពុជាអ៊ែរវ៉េ, កម្ពុជាអង្គរអ៊ែរ, JC ,លែនមុី (Lanmei), ស្កាយអង្គរ និងបាសាកា (Bassaka)។Vietnam Airline to completely exit Cambodian carrier, Cambodia Angkor Air -  Khmer Times

ទុនវិនិយោគហេដ្ឋរចនាសម័ន្ធក្នុងវិស័យអាកាសយានដ្ឋាន និងពង្រឹងដែនអាកាសនៅកម្ពុជាឆ្នាំ ២០១៥-២០២៣ មានទុនវិនិយោគសរុបប្រមាណជា ៣៥០៦ លានដុល្លារ ដោយក្នុងនោះ ទុនវិនិយោគបន្ថែមរបស់ក្រុមហ៊ុន SCA លើអាកាសយានដ្ឋានអន្តរជាតិទាំង៣ ភ្នំពេញ សៀមរាប និងខេត្តព្រះសីហនុ​ មានប្រមាណ ៦៨៦លានដុល្លារ៕