ក្រសួងការបរទេសថៃបាននិយាយកាលពីល្ងាចថ្ងៃអាទិត្យថា និស្សិតស្រីជនជាតិថៃម្នាក់ស្ថិតក្នុងចំណោមអ្នកដែលត្រូវបានស្លាប់នៅក្នុងពិធីបុណ្យ Halloween នៅទីក្រុងសេអ៊ូល។South Korea in shock and grief after 153 died in Halloween crowd surge

អ្នក​នាំពាក្យ​ក្រសួង​ការ​បរទេស​ថៃ លោក Tanee Saengrat បាន​និយាយ​ថា អ្នក​ស្លាប់​ជា​និស្សិត​ស្រី​រៀន​ភាសា​កូរ៉េ​ខាង​ត្បូង។

លោក​បាន​បន្ត​ថា ជន​រង​គ្រោះ​មាន​អាយុ ២៧ ឆ្នាំ ហើយ​បាន​រៀន​ភាសា​កូរ៉េ​អស់​រយៈពេល ២ ខែ។ ស្ថានទូត​បាន​ជូនដំណឹង​ដល់​ក្រុម​គ្រួសារ​នាង​អំពី​ការ​បាត់​បង់​នេះ ហើយ​បាន​ស្នើ​ឱ្យ​ជួយ​រៀបចំ​យក​សព​យកទៅធ្វ់ើបុណ្យនៅប្រទេសថៃវិញ។

គួរបញ្ជាក់ផងដែរថាគិតមកទល់នឺងថ្ងៃនេះ មានមនុស្សស្លាប់ចំនួន១៥៤នាក់ និងរងរបួស៨២នាក់ផ្សេងទៀត បណ្ដាលមកពីហេតុការណ៍ផ្អើលជាន់គ្នាស្លាប់ក្នុងការប្រារព្ធពិធីបុណ្យ ហាឡូវីន (Halloween) នៅ តំបន់ អ៊ីថេវ៉ុន នាទីក្រុងសេអ៊ូល៕Crush kills at least 151 at Halloween festivities in Seoul | Newser

ប្រភព៖ Bangkok Post