សុខភាព៖ ក្រោយពីបរិភោគផ្លែចេករួចនារីៗគួរកុំបោះសំបកចោល ព្រោះក្រៅពីផ្លែរបស់វាមានអត្ថប្រយោជន៍ដ៏មហាសាលហើយនោះ សូម្បីសំបកសំបករបស់វាក៏មានអត្ថប្រយោជន៍ និងល្អសម្រាប់សម្រស់ផងដែរ។

ដូច្នេះមុននឹងធ្វើការបោះចោលសំបកចេក សូមមិត្តៗនារីមកយល់ដឹងពីអត្ថប្រយោជន៍ដ៏អស្ចារ្យសម្រាប់សម្រស់ទាំងអស់គ្នា៖

១. កាត់បន្ថយភ្នែកហើម

នៅពេលដែលមានបញ្ហាភ្នែកឡើងប៉ោង នារីៗជាច្រើនអាចប្រើត្រសក់បិទក្រោមត្របកភ្នែក ប៉ុន្តែក្នុងករណីនេះ សូមប្រាប់អ្នកថាសំបកចេកក៏មានគុណសម្បត្តិក្នុងការកាត់បន្ថយភ្នែកហើមបានយ៉ាងមានប្រសិទ្ធភាពផងដែរ គ្រាន់តែយកសំបកចេកខាងក្នុងមកបិទលើ ឬក្រោមត្របកភ្នែកទុកចោល ៥-១០នាទី រួចបកចេញ នោះសំបកចេកនឹងផ្ដល់សំណើម ជួយព្យាបាលបញ្ហាភ្នែកហើមបានយ៉ាងល្អ។

២. កាត់បន្ថយស្នាមមុន

បន្ទាប់ពីបាត់មុន វាច្រើនតែបន្សល់ទុកស្នាមមុនខ្មៅ ប៉ុន្តែនារីៗកុំបារម្ភ អ្នកអាចកាត់បន្ថយស្នាមមុនដោយសំបកចេកបាន ដោយគ្រាន់តែយកសំបកចេកមកបិទនៅកន្លែងដែលមានស្នាមមុន ទុកចោលប្រហែល ២០-៣០ នាទីដើម្បីឱ្យសំណើមពីសំបកចេកជ្រាបចូលទៅក្នុងស្បែកខាងក្នុង ក៏ដូចជាការផ្តល់ប៉ូតាស្យូម និងសារធាតុប្រឆាំងអុកស៊ីតកម្ម ដើម្បីប្រតិកម្មជាមួយនឹងស្នាមមុនផងដែរ  បន្ទាប់មក ប្រើកន្សែងដែលមានសំណើមជាមួយនឹងទឹកក្តៅឧណ្ហៗជូតវាឱ្យស្អាតជាការស្រេច។

៣. ខាត់ធ្មេញឱ្យស និងស្អាត

ធ្មេញលឿងក៏អាចដោះស្រាយបានជាមួយនឹងសំបកចេកផងដែរ ដោយអ្នកយកសំបកចេកខាងក្នុង មកកាត់ជាដុំៗ បន្ទាប់មកដុសធ្មេញប្រហែល ២ នាទី ធ្វើបែបនេះមួយថ្ងៃ ២ ដងធានាថាធ្មេញរបស់អ្នក នឹងកាន់តែសស្អាត។

៤. ធ្វើឱ្យស្បែកស

នារីណាដែលចង់បានស្បែកស? សំបកចេកប្រាកដជានឹងជួយឱ្យស្បែករបស់អ្នកសបាន ព្រោះសំបក ចេកគឺជាសារធាតុខាត់ស្បែកដ៏អស្ចារ្យដែលចង់ណែនាំ ដោយលោកអ្នកគ្រាន់តែប្រើសំបកចេកមក ខាត់ស្បែកជារៀងរាល់ថ្ងៃ ពេលព្រឹកនិង ល្ងាច នោះមិនយូរប៉ុន្មានអ្នកនឹងចាប់ផ្តើមកត់សំគាល់ថាស្បែករបស់អ្នកសបន្តិចម្តងៗ និងមានស្បែកភ្លឺជាងមុន។

៥. ធ្វើជាម៉ាសបិទមុខដើម្បីកាត់បន្ថយភាពជ្រីវជ្រួញ

យកសំបកចេកមកបិទលើមុខរបស់អ្នកប្រហែល ២០-៣០ នាទីរួចលាងសម្អាតមុខឱ្យបានស្អាត ធ្វើវា ជាប្រចាំដើម្បីជួយបន្ថែមសំណើមដល់មុខ និងចិញ្ចឹមស្បែកអោយក្មេងជាងវ័យ ទន់និងមានសំណើម កាត់បន្ថយភាពចាស់ជាងវ័យ។

៦. បន្ថែមសំណើមដល់ស្បែក       

តើនារីណាខ្លះដែលមានស្បែកស្ងួត? ដូច្នេះចង់បន្ថែមសំណើមដល់មុខក៏មិនពិបាកធ្វើដែរ ដោយលោកអ្នកគ្រាន់តែយកសំបកចេកមកបិទលើមុខរបស់អ្នករយៈពេល ៣០ នាទី ហើយធ្វើវាជាប្រចាំមុនចូល គេង សូមធានាថាវានឹងបន្ថែមសំណើមពិត ហើយវាប្រាកដជាធ្វើឱ្យស្បែករបស់អ្នកមានសំណើមទន់រលោង។

. ជួសជុលកែងជើងប្រេះ  

ផ្នែកខាងក្នុងនៃសំបកចេកទំនងជាមានជាតិខាញ់ ហើយនេះគឺជាថ្នាំដ៏ល្អដែលនឹងជួយព្យាបាលកែងជើងប្រេះ ដោយគ្រាន់តែយកសំបកខាងក្នុងមកជូត និងត្រដុសកន្លែងដែលមានបញ្ហាប្រេះ ឬស្ងួតកែងជើង ហើយទុកចោល ១០-១៥ នាទីរួចលាងទឹកចេញ នោះវានឹងជួយចិញ្ចឹមស្បែកកែងជើងឱ្យទន់ និងមានសំណើម ប្រសិនបើអ្នកធ្វើវាឱ្យបានទៀងទាត់ ២-៣ ដងក្នុងមួយសប្តាហ៍ រួមជាមួយនឹងការលាបក្រែមបំប៉នកែងជើងផង នោះក្នុងរយៈពេលដ៏ខ្លីវានឹងជួយដោះស្រាយបញ្ហាកែងជើងប្រេះបានយ៉ាងមានប្រសិទ្ធភាព។

សូមបញ្ជាក់ថាមានតែផ្នែកខាងក្នុងនៃសំបកចេកប៉ុណ្ណោះដែលមានប្រសិទ្ធភាព ដូច្នេះចាប់ពីពេលនេះតទៅ បន្ទាប់ពីទទួលទានចេកហើយ សូមកុំបោះចោលសំបកក្នុងធុងសំរាម គួរជ្រើសរើសវាដើម្បីដោះស្រាយបញ្ហាសម្រស់មួយចំនួន ព្រោះតែមុខងារ និងគុណសម្បត្តិ ដ៏មហាសាលបានដោះស្រាយជាមួយបញ្ហាដែលបានកើតមានលើរាងកាយមនុស្ស៕ ប្រភព៖ Sanook